៤. ចូរអនុវត្តសេចក្តីពិត ទោះបីជាធ្វើឱ្យមនុស្សទាស់ចិត្តក៏ដោយ

ក្នុងខែឧសភា ឆ្នាំ២០២០ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ។ ខ្ញុំបានស្វែងរកយ៉ាងរំភើប និងបានបំពេញភារកិច្ចយ៉ាងសកម្ម។ ដប់ខែក្រោយមក ខ្ញុំត្រូវបានគេជ្រើសរើសឱ្យក្លាយជាអ្នកដឹកនាំពួកជំនុំម្នាក់។ នាពេលនោះ ខ្ញុំមានសម្ពាធជាច្រើន។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅក្មេងខ្ចី ហើយការយល់ដឹងរបស់ខ្ញុំអំពីសេចក្តីពិតទៀតសោតក៏រាក់កំផែល ដូច្នេះ ខ្ញុំខ្លាចថា ខ្ញុំនឹងមិនល្អគ្រប់គ្រាន់សម្រាប់ភារកិច្ចនេះឡើយ។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់។ ក្រោយមក ខ្ញុំបានគិតអំពីបទគម្ពីរមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកត្រូវតែមានសេចក្ដីជំនឿថា គ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយថា មនុស្សគ្រាន់តែសហការជាមួយទ្រង់ប៉ុណ្ណោះ។ បើចិត្តរបស់អ្នកស្មោះត្រង់ នោះព្រះជាម្ចាស់នឹងទតឃើញ ហើយទ្រង់នឹងបើកផ្លូវទាំងអស់សម្រាប់អ្នក ដោយធ្វើឱ្យការលំបាកលែងជាការលំបាកទៀតហើយ។ នេះគឺជាសេចក្ដីជំនឿដែលអ្នកត្រូវតែមាន។ អ្នកមិនត្រូវបារម្ភអំពីអ្វីឡើយ ខណៈពេលដែលអ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន ដរាបណាអ្នកប្រើប្រាស់កម្លាំងទាំងអស់របស់អ្នក ហើយដាក់ចិត្តរបស់អ្នកទៅក្នុងភារកិច្ចនេះ។ ព្រះជាម្ចាស់នឹងមិនធ្វើឱ្យអ្វីមួយលំបាកសម្រាប់អ្នក ឬបង្ខំឱ្យអ្នកធ្វើអ្វីដែលអ្នកមិនមានសមត្ថភាពធ្វើបានឡើយ» («ច្រកចូលទៅក្នុងជីវិត មានសារៈសំខាន់បំផុតចំពោះសេចក្ដីជំនឿលើព្រះជាម្ចាស់» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប្រទានឱ្យខ្ញុំមានសេចក្តីជំនឿ ហើយខ្ញុំបានយល់ថា ព្រះជាម្ចាស់ទតឃើញដួងចិត្តរបស់មនុស្ស។ ដូច្នេះ ដរាបណាខ្ញុំគិតគូរយ៉ាងពិតប្រាកដពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយព្យាយាមយ៉ាងអស់ពីសមត្ថភាព នោះព្រះជាម្ចាស់នឹងដឹកនាំខ្ញុំមិនខាន។ ដោយដឹងបែបនេះ ខ្ញុំលែងមានអារម្មណ៍រឹតត្បិត ហើយចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងអស់ពីកម្លាំងកាយចិត្ត។

ក្រោយមក ពួកជំនុំត្រូវការបណ្ដុះបណ្ដាលគ្រូជំនួយខាងផ្សាយដំណឹងល្អពីរនាក់ជាបន្ទាន់។ ខ្ញុំបានរកឃើញថា ប្អូនប្រុសខេវិនមានគុណសម្បត្តិល្អ គាត់សកម្មគួរសមនៅក្នុងការជួបជុំ ហើយក៏យល់ពីគោលការណ៍នៃការផ្សាយដំណឹងល្អផងដែរ។ មានម្នាក់ទៀតគឺជាប្អូនស្រី ជេនិល ដែលសកម្មនៅក្នុងភារកិច្ចរបស់នាង និងសម្រេចបានលទ្ធផលមួយចំនួនផងដែរ។ បើធៀបជាមួយអ្នកដទៃ ពួកគេទាំងពីរនាក់ហាក់ដូចជាសក្ដិសមសម្រាប់ភារកិច្ចនេះ ហើយអ្នកដឹកនាំរបស់ខ្ញុំក៏យល់ស្របជាមួយខ្ញុំដែរ។ ដូច្នេះ ខ្ញុំបានតែងតាំងពួកគេទាំងពីរឱ្យក្លាយជាគ្រូជំនួយខាងផ្សាយដំណឹងល្អ។ មួយរយៈក្រោយមក ពួកគេចាប់ផ្ដើមយល់ពីតួនាទីរបស់ខ្លួន ដូច្នេះ ខ្ញុំបានអនុញ្ញាតឱ្យពួកគេបំពេញភារកិច្ចដោយឯករាជ្យ រួចខ្ញុំបានដាក់កម្លាំងរបស់ខ្ញុំទាំងប៉ុន្មានទៅលើកិច្ចការស្រោចស្រពវិញ។ ពីរបីសប្ដាហ៍ក្រោយមក ខ្ញុំបានរកឃើញថា មនុស្សមួយចំនួនដែលទើបតែបានទទួលយកដំណឹងល្អ បានចាកចេញពីក្រុមជួបជុំ ហើយអ្នកផ្សាយដំណឹងល្អខ្លះបានជួបការលំបាកនៅក្នុងភារកិច្ច ដែលពួកគេមិនអាចដោះស្រាយបាន។ ពេលខ្ញុំឃើញបញ្ហាទាំងអស់នេះនៅក្នុងកិច្ចការផ្សាយដំណឹងល្អ ខ្ញុំចាប់ផ្ដើមឆ្ងល់៖ «តើគ្រូជំនួយខាងផ្សាយដំណឹងល្អទាំងពីរនាក់នេះកំពុងតែធ្វើការងារជាក់ស្ដែងឬទេ?» ដូច្នេះ ខ្ញុំបានស៊ើបអង្កេតមើលយ៉ាងល្អិតល្អន់អំពីការងាររបស់ពួកគេ។ ខ្ញុំបានរកឃើញថា ពួកគេគ្រាន់តែរៀបចំការងារ ប៉ុន្តែមិនបានចុះធ្វើការដោយខ្លួនឯង មិនបានតាមដានការងារ ហើយនៅឯការជួបជុំវិញ ពួកគេមិនបានដោះស្រាយបញ្ហាជាក់ស្ដែង ពួកគេគ្រាន់តែរំឭក និងដាស់តឿនបងប្អូនប្រុសស្រីផ្សេងទៀតឱ្យបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវប៉ុណ្ណោះ។ ការនេះមិនបានជួយដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រីឡើយ។ បន្ទាប់ពីបានដឹងអំពីកាលៈទេសៈទាំងនេះរួច ខ្ញុំបានខកចិត្តជាខ្លាំង។ ខ្ញុំបានគិតថា៖ «ក្នុងនាមជាគ្រូជំនួយនៃពួកជំនុំ តើពួកគេមិនធ្វេសប្រហែសទេឬ ដែលមិនបានដោះស្រាយបញ្ហាជាក់ស្ដែងនោះ?» ខ្ញុំក៏បានរកឃើញដែរថា ប្អូនខេវិនធ្វើការមិនបានត្រឹមត្រូវ និងលេងហ្គេម រីឯប្អូនស្រីជេនិលវិញ គឺជាមនុស្សខ្ជិលច្រអូស និងគ្មានការទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់ខ្លួន។ ដំបូង ខ្ញុំចង់ប្រកបគ្នាជាមួយពួកគេ និងលើកឡើងពីបញ្ហានៅក្នុងភារកិច្ចរបស់ពួកគេ ប៉ុន្តែដោយសារតែយើងមានទំនាក់ទំនងល្អជាមួយគ្នា ដូច្នេះ ខ្ញុំខ្លាចថា ការនេះនឹងធ្វើឱ្យខូចដល់ទំនាក់ទំនងរបស់យើង។ ប្រសិនបើខ្ញុំលើកឡើងពីបញ្ហារបស់ពួកគេ តើពួកគេនឹងគិតបែបណាដែរចំពោះខ្ញុំ? តើពួកគេនឹងនិយាយថា ខ្ញុំមើលមិនឃើញពីការខិតខំរបស់ពួកគេ ថាខ្ញុំផ្តោតទៅលើតែភាពខ្វះចន្លោះរបស់ពួកគេ និងថាខ្ញុំខ្វះដួងចិត្តដែលស្រឡាញ់? ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីបានឃើញខ្ញុំថាជាមនុស្សល្អ ជាបុគ្គលម្នាក់ដែលយល់ចិត្ត និងចេះគិតពិចារណា។ ខ្ញុំមិនចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំ ដោយសារតែឧប្បត្តិហេតុនេះឡើយ។ ប្រសិនបើគ្រូជំនួយទាំងពីរមិនអាចទទួលយក រួចប្រែក្លាយជាអវិជ្ជមាន និងមិនព្រមបំពេញភារកិច្ចរបស់ខ្លួន តើបងប្អូនប្រុសស្រីនឹងគិតថា ខ្ញុំគ្មានសមត្ថភាពធ្វើកិច្ចការជាអ្នកដឹកនាំទេឬ? គិតថាខ្ញុំជាអ្នកដឹកនាំអន់ឬ? ប្រសិនបើអ្នកដឹកនាំបានឃើញការនេះ គាត់អាចនឹងដោះស្រាយជាមួយខ្ញុំមិនខាន។ ប៉ុន្តែ ខ្ញុំគិតថា ដោយសារតែខ្ញុំទទួលខុសត្រូវលើកិច្ចការពួកជំនុំ ដូច្នេះ នេះជាការទទួលខុសត្រូវរបស់ខ្ញុំដែលត្រូវលើកឡើងពីបញ្ហារបស់ពួកគេ ដើម្បីឱ្យពួកគេអាចឆ្លុះបញ្ចាំង និងទទួលបាននូវការយល់ដឹងខ្លះ។ ចិត្តខ្ញុំបានប្រទាញប្រទង់ តែចុងក្រោយ ខ្ញុំនៅតែមិនអាចនិយាយបានដដែល។ ផ្ទុយទៅវិញ ខ្ញុំបានផ្ញើព្រះបន្ទូលនៃការលើកទឹកចិត្ត និងការកម្សាន្តចិត្តខ្លះទៅពួកគេ និងបានប្រកបគ្នាបែបទន់ភ្លន់ជាមួយពួកគេអំពីរបៀបដែលពួកគេបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ។ ក្រោយមក ខ្ញុំមានអារម្មណ៍ពិរុទ្ធជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សមិនស្មោះត្រង់ និងបោកបញ្ឆោត។

នាយប់មួយ ខ្ញុំគេងមិនលក់ចេះតែគិតថា៖ «ការដែលកិច្ចការផ្សាយដំណឹងល្អគ្មានប្រសិទ្ធភាពគឺពាក់ព័ន្ធនឹងខ្ញុំដោយផ្ទាល់។ ខ្ញុំបានឃើញគ្រូជំនួយពីរនាក់ ដែលគ្មានការទទួលខុសត្រូវក្នុងភារកិច្ច ជាអ្នកដែលមិនដោះស្រាយបញ្ហាជាក់ស្ដែង និងធ្វើឱ្យបងប្អូនប្រុសស្រីគ្មានប្រសិទ្ធភាពនៅក្នុងភារកិច្ចរបស់ពួកគេ។ បងប្អូនប្រុសស្រីខ្លះបានធ្លាក់ទៅក្នុងសភាពអវិជ្ជមាន ហើយអ្នកជឿថ្មីខ្លះបានបោះបង់ចោលក្រុមជួបជុំ ប៉ុន្តែខ្ញុំមិនបានលើកឡើងពីបញ្ហារបស់គ្រូជំនួយទាំងពីរនេះទេ»។ ខ្ញុំមានអារម្មណ៍ពិរុទ្ធជាខ្លាំងនៅក្នុងចិត្ត ហើយខ្ញុំមិនដឹងថាត្រូវធ្វើអ្វីឡើយ ដូច្នេះ ខ្ញុំបានអធិស្ឋានដោយស្មោះត្រង់ទៅព្រះជាម្ចាស់ ដោយស្វែងរកការបំភ្លឺពីទ្រង់ និងទូលសុំឱ្យទ្រង់ដឹកនាំខ្ញុំដោះស្រាយបញ្ហានេះ។ ក្រោយពេលអធិស្ឋានរួច ខ្ញុំបានមើលវីដេអូអំពីទីបន្ទាល់នៃបទពិសោធមួយ ដែលមាននូវព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ ដែលបានលើកទឹកចិត្តខ្ញុំជាខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនសិការ និងហេតុផលគួរតែជាសមាសធាតុនៃភាពជាមនុស្សរបស់មនុស្សម្នាក់។ ទាំងពីរចំណុចនេះគឺជាមូលដ្ឋានគ្រឹះ និងមានភាពសំខាន់បំផុត។ តើបុគ្គលប្រភេទណាដែលខ្វះមនសិការ និងមិនមានហេតុផលនៃភាពជាមនុស្សធម្មតា? និយាយជាទូទៅ គេគឺជាបុគ្គលដែលខ្វះភាពជាមនុស្ស ជាបុគ្គលមានភាពជាមនុស្សអាក្រក់ខ្លាំងបំផុត។ បើមើលកាន់តែល្អិតល្អន់ទៅ តើបុគ្គលម្នាក់នេះបើកបង្ហាញពីការបាត់បង់ភាពជាមនុស្សអ្វីខ្លះ? សាកព្យាយាមវិភាគមើល៍ថាតើមនុស្សបែបនេះមានចរិតលក្ខណៈអ្វីខ្លះ ហើយពួកគេសម្ដែងចេញការបើកបង្ហាញជាក់លាក់អ្វីខ្លះ។ (ពួកគេអាត្មានិយម និងចិត្តអាក្រក់)។ មនុស្សអាត្មានិយម និងចិត្តអាក្រក់មិនយកចិត្តទុកដាក់ក្នុងសកម្មភាពរបស់ពួកគេឡើយ ហើយងាកចេញពីអ្វីដែលមិនពាក់ព័ន្ធដោយផ្ទាល់ជាមួយពួកគេ។ ពួកគេមិនពិចារណាអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនបង្ហាញការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនទទួលបន្ទុកនៃការធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចរបស់ពួកគេឡើយ ហើយពួកគេគ្មានញាណនៃទំនួលខុសត្រូវឡើយ។ ... មនុស្សមួយចំនួនគ្មានការទទួលខុសត្រូវទេ មិនថាពួកគេកំពុងតែបំពេញភារកិច្ចអ្វីឡើយ។ ពួកគេក៏មិនរាយការណ៍ពីបញ្ហា ដែលពួកគេរកឃើញទៅថ្នាក់លើដែរ។ នៅពេលដែលពួកគេឃើញមនុស្សជ្រៀតជ្រែក និងរំខានការងារ ពួកគេធ្វើជាមើលមិនឃើញ។ នៅពេលដែលពួកគេឃើញមនុស្សទុច្ចរិតកំពុងធ្វើរឿងអាក្រក់ ពួកគេមិនព្យាយាមបញ្ឈប់អ្នកទាំងនោះទេ។ ពួកគេមិនគិតគូរពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់សូម្បីតែបន្តិចសោះឡើយ ហើយក៏មិនខ្វល់ពីភារកិច្ច និងទំនួលខុសត្រូវរបស់ខ្លួនដែរ។ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន មនុស្សបែបនេះមិនធ្វើកិច្ចការជាក់ស្ដែងទេ។ ពួកគេជាមនុស្សដែលធ្វើតាមតែគេប្រាប់ ល្មោភនឹងភាពសុខស្រួល។ ពួកគេនិយាយ និងប្រព្រឹត្ត ដើម្បីតែអំនួតហួសហេតុ មុខមាត់ ឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយចំណាយពេលវេលា និងកម្លាំងរបស់ខ្លួន ដើម្បីអ្វីដែលផ្ដល់ប្រយោជន៍ដល់ពួកគេ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ រួចមានអារម្មណ៍កើតទុក្ខជាខ្លាំង។ ពីមុន ខ្ញុំតែងតែគិតថា ខ្ញុំមានភាពជាមនុស្សល្អ ថាខ្ញុំបានអត់ធ្មត់ជួយដល់បងប្អូនប្រុសស្រី និងគិតទៀតថា ពេលដែលខ្ញុំប្រព្រឹត្ត ខ្ញុំតែងតែគិតពិចារណាពីអារម្មណ៍របស់អ្នកដទៃ និងមិនចង់ធ្វើឱ្យពួកគេឈឺចាប់ទេ។ ខ្ញុំបានគិតថា ខ្ញុំកំពុងតែគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងគិតថា ខ្ញុំជាមនុស្សល្អម្នាក់។ ប៉ុន្តែ នៅពេលដែលខ្ញុំបានឃើញគ្រូជំនួយទាំងពីរនាក់គ្មានការទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់ពួកគេ ព្រមទាំងបានពន្យារពេលដល់កិច្ចការពួកជំនុំ ខ្ញុំមិនបានការពារដល់ផលប្រយោជន៍នៃពួកជំនុំទេ ហើយខ្ញុំក៏មិនបានលើកឡើងពីបញ្ហារបស់ពួកគេដែរ។ ផ្ទុយទៅវិញ ខ្ញុំបែរជាបណ្ដែតបណ្ដោយទៅតាមពួកគេ ដោយសារតែខ្ញុំខ្លាចថា ការលើកឡើងពីបញ្ហារបស់ពួកគេនឹងបំផ្លាញដល់ទំនាក់ទំនងរបស់យើង។ ខ្ញុំក៏បារម្ភដែរថា អ្នកដឹកនាំរបស់ខ្ញុំនឹងរិះគន់ខ្ញុំ បើខ្ញុំធ្វើឱ្យពួកគេមានភាពអវិជ្ជមាន និងបារម្ភទៀតថា បងប្អូនប្រុសស្រីនឹងមើលមកខ្ញុំក្នុងផ្លូវអាក្រក់។ ដោយគិតដល់មុខមាត់ ឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំព្រមពន្យារពេលកិច្ចការនៃពួកជំនុំ។ ការនេះមិនបានគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយខ្ញុំក៏មិនមែនជាមនុស្សល្អនោះដែរ។ តាមពិតទៅ មនុស្សដែលមានភាពជាមនុស្សល្អ គឺជាមនុស្សស្មោះត្រង់ អាចអនុវត្តសេចក្តីពិត និងការពារដល់ផលប្រយោជន៍របស់ពួកជំនុំ ហើយពេលដែលពួកគេមើលឃើញបញ្ហារបស់អ្នកដទៃ ពួកគេមានចិត្តក្លាហានក្នុងការប្រកបគ្នា និងលាតត្រដាងពីបញ្ហាទាំងនោះ ដោយជួយពួកគេឱ្យផ្លាស់ប្ដូរ។ ពួកគេប្រព្រឹត្តចំពោះបងប្អូនប្រុសស្រីរបស់ខ្លួនដោយដួងចិត្តស្មោះសរ។ ប៉ុន្តែ នៅពេលដែលខ្ញុំបានឃើញបញ្ហារបស់គ្រូជំនួយ ខ្ញុំមិនបាននិយាយ ឬក៏លើកឡើងពីអ្វីមួយឡើយ ហើយបែរជាបណ្ដោយឱ្យកិច្ចការរបស់ពួកជំនុំត្រូវខាតបង់ ដើម្បីការពារដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទៅវិញ។ ខ្ញុំពិតជាមានភាពជាមនុស្សអាក្រក់មែន! ខ្ញុំមានអារម្មណ៍អៀនខ្មាសជាខ្លាំងចំពោះការខ្វះនូវមនសិការ និងភាពជាមនុស្សធម្មតារបស់ខ្ញុំ។

ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទទួលបានការយល់ដឹងកាន់តែច្រើនអំពីខ្លួនឯង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ពេលឃើញបងប្អូនប្រុសៗ ឬស្រីៗរបស់ខ្លួនកំពុងតែបំពេញភារកិច្ចរបស់ខ្លួន ដោយធ្វេសប្រហែស និងបែបបង្គ្រប់កិច្ច អ្នកដឹកនាំពួកជំនុំមួយចំនួនមិនស្ដីបន្ទោសពួកគេទេ ទោះបើពួកគេគួរតែធ្វើក៏ដោយ។ នៅពេលដែលពួកគេមើលឃើញអ្វីមួយដែលធ្វើឱ្យខូចដល់ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេធ្វើជាមើលមិនឃើញ និងមិនសួរដេញដោលអ្វីឡើយ ដើម្បីកុំឱ្យគេមានការអាក់អន់ចិត្ត។ គោលបំណង និងគោលដៅដ៏ពិតរបស់ពួកគេគឺមិនមែនបង្ហាញនូវការគិតគូរដល់ចំណុចខ្សោយរបស់អ្នកដទៃឡើយ ពួកគេដឹងយ៉ាងច្បាស់អំពីអ្វីដែលពួកគេចង់បាន៖ 'បើខ្ញុំបន្តធ្វើបែបនេះ ហើយមិនធ្វើឱ្យនរណាម្នាក់អន់ចិត្ត នោះពួកគេនឹងគិតថា ខ្ញុំជាអ្នកដឹកនាំដ៏ល្អម្នាក់។ ពួកគេនឹងគិតល្អ និងឱ្យតម្លៃខ្ញុំ។ ពួកគេនឹងទទួលស្គាល់ខ្ញុំ និងចូលចិត្តខ្ញុំ'។ ទោះបីជាមានការខូចខាតកម្រិតណាដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយមិនថារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវបានរាំងស្ទះខ្លាំងបែបណានៅក្នុងច្រកចូលជីវិតរបស់ពួកគេនោះឡើយ ឬជីវិតជាពួកជំនុំរបស់ពួកគេត្រូវបានរាំងស្ទះបែបណាឡើយ ក៏មនុស្សបែបនេះនៅតែមានះនៅក្នុងទស្សនវិជ្ជាបែបសាតាំងរបស់ពួកគេ និងមិនធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តដដែល។ មិនដែលមានការតិះដៀលខ្លួនឯងនៅក្នុងដួងចិត្តរបស់ពួកគេទេ។ ភាគច្រើន ពួកគេអាចលើកឡើងនូវបញ្ហាមួយចំនួនដែលកន្លងផុតទៅ ក្រោយមកក៏លែងនិយាយទៀត។ ពួកគេមិនប្រកបគ្នាអំពីសេចក្តីពិត ហើយក៏មិនលើកឡើងពីសារជាតិនៃបញ្ហារបស់អ្នកដទៃដែរ ហើយពួកគេនៅតែបន្តមិនពិនិត្យពិច័យលើសភាពរបស់មនុស្សដដែល។ ពួកគេ មិនដែលប្រាស្រ័យទាក់ទងថាតើអ្វីជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអ្វីជាកំហុសដែលមនុស្សប្រព្រឹត្តជាញឹកញាប់ ឬអ្វីជាប្រភេទនៃនិស្ស័យដ៏ពុករលួយដែលមនុស្សបើកសម្ដែងនោះដែរ។ ពួកគេមិនដោះស្រាយបញ្ហាពិតប្រាកដបែបនេះទេ។ ផ្ទុយទៅវិញ ពួកគេនៅតែបន្តអត់ឱនឱ្យមនុស្សដែលប្រព្រឹត្តិអំពើពុករលួយជោគជាំ ពួកគេមិនយកចិត្តទុកដាក់ឡើយ ទោះបីជាមនុស្សអវិជ្ជមាន ឬខ្សោយយ៉ាងណាក៏ដោយ ពួកគេគ្រាន់តែនិយាយឡើងវិញនូវគោលលទ្ធិពីរបីម៉ាត់ ពួកគេដោះស្រាយដោយដាស់តឿនមនុស្សដោយពាក្យពីរបីម៉ាត់។ មនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស នៅតែមិនដឹងពីរបៀបក្នុងការឆ្លុះបញ្ចាំង ឬដឹងពីអំពើពុករលួយដ៏ជោគជាំផ្សេងៗគ្នាឡើយ ប៉ុន្តែបន្ទាប់ពីបានឮពាក្យនៃគោលលទ្ធិ និងការដាស់តឿនទាំងនេះ ពួកគេចាត់ទុកអ្នកដឹកនាំក្លែងក្លាយប្រភេទនេះថាជា 'ម្តាយ' របស់ពួកគេ ហើយថែមទាំងជឿក្នុងចិត្តរបស់ពួកគេថា 'អ្នកដឹកនាំរបស់យើង មានការយល់ដឹងកាន់តែច្រើន អំពីចំណុចខ្សោយរបស់យើងជាងព្រះជាម្ចាស់ទៅទៀត។ កម្ពស់របស់យើងអាចនៅតូចទាបពេកក្នុងការរស់នៅតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ប៉ុន្តែយើងត្រូវបំពេញតាមសេចក្តីតម្រូវរបស់អ្នកដឹកនាំយើងប៉ុណ្ណោះ។ ដោយដើរតាមអ្នកដឹកនាំរបស់យើង នោះយើងកំពុងដើរតាមព្រះជាម្ចាស់ដែរ។ បើថ្ងៃណាមួយដែលស្ថានលើផ្លាស់ប្ដូរអ្នកដឹកនាំរបស់យើងចូលមកដល់ ចាំយើងប្រាប់ពីបំណងរបស់យើង។ ដើម្បីរក្សាទុកអ្នកដឹកនាំរបស់យើង និងការពារគាត់កុំឱ្យស្ថានលើផ្លាស់ប្ដូរ យើងត្រូវតែចរចាជាមួយស្ថានលើ និងបង្ខំពួកគេឱ្យយល់ស្របតាមការទាមទាររបស់យើង។ នេះជារបៀបដែលយើងនឹងប្រព្រឹត្តត្រឹមត្រូវចំពោះអ្នកដឹកនាំរបស់យើង'។ នៅពេលដែលមនុស្សមានគំនិតបែបនេះនៅក្នុងចិត្ត នៅពេលដែលពួកគេមានទំនាក់ទំនងពឹងផ្អែកលើអ្នកដឹកនាំ ហើយក្នុងដួងចិត្តពួកគេ ពួកគេមានអារម្មណ៍ពឹងអាង កោតសរសើរ គោរព និងឱ្យតម្លៃយ៉ាងជ្រាលជ្រៅចំពោះអ្នកដឹកនាំរបស់ពួកគេ ហើយវាសឹងតែអ្នកដឹកនាំរូបនេះបានឆក់យកកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេទៅហើយ ហើយបើសិនជាអ្នកដឹកនាំព្រមបន្តមានទំនាក់ទំនងបែបនេះ បើសិនជាអ្នកដឹកនាំមានអារម្មណ៍រីករាយក្នុងចិត្តចេញពីទំនាក់ទំនងនេះ និងជឿថា រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែប្រព្រឹត្តចំពោះពួកគេបែបនេះ នោះពួកគេគ្មានខុសអ្វីពីប៉ុលឡើយ ហើយពួកគេបានបោះជំហានលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ។ ... ពួកទទឹងនឹងព្រះគ្រីស្ទមិនធ្វើកិច្ចការជាក់ស្ដែង មិនប្រកបគ្នាពីសេចក្តីពិត និងដោះស្រាយបញ្ហា ពួកគេមិនណែនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃសេចក្តីពិតឡើយ។ ពួកគេធ្វើការដើម្បីតែឋានៈ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពួកគេខ្វល់តែពីការកសាងឋានៈផ្ទាល់ខ្លួន ដោយការពារឋានៈដែលពួកគេមាននៅក្នុងដួងចិត្តរបស់មនុស្ស និងធ្វើឱ្យគ្រប់គ្នាថ្វាយបង្គំ គោរពឱ្យតម្លៃ និងដើរតាមពួកគេ។ ធ្វើបែបនេះ ពួកគេនឹងសម្រេចគោលបំណងរបស់ខ្លួនមិនខាន។ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមយកឈ្នះចិត្តមនុស្ស និងត្រួតត្រាលើរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ តើវិធីបំពេញការងារបែបនេះមិនអាក្រក់ទេឬ? វាអាក្រក់ខ្លាំងណាស់។ តើវាមិនគួរឱ្យស្អប់ខ្ពើមទេឬ? វាជារឿងគួរឱ្យស្អប់ខ្ពើម!» («ពួកគេព្យាយាមបញ្ចុះបញ្ចូលមនុស្ស» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទាប់ពីអានបទគម្ពីរចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះរួច ខ្ញុំមានអារម្មណ៍អាម៉ាស់ជាខ្លាំង ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងចំៗអំពីសភាពរបស់ខ្ញុំ។ ខ្ញុំបានឃើញយ៉ាងច្បាស់ថា គ្រូជំនួយទាំងពីរនាក់មិនបានធ្វើកិច្ចការជាក់ស្ដែងទេ ហើយបញ្ហាក៏ធ្ងន់ធ្ងរណាស់ដែរ។ ខ្ញុំគួរតែបានប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជំនុំជម្រះ និងបើកសម្ដែងពីនិស្ស័យពុករលួយរបស់មនុស្ស ដើម្បីប្រកបគ្នា ដើម្បីឱ្យពួកគេអាចដឹងពីបញ្ហារបស់ខ្លួន រួចផ្លាស់ប្ដូរអាកប្បកិរិយារបស់គេចំពោះភារកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយងាកចេញពីការបន្តពន្យារពេលកិច្ចការនៃពួកជំនុំទៀត។ ប៉ុន្តែ ដោយចង់ឱ្យពួកចាប់អារម្មណ៍លើខ្ញុំ និងឱ្យពួកគេនិយាយថា ខ្ញុំជាអ្នកដឹកនាំល្អម្នាក់ ខ្ញុំមិនបានលាតត្រដាងពីសារជាតិនៃបញ្ហារបស់ពួកគេទេ ខ្ញុំគ្រាន់តែប្រើព្រះបន្ទូលកម្សាន្តចិត្តរបស់ព្រះជាម្ចាស់ ដើម្បីលើកទឹកចិត្តពួកគេទៅវិញ ហើយនេះមានន័យថា បញ្ហារបស់ពួកគេមិនត្រូវបានដោះស្រាយទាន់ពេលវេលាឡើយ។ ការនេះបានជះឥទ្ធិពលលើកិច្ចការនៃពួកជំនុំ ហើយថែមទាំងនាំមនុស្សមួយចំនួនដែលទើបតែទទួលយកដំណឹងល្អឱ្យចាកចេញពីក្រុមជួបជុំទៀតផង។ ខ្ញុំបានទទួលស្គាល់ថា ខ្ញុំជាដើមហេតុចម្បងនៃបញ្ហានេះ។ ភារកិច្ចរបស់អ្នកដឹកនាំគឺត្រូវមើលខុសត្រូវ និងតាមដានការងាររបស់គ្រូជំនួយនៃពួកជំនុំ និងអ្នកដឹកនាំក្រុម ព្រមទាំងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។ យើងត្រូវតែដឹងអំពីស្ថានភាពរបស់បងប្អូនប្រុសស្រី ហើយពេលយើងដឹងថា មនុស្សម្នាក់បំពេញភារកិច្ចរបស់ខ្លួន ដោយបំពានលើគោលការណ៍ ឬជះឥទ្ធិពលដល់កិច្ចការនៃពួកជំនុំ យើងគួរតែប្រកបគ្នា និងជួយពួកគេដោយចិត្តស្រឡាញ់។ ប្រសិនបើការប្រកបគ្នាដដែលៗរបស់យើងនៅតែមិនផ្លាស់ប្ដូរអ្វីទៀត យើងគួរតែលួសកាត់ ដោះស្រាយ ឬបណ្ដេញពួកគេចេញ។ ការនេះគឺជាផ្លូវតែមួយគត់ ដើម្បីការពារដល់កិច្ចការរបស់ពួកជំនុំ។ ក្នុងនាមជាអ្នកដឹកនាំនៃពួកជំនុំ ខ្ញុំមិនមានការទទួលខុសត្រូវសោះឡើយនៅក្នុងភារកិច្ច ហើយខ្ញុំមិនបានប្រព្រឹត្តក្នុងនាមជាអ្នកដឹកនាំទេ។ តើខ្ញុំមានខុសអ្វីពីអ្នកដឹកនាំក្លែងក្លាយទាំងនោះដែលមិនធ្វើកិច្ចការជាក់ស្ដែងទៅ? ខ្ញុំមានអារម្មណ៍អៀនខ្មាស និងកើតទុក្ខ។ ប្រសិនបើខ្ញុំបានប្រកបគ្នា និងលាតត្រដាងពីបញ្ហារបស់ពួកគេ ខ្ញុំនឹងមិនបានបង្កការខាតបង់ទាំងនេះដល់កិច្ចការនៃពួកជំនុំឡើយ។ បញ្ហាបច្ចុប្បន្នទាំងនេះបានកើតឡើង ដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំ។ ខ្ញុំមិនបានជួយបងប្អូនប្រុសស្រីឱ្យយល់ពីសេចក្តីពិតឡើយ ហើយក៏មិនអាចនាំពួកគេឱ្យចូលមកចំពោះព្រះជាម្ចាស់ដែរ។ ខ្ញុំតែងតែចង់ឱ្យពួកគេទទួលយកខ្ញុំ និងការពារខ្ញុំប៉ុណ្ណោះ ដូច្នេះ ពួកគេនឹងមើលឃើញខ្ញុំល្អនៅក្នុងដួងចិត្តរបស់គេ ហើយខ្ញុំនឹងមានឋានៈ។ ខ្ញុំកំពុងតែដើរតាមផ្លូវនៃការទាស់ទទឹងនឹងព្រះជាម្ចាស់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ បើគ្មានការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ខ្ញុំមិនដឹងថា ខ្ញុំអាចប្រព្រឹត្តអំពើអាក្រក់ណាផ្សេងទៀតនោះឡើយ។

នៅពេលដែលខ្ញុំបានដឹងអំពីការនេះ ខ្ញុំបានសោកស្ដាយចំពោះទង្វើរបស់ខ្ញុំ ដូច្នេះ ខ្ញុំបានអធិស្ឋានដោយស្មោះត្រង់ទៅព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនបានដឹងថា ភាពអាត្មានិយមរបស់ទូលបង្គំនឹងនាំមកនូវការខូចខាតដល់កិច្ចការនៃពួកជំនុំ និងបង្កគ្រោះថ្នាក់ដល់ជីវិតរបស់បងប្អូនប្រុសស្រីបែបនេះទេ។ ទូលបង្គំមិនសក្ដិសមនឹងទទួលកិច្ចការដ៏សំខាន់នេះឡើយ។ ឱព្រះជាម្ចាស់អើយ ទូលបង្គំចង់ប្រែចិត្ត សូមដឹកនាំទូលបង្គំក្នុងការឆ្លុះបញ្ចាំងឱ្យស្គាល់ខ្លួនឯងផង។ ទូលបង្គំមិនចង់ប្រព្រឹត្តកំហុសដដែលៗម្ដងទៀតឡើយ»។ បន្ទាប់ពីអធិស្ឋានរួច សភាពខ្ញុំបានប្រសើរជាងមុនបន្ដិច ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ពិរុទ្ធខ្លាំងដដែល។ ខ្ញុំមានអារម្មណ៍ដូចជាមនុស្សមានបាប ដូចអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានធ្វើ តំណាងឱ្យសាតាំង ព្រមទាំងមានអារម្មណ៍ថាខ្ញុំមិនអាចទទួលបានសេចក្តីសង្រ្គោះ និងថាខ្ញុំគ្មានសេចក្តីសង្ឃឹមសោះឡើយ។ ពេលនោះ បងស្រីម្នាក់បានផ្ញើបទគម្ពីរមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ចូលទៅក្នុង group chat។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «បទពិសោធជាច្រើននៃការបរាជ័យ ភាពខ្សោយ ពេលវេលាអវិជ្ជមានរបស់អ្នក ការទាំងអស់នោះអាចនិយាយបានថាជាការល្បងលរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែអ្វីគ្រប់យ៉ាងមកពីព្រះជាម្ចាស់ ហើយអ្វីៗ និងព្រឹត្តិការណ៍ទាំងអស់ ស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ មិនថាអ្នកបរាជ័យ ឬអ្នកខ្សោយ ហើយអ្នកជំពប់ដួល ការទាំងអស់អាស្រ័យលើព្រះជាម្ចាស់ ហើយស្ថិតនៅក្នុងការយល់បានរបស់ទ្រង់។ តាមទស្សនៈរបស់ព្រះជាម្ចាស់ នេះគឺជាការល្បងលចំពោះអ្នក ហើយប្រសិនបើអ្នកមិនអាចស្គាល់វាបាន វានឹងក្លាយទៅជាការល្បួង។ មានសណ្ឋានពីរប្រភេទដែលមនុស្សគប្បីស្គាល់៖ មួយមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយប្រភពនៃសណ្ឋានមួយទៀតទំនងជាមកពីសាតាំង។ សណ្ឋានមួយ គឺជាសណ្ឋានដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺអ្នក ហើយអនុញ្ញាតឲ្យអ្នកស្គាល់ខ្លួនឯង ស្អប់ខ្ពើម និងមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯង និងអាចមានសេចក្តីស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ ដើម្បីកំណត់ចិត្តរបស់អ្នកចំពោះការផ្គាប់ព្រះហឫទ័យទ្រង់។ សណ្ឋានមួយទៀត គឺជាសណ្ឋានដែលអ្នកស្គាល់ខ្លួនឯង ប៉ុន្តែអ្នកមានភាពអវិជ្ជមាន និងខ្សោយ។ គេអាចនិយាយបានថា សណ្ឋាននេះ គឺជាការការបន្សុទ្ធរបស់ព្រះជាម្ចាស់ ហើយវាក៏ជាការល្បួងរបស់សាតាំងផងដែរ។ ប្រសិនបើអ្នកទទួលស្គាល់ការនោះ នេះហើយគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះអ្នក ហើយប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកជាប់បំណុលរបស់ទ្រង់យ៉ាងច្រើនឥឡូវនេះ ហើយប្រសិនបើចាប់ពីពេលនេះតទៅ អ្នកព្យាយាមសងទៅកាន់ទ្រង់វិញ ហើយលែងធ្លាក់ចូលក្នុងភាពគ្មានគុណធម៌បែបនេះ ប្រសិនបើអ្នកដាក់ការខិតខំរបស់អ្នកទៅក្នុងការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិនបើអ្នកតែងតែគិតថាខ្លួនឯងខ្វះ ហើយមានចិត្តចង់បាន ការនេះហើយគឺជាការល្បងលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីការរងទុក្ខវេទនាបានបញ្ចប់ ហើយអ្នកកំពុងឈានទៅមុខម្តងទៀត ព្រះជាម្ចាស់នៅតែដឹកនាំ ធ្វើឲ្យយល់ច្បាស់ បំភ្លឺ និងចិញ្ចឹមអ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនទទួលស្គាល់វា ហើយអ្នកមានភាពអវិជ្ជមាន ចូរអ្នកគ្រាន់តែបោះបង់ចោលនូវភាពអស់សង្ឃឹម ប្រសិនបើអ្នកគិតតាមរបៀបនេះ នោះការល្បួងរបស់សាតាំងនឹងកើតមានដល់អ្នក» («អស់អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ បន្ទាប់ពីអានបទគម្ពីរចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះរួចមក ខ្ញុំទទួលបានការកម្សាន្តចិត្ត ហើយខ្ញុំក៏មានផ្លូវអនុវត្តផងដែរ។ កាលពីមុន នៅពេលដែលខ្ញុំអានព្រះបន្ទូលធ្ងន់ៗរបស់ព្រះជាម្ចាស់ ដែលបើកសម្ដែងពីនិស្ស័យពុករលួយរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ឈឺចាប់ ហើយខ្ញុំមានអារម្មណ៍ដូចជាត្រូវបានថ្កោលទោស និងគ្មានសង្ឃឹមថាទទួលបានសេចក្តីសង្រ្គោះឡើយ ដូច្នេះ ខ្ញុំបានអវិជ្ជមាន និងទន់ខ្សោយ។ ប៉ុន្តែ នៅពេលដែលខ្ញុំបានអានបទគម្ពីរចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយនេះ ខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សមិនការពារដល់ផលប្រយោជន៍របស់ពួកជំនុំនៅក្នុងភារកិច្ចរបស់ខ្លួនទេ ហើយពួកគេត្រូវបានលាតត្រដាង និងដោះស្រាយ នោះការដែលពួកគេមានអារម្មណ៍អវិជ្ចមាន និងទន់ខ្សោយគឺជារឿងធម្មតាទេ។ ប្រសិនបើខ្ញុំអាចស្វែងរកសេចក្តីពិតនៅក្នុងការបរាជ័យរបស់ខ្ញុំ និងឆ្លុះបញ្ចាំងពីខ្លួនឯង នេះជាឱកាសរៀនសូត្ររបស់ខ្ញុំហើយ។ ប៉ុន្តែ ប្រសិនបើខ្ញុំប្រែជាអវិជ្ជមាន ដកថយ អស់សង្ឃឹម ឬបោះបង់ចោលខ្លួនឯង ខ្ញុំនឹងធ្លាក់ទៅក្នុងកលល្បិចរបស់សាតាំង និងចាញ់ការល្បួងមិនខាន។ ខ្ញុំបានឃើញថា នៅពីក្រោយការជំនុំជម្រះ និងការបើកសម្ដែងរបស់ព្រះជាម្ចាស់អំពីមនុស្ស គឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ចង់ឱ្យខ្ញុំស្គាល់ខ្លួនឯង រៀនសូត្រពីកំហុសរបស់ខ្លួន ហើយមិនត្រូវឱ្យនិស្ស័យបែបសាតាំងត្រួតត្រានោះឡើយ។ ការនេះគឺជារឿងល្អ នេះជាឱកាសមួយ ដើម្បីរីកចម្រើនក្នុងជីវិត។ ដោយដឹងបែបនេះ ខ្ញុំលែងមានអារម្មណ៍អវិជ្ជមាន ឬយល់ច្រឡំពីព្រះជាម្ចាស់ទៀតហើយ។ ខ្ញុំព្រមបំពេញភារកិច្ចរបស់ខ្ញុំស្របតាមព្រះបន្ទូល និងគោលការណ៍របស់ព្រះជាម្ចាស់។ ខ្ញុំលែងការពារកិត្តិនាម កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំទៀតហើយ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «អ្នករាល់គ្នាត្រូវដឹងថាព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់ ហេតុដូច្នេះ ព្រះបន្ទូលរបស់ព្រះអង្គតែងតែអាចទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គឺគ្មានកំហុស និងមិនអាចប្រកែកបានឡើយ ដែលនេះជាមូលហេតុនាំឱ្យព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទាំងឡាយដែលស្មោះត្រង់នឹងទ្រង់។ ភាពស្មោះត្រង់ គឺមានន័យថាអ្នកប្រគល់ដួងចិត្តរបស់អ្នក ថ្វាយដល់ព្រះជាម្ចាស់ មានភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះជាម្ចាស់ ក្នុងកិច្ចការគ្រប់យ៉ាង មិនលាក់បាំងសេចក្ដីពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅខាងលើ និងខាងក្រោមអ្នក ហើយមិនធ្វើអ្វីដែលគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់គឺត្រូវមានភាពបរិសុទ្ធនៅក្នុងទង្វើ និងពាក្យសម្ដីរបស់អ្នក ហើយក៏មិនបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សទាំងឡាយដែរ» («សេចក្ដីដាស់តឿនទាំងបី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «ចូរកុំធ្វើអ្វីៗសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន និងកុំគិតតែពីផលចំណេញផ្ទាល់ខ្លួននោះឡើយ។ ចូរកុំគិតអំពីឋានៈបុណ្យសក្ដិ មោទនភាព ឬកេរ្តិ៍ឈ្មោះរបស់អ្នកឡើយ ហើយចូរកុំពិចារណាលើផលប្រយោជន៍របស់មនុស្សនោះដែរ។ អ្នកត្រូវតែគិតអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពទីមួយរបស់អ្នក។ អ្នកគួរតែគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះ ហើយចាប់ផ្ដើម ដោយសញ្ជឹងគិតមើលថាតើអ្នកបានក្លាយជាមិនបរិសុទ្ធនៅក្នុងការបំពេញភារកិច្ចរបស់អ្នកឬអត់ ថាតើអ្នកបានស្មោះស្ម័គ្រ បានបំពេញទំនួលខុសត្រូវរបស់អ្នក និងដាក់ចិត្តដាក់កាយទាំងស្រុង ក៏ដូចជាសញ្ជឹងគិតមើលថាតើអ្នកបានពិចារណាយ៉ាងល្អិតល្អន់ចំពោះភារកិច្ចរបស់អ្នក និងកិច្ចការនៃព្រះដំណាក់របស់ព្រះឬអត់។ អ្នកត្រូវតែពិចារណាទៅលើរឿងទាំងនេះ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់បានថា ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សបោកបញ្ឆោតទេ តែទ្រង់ស្រឡាញ់មនុស្សស្មោះត្រង់។ មនុស្សស្មោះត្រង់អាចការពារដល់ផលប្រយោជន៍របស់ពួកជំនុំ ទទួលខុសត្រូវចំពោះជីវិតរបស់បងប្អូនប្រុសស្រីរបស់ពួកគេ និងបំពេញភារកិច្ចរបស់ខ្លួនបានល្អ។ ខ្ញុំត្រូវតែបោះបង់ចោលអំនួត និងឋានៈរបស់ខ្ញុំ ដាក់ផលប្រយោជន៍របស់ពួកជំនុំជាទីមួយ ហើយអនុវត្តសេចក្តីពិតនៅក្នុងការប្រកបគ្នា និងការលាតត្រដាងគ្រូជំនួយទាំងពីរនាក់ ឱ្យពួកគេដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហារបស់ខ្លួន ប្រែចិត្តដ៏ពិត ហើយចាប់ផ្ដើមប្រព្រឹត្តដោយការទទួលខុសត្រូវជាថ្មីម្ដងទៀត។ ប្រសិនបើពួកគេនៅតែមិនអាចផ្លាស់ប្ដូរ ក្រោយការប្រកបគ្នារបស់ខ្ញុំ ខ្ញុំមានទំនួលខុសត្រូវបណ្ដេញពួកគេចេញ និងការពារដល់កិច្ចការនៃពួកជំនុំ។

ក្រោយមក ខ្ញុំបានរកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លះ ហើយបានប្រកបគ្នាជាមួយប្អូនខេវិនមុនគេ ដោយឱ្យគាត់ដឹងថា និន្នាការសង្គមដ៏អាក្រក់គឺជាសេចក្តីល្បួងមកពីសាតាំង និងដឹងថា គាត់គួរតែបោះបង់ចោលទំនោរខាងសាច់ឈាមរបស់គាត់ ហើយដាក់ចិត្តដាក់កាយក្នុងការបំពេញភារកិច្ចរបស់គាត់ ថាមានតែបែបនេះទេ ទើបស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ក្រោយមក ខ្ញុំបានប្រកបគ្នាជាមួយប្អូនស្រីជេនិល ហើយបានលើកឡើងពីកង្វះនៃភាពបន្ទាន់ និងការទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់នាង និងបានប្រាប់នាងអំពីការគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បន្ទាប់ពីការប្រកបគ្នារបស់ខ្ញុំរួចមក ពួកគេទាំងពីរព្រមផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្លួនចំពោះភារកិច្ច។ ក្រោយមក ប្អូនខេវិនធ្វើការផ្លាស់ប្ដូរបានខ្លះ។ នៅពេលដែលគាត់ជួបការល្បួងម្ដងទៀត គាត់អាចបោះបង់ចោលសាច់ឈាមរបស់ខ្លួន។ ប្អូនស្រីជេនិលក៏ចេះគិតគូរទុកជាមុនអំពីភារកិច្ចរបស់នាងដែរ។ នៅពេលដែលខ្ញុំបានឃើញលទ្ធផលនេះ ខ្ញុំបានស្ដីបន្ទោសខ្លួនឯងដែលមិនបានលើកឡើងពីបញ្ហារបស់ពួកគេឱ្យបានឆាប់ជាងនេះ។ ខ្ញុំក៏បានឃើញដែរថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនធ្វើឱ្យមនុស្សប្រែជាអវិជ្ជមានទេ និងឃើញទៀតថា មនុស្សដែលអាចទទួលយកសេចក្តីពិត គេអាចស្គាល់ខ្លួនឯង អាចប្រែចិត្តដ៏ពិត និងបំពេញភារកិច្ចរបស់ខ្លួនកាន់តែប្រសើរ។ ខ្ញុំរីករាយជាខ្លាំងដែលបានឃើញបទពិសោធនេះ។ ការបំភ្លឺ និងការណែនាំពីសំណាក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានប្រទានឱ្យខ្ញុំមានការយល់ដឹងខ្លះអំពីសេចក្តីពុករលួយរបស់ខ្ញុំផ្ទាល់។ ខ្ញុំក៏បានដកពិសោធន៍ដែរថា ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបើកសម្ដែង គឺជាសេចក្តីពិត ហើយព្រះបន្ទូលទាំងនោះពិតជាអាចផ្លាស់ប្ដូរ និងសង្រ្គោះមនុស្សបានប្រាកដមែន។ សូមអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!

បន្ទាប់៖  ១០. ខ្ញុំបានឃើញការលេចមករបស់ព្រះជាម្ចាស់

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

Connect with us on Messenger