៣. មនុស្សខ្លះបានទទួលស្គាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ប៉ុន្តែដោយសារតែពួកគេខ្លាចត្រូវបក្សកុម្មុយនីស្តចិនចាប់ខ្លួន និងបៀតបៀន ព្រមទាំងខ្លាចរងការសម្លុតបំភ័យ និងការគំរាមកំហែងពីសំណាក់ពួកគ្រូគង្វាល និងពួកចាស់ទុំនៃសហគមន៍សាសនា ពួកគេមិនហ៊ានទទួលយកផ្លូវពិតទេ។ តើទីបញ្ចប់របស់មនុស្សបែបនេះនឹងក្លាយជាបែបណាទៅ?

ខគម្ពីរយោង៖

«ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយ‌ស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់មនុស្សដែលភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់‌ធ័រ ហើយនោះជាសេចក្ដីស្លាប់ទីពីរ» (វិវរណៈ ២១:៨)

«ដ្បិតអស់អ្នកដែលនឹងសង្គ្រោះជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត៖ ហើយអស់អ្នកដែលនឹងបាត់បង់ជីវិតរបស់ខ្លួនព្រោះតែខ្ញុំ នោះនឹងបានជីវិតវិញ» (ម៉ាថាយ ១៦:២៥)

«ដូច្នេះ អ្នកណាដែលទទួលស្គាល់ខ្ញុំនៅចំពោះមនុស្ស ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះនៅចំពោះព្រះ‌វរបិតាខ្ញុំ ដែលគង់នៅស្ថាន‌សួគ៌ដែរ។ តែអ្នកណាដែលបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមនុស្ស ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះ‌វរបិតាខ្ញុំ ដែលគង់នៅស្ថាន‌សួគ៌ដែរ» (ម៉ាថាយ ១០:៣២-៣៣)

«ហើយអ្នកណាដែលមិនលីឈើឆ្កាងរបស់ខ្លួន និងមកតាមខ្ញុំទេ មិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ» (លូកា ១៤:២៧)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

អ្នករាល់គ្នាមិនដឹងថាព្រះជាម្ចាស់ជាអ្វី មិនដឹងថាព្រះគ្រីស្ទជាអ្វី ក៏មិនដឹងពីរបៀបកោតខ្លាចព្រះយេហូវ៉ា មិនដឹងថាត្រូវចូលទៅក្នុងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ហើយក៏មិនដឹងពីវិធីបែងចែកភាពខុសគ្នា រវាងកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ និងការបំភាន់របស់មនុស្សផង។ អ្នកដឹងត្រឹមតែថ្កោលទោសព្រះបន្ទូលនៃសេចក្ដីពិត ដែលព្រះជាម្ចាស់សម្ដែងចេញមក ជាសេចក្ដីពិតដែលមិនត្រូវនឹងគំនិតផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ តើឯណាទៅការបន្ទាបខ្លួនរបស់អ្នក? តើឯណាទៅការចុះចូលរបស់អ្នក? តើឯណាទៅភក្ដីភាពរបស់អ្នក? តើឯណាទៅអាកប្បកិរិយានៃការស្វែងរកសេចក្ដីពិតរបស់អ្នក? តើចិត្តដែលកោតខ្លាចព្រះជាម្ចាស់របស់អ្នក នៅឯណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ ព្រោះតែទីសម្គាល់ គឺច្បាស់ណាស់ ជាពពួកដែលនឹងត្រូវបំផ្លាញជាក់ជាពុំខាន។ អស់អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានត្រឡប់ជាសាច់ឈាមវិញ គឺច្បាស់ណាស់ជាពូជពង្សនរក ជាកូនចៅមហាទេវតា ជាពពួកដែលត្រូវបំផ្លាញចោលអស់កល្បជានិច្ច។ មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាគ្រាលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក យ៉ាងណាក្តី អ្នកគួរដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏នឹងជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរជាគ្រាដែលការបិទបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស ហើយដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងបានបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែសម្ដែងចេញសេចក្ដីពិតប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវនាំមកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា «ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ» ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលធ្វើសញ្ញាសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលសម្ដែងចេញការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបញ្ចេញជីវិត និងផ្លូវពិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចដោះស្រាយជាមួយពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯងខ្លាំងពេក និងក្រអឺតក្រទមណាស់។ តើមនុស្សថោកទាបបែបនេះ អាចនឹងទទួលបានរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបានទៅ?

(ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកសម្គាល់ឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ បើអ្នកមិនស្វែងរកមាគ៌ាជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះគ្រីស្ទនៃសម័យចុងក្រោយទេ នោះអ្នកនឹងមិនអាចទទួលបានការសព្វព្រះទ័យពីព្រះយេស៊ូវឡើយ ហើយនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងខ្លោងទ្វារនៃនគរស្ថានសួគ៌បានឡើយ ពីព្រោះអ្នកគឺទាំងអាយ៉ង និងអ្នកដែលជាប់ចំណងយុគសម័យចាស់។ អស់អ្នកដែលត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិ ដោយពាក្យពេចន៍ និងដោយចំណងនៃប្រវត្តិសាស្ត្រ នឹងមិនអាចទទួលបានជីវិត ហើយក៏មិនអាចទទួលបានមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ នេះគឺដោយសារតែអ្វីដែលពួកគេមាន គឺគ្រាន់តែជាទឹកល្អក់ដែលត្រូវបានប្រកាន់ខ្ជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជំនួសឲ្យទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ក។ អស់អ្នកដែលមិនត្រូវបានផ្គត់ផ្គង់ដោយទឹកនៃជីវិត នឹងនៅតែជាសាកសព ជាវត្ថុលេងរបស់សាតាំង និងជាកូនចៅនៃនរករហូតអស់កល្ប។ តើក្នុងសភាពបែបនោះ ពួកគេអាចមើលឃើញព្រះជាម្ចាស់ដោយរបៀបណា? អ្នកគ្រាន់តែស្វែងរកដើម្បីឱបក្រសោបអតីតកាល ដើម្បីឈរនៅស្ងៀម និងរក្សាអ្វីៗឱ្យនៅដដែល ហើយមិនស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ ដូច្នេះ តើអ្នកនឹងមិនប្រឆាំងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងខ្លាំងក្លា និងអស្ចារ្យ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះគ្រហឹម ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំសេចក្ដីវិនាសដោយអសកម្ម ទាំងតោងជាប់នឹងអ្វីដែលចាស់គំរឹល ហើយរង់ចាំសំណាងមកដល់ដោយមិនបាច់ខំ។ បើនៅតែបែបនេះ តើអ្នកអាចត្រូវបានគេចាត់ទុកថាជាអ្នកដើរតាមលំអានជើងនៃកូនចៀមយ៉ាងដូចម្ដេច? តើរឿងនេះអាចបង្ហាញថាព្រះជាម្ចាស់ដែលអ្នកកាន់ខ្ជាប់គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច និងមិនដែលចាស់យ៉ាងដូចម្ដេច?ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាពាក្យពេចន៍ដែលអាចផ្ដល់ឱ្យបាន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតដល់អ្នកនោះឡើយ។ ពាក្យសម្ដីនៃបទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នកប៉ុណ្ណោះ។ វាមិនមែនជាពាក្យពេចន៍នៃប្រាជ្ញា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកយល់ដឹងអំពីអាថ៌កំបាំងដែលនៅក្នុងនោះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អស់អ្នកណាដែលប្រាថ្នាចង់បានជីវិតដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូល គឺជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយអស់អ្នកណាដែលមិនទទួលយកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទបាននាំមក គឺជាមនុស្សដែលវង្វេងវង្វាន់ក្នុងការរវើរវាយ។ ដូច្នេះហើយ ខ្ញុំមានប្រសាសន៍ថា អស់អ្នកណាដែលមិនទទួលយកព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមជារៀងរហូត។ ព្រះគ្រីស្ទគឺជាខ្លោងទ្វាររបស់មនុស្សទៅកាន់នគរក្នុងសម័យចុងក្រោយ ហើយគ្មាននរណាម្នាក់អាចរំលងពីទ្រង់បានឡើយ។ គ្មាននរណាម្នាក់អាចត្រូវបានព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍បានទេ លើកលែងតែតាមរយៈព្រះគ្រីស្ទប៉ុណ្ណោះ។ អ្នកជឿលើព្រះជាម្ចាស់ ដូច្នេះអ្នកត្រូវតែទទួលយកព្រះបន្ទូលរបស់ទ្រង់ ហើយចុះចូលចំពោះព្រះបន្ទូលរបស់ទ្រង់។ កុំគិតតែពីការទទួលបានព្រះពរ ខណៈដែលមិនអាចទទួលយកសេចក្តីពិត និងការផ្គត់ផ្គង់ជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងសម័យចុងក្រោយ ដើម្បីឲ្យទ្រង់អាចផ្គត់ផ្គង់នូវជីវិតដល់មនុស្សទាំងអស់ដែលជឿលើទ្រង់ដោយស្មោះអស់ពីចិត្ត។ កិច្ចការនេះមានឡើងសម្រាប់តែបញ្ចប់យុគសម័យចាស់ ហើយឈានចូលយុគសម័យថ្មី ហើយកិច្ចការនេះគឺជាមាគ៌ាដែលមនុស្សទាំងអស់ដែលចង់ចូលក្នុងយុគសម័យថ្មីត្រូវតែដើរ។ ប្រសិនបើអ្នកមិនទទួលស្គាល់ព្រះគ្រីស្ទ ហើយថែមទាំងថ្កោលទោស ប្រមាថ ឬក៏បៀតបៀនទ្រង់ នោះអ្នកច្បាស់ជាត្រូវឆេះអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគររបស់ព្រះជាម្ចាស់បានឡើយ។ នេះគឺដោយសារតែព្រះគ្រីស្ទអង្គនេះផ្ទាល់ គឺជាការសម្ដែងចេញនៃព្រះវិញ្ញាណបរិសុទ្ធ ជាការសម្ដែងចេញនៃព្រះជាម្ចាស់ ជាព្រះអង្គដែលព្រះជាម្ចាស់បានប្រគល់ឱ្យធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី។ ដូច្នេះហើយ ខ្ញុំមានប្រសាសន៍ថា ប្រសិនបើអ្នកមិនអាចទទួលយកនូវអ្វីទាំងអស់ដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយបានធ្វើនោះទេ នោះអ្នកប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ ទណ្ឌកម្មដ៏ស័ក្តិសមសម្រាប់អស់អ្នកដែលប្រមាថព្រះវិញ្ញាណបរិសុទ្ធ គឺជាក់ស្ដែងចំពោះមនុស្សគ្រប់គ្នា។ ខ្ញុំក៏សូមប្រាប់អ្នកផងដែរថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាផ្សេងអាចរ៉ាប់រងផលវិបាកចំពោះការនេះជំនួសអ្នកបានឡើយ។ លើសពីនេះទៅទៀត ចាប់ពីពេលនោះតទៅ អ្នកនឹងគ្មានឱកាសទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ទៀតឡើយ។ ទោះបីជាអ្នកប្រាថ្នាចង់លោះខ្លួនឯងក៏ដោយ ក៏អ្នកនឹងមិនអាចបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ម្ដងទៀតដែរ។ នេះគឺដោយសារតែអ្វីដែលអ្នកកំពុងតតាំងមិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធមិនមែនជាបុគ្គលដែលមិនសំខាន់នោះទេ ប៉ុន្តែគឺជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងពីផលវិបាកនៃរឿងនេះទេ? អ្នកមិនមែនកំពុងប្រព្រឹត្តកំហុសតូចតាចនោះទេ ប៉ុន្តែគឺកំពុងប្រព្រឹត្តអំពើបាបដ៏សាហាវឃោរឃៅវិញ។ ដូច្នេះហើយ ខ្ញុំសូមណែនាំមនុស្សគ្រប់គ្នាថា កុំបញ្ចេញចង្កូម និងក្រញ៉ាំ ឬធ្វើការរិះគន់តាមអំពើចិត្តនៅចំពោះមុខសេចក្ដីពិតឡើយ ដ្បិតមានតែសេចក្ដីពិតប៉ុណ្ណោះដែលអាចនាំជីវិតមកឱ្យអ្នកបាន ហើយគ្មានអ្វីក្រៅពីសេចក្ដីពិតដែលអាចឱ្យអ្នកបានកើតជាថ្មី ហើយបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ម្ដងទៀតបានឡើយ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិតទេ? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមណែនាំឱ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងមិនដែលមានឱកាសទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ ពោលគឺ អស់អ្នកដែលគេចពីកិច្ចការនៃការជំនុំជម្រះ នោះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម។ អំពើបាបរបស់ពួកគេកាន់តែអាក្រក់ឡើង និងកាន់តែកើនច្រើនឡើងៗជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សទាំងនេះមិនសមនឹងធ្វើការផង ពួកគេនឹងទទួលបាននូវការដាក់ទោសដែលកាន់តែធ្ងន់ធ្ងរ ជាការដាក់ទោសដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនច្បាស់ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះ និងបកអាក្រាតមនុស្សទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់គ្រប់ប្រភេទ ទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឱ្យវិញ្ញាណអាក្រក់ទាំងនោះ បំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះ បញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដែលពួកគេសមនឹងទទួលបាន។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបគ្រប់យ៉ាងរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ របស់សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយក្នុងសៀវភៅកំណត់ត្រារបស់គេ ហើយនៅពេលដែលពេលវេលាត្រឹមត្រូវមកដល់ ព្រះអង្គក៏បណ្ដេញពួកគេឱ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឱ្យវិញ្ញាណស្មោកគ្រោកទាំងនោះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដោយធ្វើបែបនេះ​ដើម្បីកុំឱ្យពួកគេអាចកើតមកវិញបាន និងមិនឱ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ ព្រះជាម្ចាស់បានកត់ត្រាមនុស្សអាក្រក់ក្នុងចំណោមពួកមនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា ប៉ុន្តែមិនបានរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ដោយបណ្ដោយឱ្យពួកគេលិចលង់ក្នុងអំពើលាមកជាមួយពួកមនុស្សអាក្រក់ ហើយបង្កើតក្រុមបក្ខពួកជាមួយពួកអ្នកមិនជឿព្រះចម្រុះគ្នា ហើយនៅទីបំផុត ព្រះជាម្ចាស់នឹងធ្វើឱ្យពួកគេវិនាសសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឱ្យគេសាបសូន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ ព្រះជាម្ចាស់កត់ត្រា អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ តែគ្មានជម្រើសអ្វីផ្សេងក្រៅពីមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ចក្នុងចំណោមអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ចំណែកមនុស្សភាគច្រើនសុទ្ធតែត្រូវបំផ្លាញចោលជាមួយនឹងអស់អ្នកដែលធ្វើការមិនទាំងត្រូវនឹងបទដ្ឋានផងនោះ។ ចុងក្រោយ ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានចិត្តគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងពួកកូនប្រុសរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឱ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេគឺជាកញ្ចក់ថ្លាឆ្លុះបញ្ចាំងកិច្ចការរបស់ព្រះជាម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ទុក ពួកគេនឹងត្រូវកត់ត្រាទុកក្នុងចំណោមអ្នកមិនជឿទៅតាមចំណាត់ថ្នាក់ផ្សេងៗ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ មាគ៌ាដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំបុគ្គលណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖  ២. បក្សកុម្មុយនីស្តចិន និងពិភពសាសនាបានវក់វីនៅក្នុងការថ្កោលទោស និងការប្រឆាំងរបស់ពួកគេចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយប្រឌិតរឿង និងផ្សព្វផ្សាយពាក្យចចាមអារ៉ាម ព្រមទាំងសេចក្តីខុសឆ្គងជាច្រើន។ តើព្រះជាម្ចាស់នឹងប្រព្រឹត្តយ៉ាងដូចម្ដេចទៅចំពោះអស់អ្នកដែលទទួលយកទាំងងងឹតងងុលពាក្យចចាមអារ៉ាម និងសេចក្តីខុសឆ្គងទាំងនេះ ហើយមិនខិតខំស្វែងរក និងសិក្សាអំពីផ្លូវពិត? តើពួកគេនឹងមានទីបញ្ចប់បែបណាដែរ?

បន្ទាប់៖  ១. សព្វថ្ងៃនេះ ផែនដីត្រូវបានហ៊ុមព័ទ្ធដោយគ្រោះមហន្តរាយ ដូចជា គ្រោះរញ្ជួយដី គ្រោះទុរ្ភិក្ស គ្រោះកាច ទឹកជំនន់ និងគ្រោះរាំងស្ងួត។ គ្រោះមហន្តរាយទាំងនេះកំពុងតែរីកធំឡើងជាលំដាប់ ហើយកំពុងបង្កឲ្យមានការស្លាប់កាន់តែច្រើន។ ព្រះជាម្ចាស់ស្រឡាញ់ និងសង្រ្គោះមនុស្ស ចុះហេតុអ្វីបានជាទ្រង់បង្ហូរគ្រោះមហន្តរាយធំៗបែបនេះ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

Connect with us on Messenger