៦៧. វាមានសារៈសំខាន់ណាស់ក្នុងការមានបំណងត្រឹមត្រូវ នៅក្នុងភារកិច្ចរបស់ខ្លួន

ដោយ ចឹង ជៀ មកពីប្រទេសចិន

នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ពួកជំនុំបានរៀបចំឲ្យ លី យ៉ាង និងខ្ញុំ ធ្វើការជាមួយគ្នា ដើម្បីគ្រប់គ្រងកិច្ចការស្រោចស្រព។ ដោយសារតែពួកយើងទាំងពីរទើបតែចាប់ផ្តើមបំពេញភារកិច្ចនេះ ហើយមិនទាន់ស្គាល់ច្បាស់ពីកិច្ចការ អ្នកដឹកនាំក៏បានសុំឲ្យ ឆឹន លូ ជួយពួកយើង។ ឆឹន លូ បានណែនាំកិច្ចការដល់ពួកយើង ដោយប្រាប់ពួកយើងថា យើងត្រូវយល់ដឹងពីស្ថានភាពរបស់អ្នកស្រោចស្រពនៅក្នុងគ្រប់ពួកជំនុំ តាមដានវឌ្ឍនភាពនៃកិច្ចការស្រោចស្រពជាញឹកញាប់ ដោះស្រាយការលំបាក និងបញ្ហារបស់អ្នកស្រោចស្រព ព្រមទាំងអ្នកមកថ្មី ផ្តោតលើការស្រោចស្រព និងការបណ្ដុះបណ្ដាលអ្នកមកថ្មីដែលមានគុណសម្បត្តិល្អ ហើយគាំទ្រ និងជួយដល់អ្នកមកថ្មីដែលមិនបានចូលរួមការជួបជុំជាទៀងទាត់ឲ្យបានទាន់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកយើងក៏ត្រូវបំពាក់បំប៉នខ្លួនឯងនូវសេចក្ដីពិតទាក់ទងនឹងនិមិត្ត ដើម្បីធ្វើឱ្យលទ្ធផលនៃកិច្ចការស្រោចស្រពកាន់តែប្រសើរឡើងផងដែរ។ ក្រោយពេលឮបែបនេះ ខ្ញុំគិតថា៖ «មានកិច្ចការជាច្រើនដែលត្រូវស្ទាត់ជំនាញ ហើយពួកយើងត្រូវតាមដានវាឲ្យបានល្អិតល្អន់។ មុខជាត្រូវចំណាយពេល និងខិតខំប្រឹងប្រែងខ្លាំងមិនខាន»។ ខ្ញុំមានសម្ពាធនៅក្នុងចិត្ត។ ទោះយ៉ាងណាក៏ដោយ ខ្ញុំគិតដល់ការដែលពួកជំនុំបានរៀបចំឲ្យខ្ញុំបំពេញភារកិច្ចដ៏សំខាន់បែបនេះ។ នេះជាព្រះគុណ និងការលើកតម្កើងរបស់ព្រះជាម្ចាស់ ហើយខ្ញុំមានអារម្មណ៍ដឹងគុណយ៉ាងខ្លាំង។ ខ្ញុំមិនអាចធ្វើឲ្យទ្រង់ខកព្រះទ័យឡើយ។ ខ្ញុំត្រូវតែពឹងផ្អែកលើព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការនេះ។

ដោយសារតែខ្ញុំមិនសូវស្គាល់ពីកិច្ចការ ហើយត្រូវការយល់ដឹងពីគ្រប់ទិដ្ឋភាពនៃកិច្ចការឲ្យបានល្អិតល្អន់ ពេលខ្លះ ខ្ញុំនៅធ្វើការរហូតដល់យប់ជ្រៅ តែខ្ញុំនៅតែលះបង់អស់ពីសមត្ថភាព។ ក្រោយមក ខ្ញុំដឹងថាការបំពេញភារកិច្ចនេះឲ្យបានល្អ គឺទាមទារពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងច្រើន។ ពេលអ្នកមកថ្មីមានបញ្ហា ឬការលំបាក ត្រូវតែដោះស្រាយឲ្យបានទាន់ពេលវេលា។ ម្យ៉ាងទៀត បញ្ហាផ្សេងៗដូចជា ថាតើអ្នកមកថ្មីដែលមិនបានមកជួបជុំជាទៀងទាត់ត្រូវបានគាំទ្រទាន់ពេលវេលាឬអត់ ថាតើគុណសម្បត្តិ និងការយល់ដឹងរបស់អ្នកមកថ្មីមានលក្ខណៈបែបណា និងថាតើការបណ្ដុះបណ្ដាលអ្នកមកថ្មីមានវឌ្ឍនភាពយ៉ាងណា រឿងទាំងអស់នេះចាំបាច់ត្រូវតាមដាន និងយល់ដឹងឲ្យបានល្អិតល្អន់។ ដើម្បីសម្រេចកិច្ចការទាំងនេះឲ្យបានល្អ លី យ៉ាង និងខ្ញុំបានធ្វើការពីព្រលឹមទល់ព្រលប់អស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។ ខ្ញុំមានអារម្មណ៍ថាធ្ងន់ក្បាល និងស្រវាំង ហើយក៏ឈឺក្បាលបន្តិចបន្តួច ដូច្នេះ ខ្ញុំមានអារម្មណ៍ទាស់ទទឹងបន្តិចនៅក្នុងចិត្ត។ «ការបំពេញភារកិច្ចនេះ មិនត្រឹមតែនឿយហត់ខាងផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងអស់កម្លាំងកាយទៀតផង។ វាពិតជាមិនងាយស្រួលទេក្នុងការបំពេញភារកិច្ចនេះឲ្យបានល្អ។ ពីមុន ខ្ញុំគ្រាន់តែស្រោចស្រពមនុស្សនៅក្នុងពួកជំនុំ ហើយមិនទទួលបន្ទុកមើលការខុសត្រូវលើកិច្ចការនោះទេ។ ខ្ញុំមិនសូវបារម្ភច្រើនឡើយ ហើយនៅតែមានពេលទំនេរសម្រាប់ខ្លួនឯង។ វាមិនសូវមានសម្ពាធទេ។ តែឥឡូវនេះ ខ្ញុំទទួលខុសត្រូវលើកិច្ចការស្រោចស្រពនៅក្នុងពួកជំនុំជាច្រើន ហើយរឹតតែមានរឿងបារម្ភ និងនឿយហត់ជាងមុនឆ្ងាយណាស់»។ រឹតតែគិត ខ្ញុំរឹតតែមានអារម្មណ៍ថប់ចិត្ត ខ្ញុំមិនចង់បំពេញភារកិច្ចនេះទៀតឡើយ ហើយចង់ត្រលប់ទៅធ្វើជាអ្នកស្រោចស្រពវិញ។ ខ្ញុំចាប់ផ្ដើមគិតចង់គេចវេះពីភារកិច្ចរបស់ខ្ញុំ។ នៅក្នុងចិត្ត ខ្ញុំបានគិតគណនាថា៖ «ខ្ញុំគ្រាន់តែប្រាប់ថា គុណសម្បត្តិខ្ញុំខ្សោយ ហើយខ្ញុំមិនអាចធ្វើកិច្ចការនេះបានទេ។ ខ្ញុំទើបតែបំពេញភារកិច្ចនេះមិនបានយូរប៉ុន្មានទេ ហើយក៏មិនទាន់ទទួលកិច្ចការច្រើនដែរ ដូច្នេះវានឹងងាយស្រួលជាងក្នុងការប្រគល់កិច្ចការឲ្យគេ ក្រោយពេលភារកិច្ចខ្ញុំត្រូវបានផ្លាស់ប្ដូរ។ ប្រសិនបើខ្ញុំទទួលយកកិច្ចការទាំងអស់ វានឹងកាន់តែពិបាកសម្រាប់ខ្ញុំក្នុងការស្នើសុំផ្លាស់ប្ដូរភារកិច្ច»។ ដូច្នេះ ខ្ញុំលែងឧស្សាហ៍ព្យាយាមក្នុងការបំពេញភារកិច្ចដូចមុនទៀតហើយ។ ខ្ញុំយឺតយ៉ាវក្នុងការតាមដានវឌ្ឍនភាពនៃការស្រោចស្រពអ្នកមកថ្មី ហើយមានចេតនាអូសបន្លាយពេល ដើម្បីឲ្យអ្នកដឹកនាំគិតថា ខ្ញុំធ្វើការមិនមានប្រសិទ្ធភាព និងមិនស័ក្តិសមនឹងភារកិច្ច។ តាមរបៀបនេះ ពួកគេនឹងយល់ព្រមចំពោះការលាលែងរបស់ខ្ញុំ នៅពេលដែលខ្ញុំស្នើសុំ។ នៅពេលនោះ ឆឹន លូ ក៏កំពុងតាមដានកិច្ចការរបស់ពួកជំនុំមួយចំនួនផ្សេងទៀតដែរ ដូច្នេះ លី យ៉ាង និងខ្ញុំ ចាំបាច់ត្រូវស្វែងយល់ពីស្ថានភាពឱ្យបានរហ័ស ដើម្បីទទួលខុសត្រូវលើកិច្ចការដែល ឆឹន លូ កំពុងចាត់ចែង។ ពេល ឆឹន លូ ប្រាប់ពួកយើងអំពីស្ថានភាពនៅក្នុងពួកជំនុំទាំងនេះ ខ្ញុំខ្លាចថា នៅពេលខ្ញុំក្ដាប់បានស្ថានភាព ហើយការទទួលខុសត្រូវចំពោះកិច្ចការដែលត្រូវបានប្រគល់មកឱ្យខ្ញុំ វានឹងកាន់តែពិបាកសម្រាប់ខ្ញុំក្នុងការលាលែង។ ដូច្នេះ ខ្ញុំបានយកលេសថារវល់ដើម្បីមិនបាច់ស្វែងយល់ពីកិច្ចការនោះ។ ពេលខ្លះ ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯង ហើយគិតថា៖ «ខ្ញុំគួរតែទទួលយកកិច្ចការទាំងនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន តែខ្ញុំមិនបានប្រញាប់ប្រញាល់ទទួលកិច្ចការនេះទេ ព្រោះខ្ញុំចង់ចៀសវាងការរងទុក្ខ និងការនឿយហត់។ នេះមិនមែនជាការការពារកិច្ចការពួកជំនុំឡើយ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើខ្ញុំស្វែងយល់ពីកិច្ចការទាំងនេះ ខ្ញុំនឹងមិនអាចចាកចេញបានទេ ហើយសាច់ឈាមខ្ញុំនឹងត្រូវរងទុក្ខ។ ទោះជាយ៉ាងណា បើខ្ញុំមិនទទួលយកវាទេ លី យ៉ាង នឹងទទួលយកវាជាមិនខាន។ ម្យ៉ាងទៀត ឆឹន លូ ក៏នៅតែធ្វើកិច្ចការនេះក្រៅម៉ោងដែរ ដូច្នេះវាមិនមែនមានន័យថា កិច្ចការទាំងនេះនឹងត្រូវទុកចោលដោយគ្មានអ្នកធ្វើនោះទេ»។ ពេលខ្ញុំគិតបែបនេះ ខ្ញុំក៏លែងមានអារម្មណ៍បន្ទោសខ្លួនឯងទៀត។ ក្រោយមក ពេល លី យ៉ាង និង ឆឹន លូ ពិភាក្សាពីកិច្ចការ ខ្ញុំមិនចង់ចូលរួមចំណែកអ្វីទាំងអស់។ ខ្ញុំប្រៀបដូចជាអ្នកក្រៅអញ្ចឹង។ ទោះបីជាខ្ញុំដឹងថា មានបញ្ហាកើតឡើងនៅក្នុងកិច្ចការស្រោចស្រពក៏ដោយ ក៏ខ្ញុំមិនបានព្យាយាមរកវិធីដោះស្រាយដែរ អ្វីដែលខ្ញុំគិត គឺធ្វើយ៉ាងណាដើម្បីបានចាកចេញឲ្យបានឆាប់បំផុត។ ដោយសារតែខ្ញុំនៅតែមិនទាន់ក្ដាប់បានពីស្ថានភាពរបស់ពួកជំនុំទាំងនោះ កិច្ចការទាំងអស់ក៏ធ្លាក់ទៅលើ លី យ៉ាង តែម្នាក់ឯង។ គាត់មិនអាចរ៉ាប់រងគ្រប់យ៉ាងតែម្នាក់ឯងបានទេ ហើយគាត់ចេះតែដកដង្ហើមធំពេញមួយថ្ងៃ ដោយសារតែសម្ពាធយ៉ាងខ្លាំងដែលគាត់កំពុងជួបប្រទះ។ ទាល់តែពេលខ្ញុំឃើញថា លី យ៉ាង ស្ថិតក្នុងសភាពមិនល្អ ទើបខ្ញុំមានអារម្មណ៍ថាមិនស្រួលចិត្ត។ ខ្ញុំបានគិតថា៖ «សភាពមិនល្អរបស់ លី យ៉ាង គឺមានពាក់ព័ន្ធនឹងខ្ញុំ។ ប្រសិនបើខ្ញុំចេះទទួលបន្ទុក និងមានស្មារតីទទួលខុសត្រូវបន្តិច នោះគាត់ប្រហែលជាមិនរវល់តែម្នាក់ឯងបែបនេះទេ ហើយលទ្ធផលកិច្ចការក៏នឹងកាន់តែប្រសើរជាងនេះដែរ។ ឥឡូវនេះ លទ្ធផលនៃកិច្ចការស្រោចស្រពមិនសូវល្អទេ ហើយមានអ្នកមកថ្មីកាន់តែច្រើនឡើងៗ មិនបានចូលរួមការជួបជុំជាទៀងទាត់។ អ្នកមកថ្មីដែលមានគុណសម្បត្តិ មិនត្រូវបានស្រោចស្រព និងបណ្ដុះបណ្ដាលទាន់ពេលវេលាទេ ហើយការចូលទៅក្នុងជីវិតរបស់ពួកគេ កំពុងតែរងការខាតបង់។ ទាំងអស់នេះគឺជាអំពើអាក្រក់ដែលខ្ញុំបានប្រព្រឹត្ត!»

ក្រោយមក ខ្ញុំក៏ចាប់ផ្តើមឆ្លុះបញ្ចាំងពីខ្លួនឯង៖ ហេតុអ្វីបានជាខ្ញុំទាស់ទទឹងនឹងការបំពេញភារកិច្ចនេះម៉្លេះ? ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបើកសម្ដែងថា នៅក្នុងការបំពេញភារកិច្ច មនុស្សតែងតែជ្រើសរើសកិច្ចការស្រាលៗ និងគេចវេះពីការលំបាក ហើយខ្ញុំក៏រកអានព្រះបន្ទូលទាំងនោះ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «នៅពេលបំពេញភារកិច្ចអ្វីមួយ មនុស្សតែងតែជ្រើសយកការងារស្រាលៗ ការងារដែលមិនធ្វើឱ្យពួកគេនឿយហត់អស់កម្លាំង និងការងារដែលមិនពាក់ព័ន្ធនឹងការបំពេញការងារហាលភ្លៀង ហាលខ្យល់ ក្រោមកំដៅថ្ងៃ។ នេះគឺជាការជ្រើសយកការងារដែលងាយស្រួល និងគេចវេះពីការងារណាដែលលំបាក ហើយវាជាលក្ខណៈសម្គាល់នៃការលោភចង់បានភាពសុខស្រួលខាងសាច់ឈាម។ តើមានអ្វីផ្សេងទៀតដែរទេ? (តែងតែរអ៊ូរទាំ នៅពេលដែលភារកិច្ចរបស់ខ្លួនមានការពិបាកបន្តិចបន្តួច នឿយហត់បន្តិចបន្តួច នៅពេលដែលភារកិច្ចនោះពាក់ព័ន្ធនឹងការលះបង់តម្លៃណាមួយ។) (មានការខ្វល់ខ្វាយនឹងរឿងម្ហូបអាហារ និងការសប្បាយខាងសាច់ឈាម។) ទាំងនេះគឺសុទ្ធតែជាលក្ខណៈសម្គាល់នៃការលោភចង់បានភាពសុខស្រួលខាងសាច់ឈាមទាំងអស់។ កាលណាបុគ្គលបែបនោះឃើញថា ការងារណាមួយពិបាក ឬគ្រោះថ្នាក់ខ្លាំងពេក ពួកគេតែងបង្ខំឱ្យអ្នកផ្សេងទទួលយកការងារនោះ។ ពួកគេខ្លួនឯងធ្វើតែការងារណាដែលងាយស្រួលប៉ុណ្ណោះ ហើយពួកគេរកលេសដោះសាដោយនិយាយថា ពួកគេមានគុណសម្បត្តិមិនល្អ ថាពួកគេគ្មានសមត្ថភាពសមនឹងការងារនោះហើយពួកគេមិនអាចរែកពុនកិច្ចការនោះបាន តែតាមពិតទៅ គឺដោយសារតែពួកគេលោភចង់បានភាពសុខស្រួលខាងសាច់ឈាមប៉ុណ្ណោះ។ ... មិនថាកិច្ចការរបស់ពួកជំនុំរវល់ប៉ុនណា ឬភារកិច្ចរបស់ពួកគេរវល់យ៉ាងណានោះទេ ក៏ទម្លាប់ និងសភាពរស់នៅជាប្រចាំរបស់ពួកគេ មិនដែលត្រូវបានបង្អាក់ឡើយ។ ពេលនិយាយដល់រាល់ចំណុចលម្អិតតូចតាចនៃជីវិតខាងសាច់ឈាមរបស់ពួកគេ ពួកគេមិនដែលធ្វេសប្រហែលឡើយ ពួកគេរៀបចំរឿងទាំងនេះបានយ៉ាងល្អឥតខ្ចោះ ហើយមានភាពតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតចំពោះរឿងនេះ។ ប៉ុន្តែនៅពេលនិយាយដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់វិញ មិនថាបញ្ហានោះធំប៉ុនណាទេ ហើយទោះបីជាវាពាក់ព័ន្ធដល់សុវត្ថិភាពរបស់បងប្អូនប្រុសស្រីក៏ដោយ ក៏ពួកគេដោះស្រាយបញ្ហានោះដោយការធ្វេសប្រហែលដែរ។ ពួកគេថែមទាំងមិនខ្វល់ខ្វាយអំពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងបញ្ជាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ឬភារកិច្ចដែលពួកគេគួរបំពេញទៀតផង។ ពួកគេគ្មានការទទួលខុសត្រូវទាល់តែសោះ។ នេះគឺជាការបណ្ដោយខ្លួនទៅតាមភាពសុខស្រួលខាងសាច់ឈាម មែនទេ? តើមនុស្សដែលបណ្ដោយខ្លួនទៅតាមភាពសុខស្រួលខាងសាច់ឈាម ស័ក្តិសមនឹងបំពេញភារកិច្ចណាមួយដែរឬទេ? ឱ្យតែមានអ្នកណាម្នាក់លើកមកនិយាយពីប្រធានបទនៃការបំពេញភារកិច្ចរបស់ពួកគេ ពីការលះបង់តម្លៃណាមួយ និងការរងទុក្ខលំបាក ពួកគេចេះតែគ្រវីក្បាលជាប់ៗ។ ពួកគេមានការលំបាកច្រើនពេក ពួកគេត្អូញត្អែរមិនឈប់ ហើយពួកគេពោរពេញដោយភាពអវិជ្ជមាន។ មនុស្សបែបនេះគ្មានបានការនោះទេ ពួកគេគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចនានារបស់ខ្លួនឡើយ ហើយគួរតែដកពួកគេចេញ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ពេលអានព្រះបន្ទូលមួយវគ្គនេះ ខ្ញុំពោរពេញដោយការបន្ទោសខ្លួនឯងយ៉ាងខ្លាំង។ ពេលបំពេញភារកិច្ច ខ្ញុំតែងតែជ្រើសរើសកិច្ចការស្រាលៗ ហើយពេលកិច្ចការចាប់ផ្តើមលំបាក ខ្ញុំចង់រុញវាទៅឲ្យអ្នកដទៃ ខណៈដែលខ្ញុំធ្វើតែកិច្ចការងាយៗ។ ខ្ញុំថែមទាំងរកលេស ដោយនិយាយថា គុណសម្បត្តិរបស់ខ្ញុំខ្សោយ តែតាមពិត ខ្ញុំគ្រាន់តែចង់គិតតែពីការស្រណុកសុខស្រួលប៉ុណ្ណោះ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា មនុស្សបែបនេះគ្មានការចុះចូល ឬកោតខ្លាចព្រះជាម្ចាស់ឡើយ ហើយពួកគេអាចបោះបង់ភារកិច្ចរបស់ខ្លួននៅពេលណាក៏បាន ដើម្បីតែភាពស្រណុកសុខស្រួល។ ពួកគេមិនស័ក្តិសមនឹងបំពេញភារកិច្ចទេ ហើយគួរតែត្រូវបានជម្រុះចោល។ ខ្ញុំនឹកឃើញរឿងគ្រប់យ៉ាងដែលខ្ញុំបានធ្វើនៅក្នុងភារកិច្ចរបស់ខ្ញុំ៖ បន្ទាប់ពីអ្នកដឹកនាំបានរៀបចំឲ្យខ្ញុំធ្វើជាអ្នកមើលការខុសត្រូវ ភ្លាមៗនៅពេលខ្ញុំដឹងថា ខ្ញុំត្រូវទទួលខុសត្រូវលើពួកជំនុំជាច្រើន មានកិច្ចការធ្ងន់ និងរវល់រាល់ថ្ងៃ ពេលខ្លះត្រូវធ្វើការរហូតដល់យប់ជ្រៅ ហើយភារកិច្ចនេះពិតជានឿយហត់ទាំងផ្លូវចិត្ត និងផ្លូវកាយនោះ ខ្ញុំក៏គិតថា វាពិតជាលំបាក និងនឿយហត់ខ្លាំងណាស់ក្នុងការបំពេញភារកិច្ចនេះរាល់ថ្ងៃ ហើយខ្ញុំក៏គិតចង់លាលែង ដើម្បីឲ្យសាច់ឈាមខ្ញុំបានស្រណុកសុខស្រួល។ ខ្ញុំដឹងច្បាស់ថា ភារកិច្ចនេះមានសារៈសំខាន់ខ្លាំងណាស់ ហើយខ្ញុំគួរតែទទួលយកកិច្ចការនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែខ្ញុំខ្លាចថា ប្រសិនបើខ្ញុំទទួលកិច្ចការច្រើនពេក ខ្ញុំនឹងមិនអាចចាកចេញបាន។ ដូច្នេះ ខ្ញុំមានចេតនាអូសបន្លាយពេល និងធ្វើឲ្យតែរួចពីដៃ ដោយព្យាយាមបង្ហាញអ្នកដឹកនាំថា គុណសម្បត្តិខ្ញុំខ្សោយ ហើយខ្ញុំមិនស័ក្តិសមនឹងកិច្ចការនេះទេ ដើម្បីឲ្យពួកគេយល់ព្រមចំពោះការលាលែងរបស់ខ្ញុំ។ នៅពេលដែល ឆឹន លូ កំពុងជួយពួកយើងឲ្យស្វែងយល់ពីកិច្ចការ ខ្ញុំមានចេតនាធ្វើពុតជារវល់ខ្លាំង ហើយមិនចូលរួមចំណែកទេ។ ជាលទ្ធផល កិច្ចការទាំងអស់ក៏ធ្លាក់ទៅលើ លី យ៉ាង ដែលបណ្ដាលឲ្យគាត់រងសម្ពាធយ៉ាងខ្លាំង និងធ្វើឲ្យគាត់ធ្លាក់ចូលក្នុងសភាពមិនល្អ។ កិច្ចការកាន់តែមានបញ្ហាច្រើនឡើងៗ ហើយលទ្ធផលនៃការស្រោចស្រពអ្នកមកថ្មីក៏មិនល្អដែរ។ ការខូចខាតទាំងអស់ចំពោះកិច្ចការពួកជំនុំ គឺបណ្តាលមកពីខ្ញុំគិតតែពីភាពស្រណុកសុខស្រួល ហើយរើសយកតែកិច្ចការងាយៗ ខណៈដែលគេចវេះពីកិច្ចការលំបាក។ អ្នកមើលការខុសត្រូវពីរនាក់មុន បានធ្វើឲ្យកិច្ចការស្រោចស្រពយឺតយ៉ាវ និងត្រូវបានដកហូតតំណែងរួចទៅហើយ ហើយនៅក្នុងកាលៈទេសៈដ៏សំខាន់នេះ ពួកជំនុំបានរៀបចំឲ្យខ្ញុំបំពេញភារកិច្ចនេះ ដែលនេះជាការដែលព្រះជាម្ចាស់លើកតម្កើងខ្ញុំ។ ខ្ញុំគួរតែគិតគូរដល់បំណងព្រះហឫទ័យរបស់ទ្រង់ និងការពារកិច្ចការរបស់ពួកជំនុំ។ ប៉ុន្តែ ខ្ញុំគ្មានមនសិការទាល់តែសោះ។ នៅពេលមានកិច្ចការច្រើន ហើយសាច់ឈាមខ្ញុំមិនទទួលបានភាពស្រណុកសុខស្រួល ខ្ញុំមានអារម្មណ៍ទាស់ទទឹងភ្លាម ហើយព្យាយាមគ្រប់មធ្យោបាយ ដើម្បីបោះបង់ការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់មកលើខ្ញុំ ទៅរកភារកិច្ចដែលងាយស្រួលជាង។ ខ្ញុំឃើញកិច្ចការត្រូវយឺតយ៉ាវ តែខ្ញុំមិនបានការពារវាឡើយ។ ខ្ញុំពិតជាបោកបញ្ឆោត អាក្រក់ និងគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់! តាមពិត វាមិនមែនមកពីខ្ញុំមិនអាចធ្វើកិច្ចការនេះបានទេ។ ផ្ទុយទៅវិញ បញ្ហាគឺត្រង់ថា ធម្មជាតិរបស់ខ្ញុំអាត្មានិយមពេក ហើយខ្ញុំមិនបានធ្វើរឿងដែលខ្ញុំមានសមត្ថភាពអាចធ្វើបាន ខ្ញុំមិនបានបង្ហាញភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ ហើយគ្មានបានការអ្វីសោះនៅពេលដ៏សំខាន់។ ខ្ញុំពិតជាគ្មានតម្លៃអ្វីមែន ខ្ញុំមិនស័ក្តិសមនឹងបំពេញភារកិច្ចឡើយ! ពេលខ្ញុំយល់ដឹងពីរឿងនេះ ចិត្តរបស់ខ្ញុំពោរពេញដោយការបន្ទោសខ្លួនឯង និងរងទុក្ខព្រួយ ហើយខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ សូមទ្រង់ដឹកនាំខ្ញុំឲ្យបះបោរទាស់នឹងសាច់ឈាម ព្រមទាំងចុះចូល ហើយលែងរើសអើងចំពោះភារកិច្ចរបស់ខ្ញុំទៀត។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយទទួលបានការយល់ដឹងខ្លះៗអំពីបញ្ហារបស់ខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ដូច្នេះ តើមនុស្សជាតិដែលពុករលួយមានទស្សនៈបែបណាដែរអំពីជីវិត? គេអាចនិយាយបានដូច្នេះថា៖ “មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់”។ មនុស្សទាំងអស់រស់ដើម្បីតែខ្លួនឯង និយាយឱ្យច្បាស់ទៅគឺថា ពួកគេរស់នៅដើម្បីតែសាច់ឈាម។ ពួកគេរស់នៅគ្រាន់តែដើម្បីដាក់អាហារចូលមាត់របស់ពួកគេតែប៉ុណ្ណោះ។ តើអត្ថិភាពនេះខុសគ្នាពីសត្វបានយ៉ាងដូចម្ដេចទៅ? យ៉ាងម៉េចក៏ដោយ ការរស់នៅបែបនេះគ្មានគុណតម្លៃអ្វីសោះឡើយ កុំថាឡើយដល់ទៅមានន័យនោះ។ ទស្សនៈរបស់មនុស្សអំពីជីវិត គឺស្ដីពីអ្វីដែលអ្នកពឹងអាង ដើម្បីរស់នៅក្នុងពិភពលោក មូលហេតុដែលអ្នករស់នៅ និងរបៀបដែលអ្នករស់នៅ ហើយទាំងអស់នេះជារឿងដែលត្រូវធ្វើជាមួយសារជាតិនៃធម្មជាតិរបស់មនុស្ស។ តាមរយៈការវះកាត់ពិនិត្យធម្មជាតិរបស់មនុស្ស អ្នកនឹងឃើញថា មនុស្សគ្រប់រូបសុទ្ធតែទទឹងទាស់នឹងព្រះជាម្ចាស់។ ពួកគេសុទ្ធតែជាអារក្ស ហើយមិនមានមនុស្សល្អពិតប្រាកដទេ។ មានតែតាមរយៈការវះកាត់ពិនិត្យធម្មជាតិរបស់មនុស្សប៉ុណ្ណោះ ទើបអ្នកអាចដឹងច្បាស់ពីសេចក្ដីពុករលួយ និងសារជាតិរបស់មនុស្ស ហើយយល់ពីអ្វីៗដែលជាម្ចាស់កម្មសិទ្ធិរបស់មនុស្សពិតប្រាកដ អ្វីៗដែលមនុស្សពិតជាខ្វះខាត អ្វីៗដែលពួកគេគួរតែមាន និងរបៀបដែលពួកគេគួរតែរស់នៅក្នុងលក្ខណៈជាមនុស្ស។ ការវះកាត់ពិនិត្យធម្មជាតិរបស់មនុស្សពិតជាមិនងាយស្រួលនោះទេ ហើយមិនអាចធ្វើទៅបានដោយមិនដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមិនមានបទពិសោធន៍ពិតប្រាកដឡើយ» («អ្វីដែលគួរត្រូវបានដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់ដឹងថា ច្បាប់ទម្លាប់របស់សាតាំងដូចជា «មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់» «ជីវិតខ្លីណាស់ ដូច្នេះចូររីករាយនឹងជីវិតទាន់នៅអាចធ្វើបាន» និង «ផឹកស្រាច្រៀងរាំសប្បាយ តើជីវិតមនុស្សមានប៉ុន្មានឆ្នាំទៅ?» បានចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្លួនខ្ញុំ ហើយក្លាយជាធម្មជាតិរបស់ខ្ញុំ។ ដោយសារគំនិត និងទស្សនៈទាំងនេះគ្រប់គ្រងខ្ញុំ ខ្ញុំយកផលប្រយោជន៍ផ្ទាល់ខ្លួនជាគោលការណ៍នៅក្នុងគ្រប់កិច្ចការដែលខ្ញុំធ្វើ ហើយគិតតែពីថាតើ សាច់ឈាមខ្ញុំនឹងអាចទទួលបានភាពស្រណុកសុខស្រួលឬអត់។ ខ្ញុំជឿថា ប្រសិនបើសាច់ឈាមខ្ញុំមិនរងទុក្ខទេ នោះគឺជាពរជ័យហើយ។ ខ្ញុំនឹងធ្វើអ្វីក៏ដោយឲ្យតែមានប្រយោជន៍ដល់សាច់ឈាមខ្ញុំ ហើយនឹងមិនធ្វើអ្វីដែលគ្មានប្រយោជន៍ដល់វាឡើយ ខ្ញុំនឹងមិនធ្វើបាបខ្លួនឯងជាដាច់ខាត។ ពេលដែលការទទួលខុសត្រូវលើកិច្ចការស្រោចស្រពទាមទារឲ្យសាច់ឈាមខ្ញុំត្រូវរងទុក្ខ ខ្ញុំមិនចូលចិត្តការនឿយហត់ និងការបារម្ភទេ ហើយចង់ធ្វើភារកិច្ចដែលស្រាលជាងនេះ។ ខ្ញុំដឹងច្បាស់ថា កិច្ចការស្រោចស្រពបានរងផលប៉ះពាល់ ហើយថាខ្ញុំគួរតែស្វែងយល់ពីកិច្ចការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងទទួលរ៉ាប់រងភារកិច្ចនេះ ប៉ុន្តែខ្ញុំបារម្ភថា ប្រសិនបើខ្ញុំទទួលយកភារកិច្ចនេះ នោះវានឹងពិបាកក្នុងការលាលែង ដូច្នេះ ខ្ញុំបានត្រឹមឈរមើលកិច្ចការស្រោចស្រពត្រូវយឺតយ៉ាវ ប្រៀបដូចជាអ្នកក្រៅដែលមិនខ្វល់ខ្វាយអ្វីសោះ។ ការដែលពួកជំនុំបានរៀបចំឲ្យខ្ញុំបំពេញភារកិច្ចនេះ គឺជាការដែលព្រះជាម្ចាស់លើកតម្កើងខ្ញុំ តែខ្ញុំចេះតែគិតចង់គេចវេះពីវា។ នេះបានបណ្ដាលឲ្យលទ្ធផលនៃកិច្ចការស្រោចស្រពមិនល្អ និងធ្វើឲ្យការលូតលាស់ខាងជីវិតរបស់អ្នកមកថ្មីត្រូវយឺតយ៉ាវ។ នេះគឺជាការធ្វើអំពើអាក្រក់ ការទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយជាទីស្អប់ខ្ពើមដល់ទ្រង់!

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន ហើយក៏បានដឹងថា ការតែងតែគិតតែពីភាពស្រណុកសុខស្រួលខាងសាច់ឈាម នឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្វីដែលអ្នកលង់សប្បាយនៅថ្ងៃនេះ គឺជាអ្វីដែលកំពុងបំផ្លាញអនាគតរបស់អ្នក ចំណែកឯការឈឺចាប់ដែលអ្នកស៊ូទ្រាំនៅថ្ងៃនេះ គឺជាអ្វីដែលកំពុងការពារអ្នក។ អ្នកត្រូវតែដឹងច្បាស់អំពីរឿងទាំងនេះ ដើម្បីជៀសវាងការធ្លាក់ទៅក្នុងសេចក្តីល្បួង ដែលអ្នកនឹងពិបាកដកខ្លួនចេញ ហើយជៀសវាងការវង្វេងចូលទៅក្នុងអ័ព្ទដ៏ក្រាស់ ហើយមិនអាចរកឃើញព្រះអាទិត្យទៀតឡើយ។ នៅពេលដែលអ័ព្ទដ៏ក្រាស់នោះរសាត់អស់ទៅ អ្នកនឹងឃើញខ្លួនឯងស្ថិតនៅក្នុងការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យ» («កិច្ចការផ្សាយដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «សាច់ឈាមរបស់មនុស្សគឺដូចជាពស់ដែរ៖ លក្ខណៈរបស់វាគឺបង្កអន្តរាយដល់អាយុជីវិតរបស់គេ ហើយនៅពេលវាទទួលបានលក្ខណៈផ្ទាល់ខ្លួនរបស់វាពេញលេញ នោះជីវិតរបស់អ្នកក៏ត្រូវបាត់បង់។ សាច់ឈាមគឺជារបស់សាតាំង។ នៅក្នុងសាច់ឈាមនេះតែងតែមានសេចក្ដីប្រាថ្នាដ៏ហួសហេតុជានិច្ច។ វាតែងតែគិតពីខ្លួនឯង តែងតែប្រាថ្នាភាពស្រួល ចង់បានភាពស្រណុក ឥតខ្វល់ ឥតប្រញាប់ទាល់តែសោះ ដោយលង់ក្នុងភាពខ្ជិលច្រអូស ហើយប្រសិនបើអ្នកបំពេញចិត្តវាដល់ចំណុចមួយ នោះនៅទីបំផុត វានឹងលេបត្របាក់អ្នកមិនខាន។ និយាយឱ្យចំគឺថា ប្រសិនបើអ្នកបំពេញចិត្តវាពេលនេះ វានឹងសុំឱ្យអ្នកបំពេញចិត្តវាម្ដងទៀតនៅពេលក្រោយមិនខាន។ វាមានសេចក្ដីប្រាថ្នាហួសហេតុ និងតម្រូវការថ្មីៗជានិច្ច ហើយកេងចំណេញពីការផ្គាប់ផ្គុនរបស់អ្នកចំពោះសាច់ឈាម ដើម្បីធ្វើឱ្យអ្នកស្រឡាញ់បីបាច់វាកាន់តែខ្លាំងឡើង និងរស់នៅក្នុងភាពសុខស្រួលរបស់វា ហើយប្រសិនបើអ្នកមិនដែលអាចយកឈ្នះវាទេ នោះនៅទីបំផុត អ្នកនឹងបំផ្លាញខ្លួនឯង។ មិនថាអ្នកអាចទទួលបានជីវិតនៅចំពោះព្រះជាម្ចាស់ឬអត់ ហើយលទ្ធផលចុងក្រោយរបស់អ្នកនឹងទៅជាយ៉ាងណានោះទេ គឺអាស្រ័យលើរបៀបដែលអ្នកធ្វើការបះបោរទាស់នឹងសាច់ឈាមយ៉ាងដូចម្ដេចប៉ុណ្ណោះ។ ព្រះជាម្ចាស់បានសង្គ្រោះអ្នក និងជ្រើសរើសអ្នក ហើយបានកំណត់អ្នកទុកជាមុន ប៉ុន្តែប្រសិនបើអ្នកមិនព្រមបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ អ្នកមិនព្រមអនុវត្តនូវសេចក្ដីពិតទេ ហើយអ្នកមិនព្រមបះបោរទាស់នឹងសាច់ឈាមរបស់អ្នក ដោយមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដទេ នោះនៅទីបំផុតអ្នកនឹងបំផ្លាញខ្លួនឯង ហេតុដូច្នេះហើយ អ្នកនឹងត្រូវស៊ូទ្រាំចំពោះការឈឺចាប់យ៉ាងខ្លាំងមហិមា។ ប្រសិនបើអ្នកជានិច្ចកាលផ្គាប់ផ្គុនដល់សាច់ឈាម នោះសាតាំងនឹងលេបអ្នកបន្តិចម្តងៗរហូតដល់អស់ ហើយមិនទុកឱ្យអ្នកមានជីវិត ឬទាក់ទងនឹងព្រះវិញ្ញាណឡើយ រហូតដល់ថ្ងៃដែលអ្នកងងឹតនៅខាងក្នុងទាំងស្រុង។ នៅពេលអ្នករស់នៅក្នុងភាពងងឹត អ្នកនឹងត្រូវសាតាំងចាប់ឃុំខ្លួន អ្នកនឹងលែងមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកទៀតហើយ នៅពេលនោះអ្នកនឹងបដិសេធថាគ្មានព្រះជាម្ចាស់ទេ រួចហើយអ្នកនឹងចាកចេញពីទ្រង់» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ប្រសិនបើអ្នកតែងតែស្រឡាញ់សាច់ឈាម និងគិតតែពីភាពស្រណុកសុខស្រួលខាងសាច់ឈាម នោះអ្នកនឹងត្រូវសាតាំងលេបត្របាក់បន្តិចម្ដងៗជាមិនខាន។ នៅទីបំផុត មនុស្សទាំងអស់នេះនឹងត្រូវព្រះជាម្ចាស់ដាក់ទោស និងជម្រុះចោល។ ខ្ញុំបានដឹងថា ខ្ញុំកំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំនឹកឃើញដល់ពេលដែលខ្ញុំទើបតែចាប់ផ្តើមបំពេញភារកិច្ចនេះដំបូង។ ខ្ញុំនៅតែមានឆន្ទៈខ្លះៗក្នុងការគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលខ្ញុំមានសភាពអវិជ្ជមាន និងធ្វើឲ្យតែរួចពីដៃ ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯងខ្លះដែរ។ ក្រោយមក ពេលដែលខ្ញុំជាប់អន្ទាក់នៅក្នុងសាច់ឈាម ខ្ញុំគិតតែពីរបៀបចៀសវាងការរងទុក្ខ និងភាពនឿយហត់ខាងសាច់ឈាម ហើយចង់លាលែងឲ្យបានឆាប់បំផុត ដើម្បីផ្លាស់ប្តូរទៅធ្វើភារកិច្ចផ្សេង។ ខ្ញុំមានចេតនាធ្វើការឲ្យយឺតៗ និងធ្វើពុតជាគ្មានសមត្ថភាព ដោយខ្លាចថា ខ្ញុំនឹងមិនអាចលាលែងពីភារកិច្ចរបស់ខ្ញុំបានទេ ប្រសិនបើខ្ញុំធ្វើកិច្ចការបានល្អ។ ទីបំផុត នេះបានបណ្ដាលឲ្យមានបញ្ហាផ្សេងៗនៅក្នុងកិច្ចការស្រោចស្រព ហើយការចូលទៅក្នុងជីវិតរបស់អ្នកមកថ្មី ត្រូវរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ទោះបីជាសាច់ឈាមរបស់ខ្ញុំបានស្កប់ស្កល់ក៏ដោយ តែនៅក្នុងកាលៈទេសៈដ៏សំខាន់ ដែលកិច្ចការពួកជំនុំកំពុងត្រូវការមនុស្សជាបន្ទាន់នោះ ខ្ញុំមិនបានគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយក៏មិនបានបំពេញភារកិច្ចដែលខ្ញុំគួរតែធ្វើនោះដែរ។ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែគិតចង់រត់គេច ហើយបន្សល់ទុកនូវអំពើរំលងតែប៉ុណ្ណោះ។ ការប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្ញុំតាមរបៀបនេះ គឺជាការក្បត់ព្រះជាម្ចាស់! ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «វាជារឿងដែលត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ ដែលមនុស្សត្រូវសម្រេចនូវការផ្ទុកផ្ដាក់នានាដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់ដល់ពួកគេ។ នេះគឺជាការទទួលខុសត្រូវដ៏ខ្ពស់បំផុតរបស់មនុស្ស ហើយវាក៏សំខាន់ដូចទៅនឹងជីវិតរបស់គេផ្ទាល់អ៊ីចឹងដែរ។ ប្រសិនបើអ្នកប្រព្រឹត្តចំពោះការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដោយធ្វេសប្រហែស នេះគឺជាការក្បត់ដ៏ធ្ងន់ធ្ងរបំផុតចំពោះព្រះជាម្ចាស់។ ក្នុងការធ្វើបែបនេះ អ្នកគួរឱ្យសង្វេគជាងយូដាសទៅទៀត ហើយគួរតែត្រូវបណ្ដាសា» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានដឹងថា ការប្រព្រឹត្តចំពោះភារកិច្ចដោយធ្វើឲ្យតែរួចពីដៃ និងធ្វេសប្រហែស នឹងបណ្ដាលឲ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ។ នេះគឺជាការក្បត់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ ហើយក៏ជារឿងដែលព្រះជាម្ចាស់ស្អប់បំផុតផងដែរ។ ទីបំផុត អ្នកច្បាស់ជានឹងត្រូវបានដាក់ទោស និងជម្រុះចោលមិនខាន។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចនៅក្នុងចិត្ត ហើយទីបំផុតក៏បានឃើញច្បាស់ថា ការដេញតាមភាពស្រណុកសុខស្រួលខាងសាច់ឈាម គឺនាំមកនូវសេចក្តីវិនាស មិនមែនជាពរជ័យឡើយ ហើយការគិតគូរដល់សាច់ឈាម អាចធ្វើឲ្យខ្ញុំបាត់បង់ជីវិតយ៉ាងពិតប្រាកដ។ ប្រសិនបើខ្ញុំនៅតែមិនព្រមប្រែចិត្ត ហើយបន្តដេញតាមភាពស្រណុកសុខស្រួលខាងសាច់ឈាមទៀត នោះខ្ញុំនឹងត្រូវព្រះជាម្ចាស់បំផ្លាញចោល ដូចជាសាតាំងដែរ! ខ្ញុំមិនអាចបន្តរស់នៅដោយពឹងផ្អែកលើភាពពិសពុលរបស់សាតាំងទៀតទេ ហើយត្រូវតែបះបោរទាស់នឹងសាច់ឈាម ព្រមទាំងអនុវត្តឲ្យស្របតាមតម្រូវការរបស់ព្រះជាម្ចាស់ ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អ។

ខ្ញុំនឹកឃើញដល់អាកប្បកិរិយារបស់លោកណូអេ ចំពោះការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់បានប្រគល់ឲ្យគាត់ ដូច្នេះ ខ្ញុំក៏រកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ដំណើរការទាំងមូលនៃការសង់ទូកធំ គឺពោរពេញទៅដោយការលំបាក។ សម្រាប់ពេលនេះ សុំឱ្យយើងទុកមួយឡែកសិនអំពីរបៀបដែលលោកណូអេបានឆ្លងកាត់ខ្យល់បក់បោក កម្ដៅថ្ងៃដ៏ក្ដៅហែង និងភ្លៀងធ្លាក់ជោកជាំ កម្ដៅដ៏ក្ដៅខ្លាំង និងភាពរងាដ៏សែនត្រជាក់ ព្រមទាំងរដូវទាំងបួនដែលផ្លាស់ប្ដូរពីមួយឆ្នាំទៅមួយឆ្នាំ។ ជាដំបូង សុំឱ្យយើងនិយាយអំពី ថាតើការសង់ទូកធំនេះជាកិច្ចការដ៏ធំសម្បើមប៉ុណ្ណា និងអំពីការរៀបចំសម្ភារៈផ្សេងៗរបស់គាត់ ព្រមទាំងការលំបាករាប់មិនអស់ដែលគាត់បានប្រឈមមុខ នៅក្នុងដំណើរការនៃការសង់ទូកធំនេះ។ ... ដោយប្រឈមមុខនឹងបញ្ហា ស្ថានភាពលំបាកៗ និងបញ្ហាប្រឈមគ្រប់បែបយ៉ាង លោកណូអេមិនបានរាថយឡើយ។ សូម្បីតែនៅពេលដែលកិច្ចការសាងសង់ដ៏កាន់តែលំបាកមួយចំនួនរបស់គាត់បរាជ័យជាញឹកញាប់ ហើយរបស់របរត្រូវបានខូចខាតជាញឹកញាប់ ទោះបីជាលោកណូអេមានអារម្មណ៍តូចចិត្ត និងថប់បារម្ភនៅក្នុងចិត្តរបស់គាត់ក៏ដោយ ក៏នៅពេលដែលគាត់គិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលគាត់គិតអំពីគ្រប់ទាំងព្រះបន្ទូលដែលព្រះជាម្ចាស់បានបង្គាប់ដល់គាត់ និងការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះគាត់ គាត់ច្រើនតែមានអារម្មណ៍ថាមានកម្លាំងចិត្តយ៉ាងខ្លាំងថា៖ “ខ្ញុំមិនអាចចុះចាញ់បានទេ ខ្ញុំមិនអាចបោះបង់ចោលនូវអ្វីដែលព្រះជាម្ចាស់បានបង្គាប់ និងបានផ្ទុកផ្ដាក់ឱ្យខ្ញុំធ្វើឡើយ។ នេះគឺជាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ហើយដោយសារខ្ញុំបានទទួលយកបេសកកម្មនេះ ដោយសារខ្ញុំបានឮព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង និងបានឮព្រះសូរសៀងរបស់ទ្រង់ ហើយដោយសារខ្ញុំបានទទួលយកការផ្ទុកផ្ដាក់នេះពីព្រះជាម្ចាស់ នោះខ្ញុំត្រូវតែចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់ ដែលនេះគឺជាអ្វីដែលមនុស្សគួរតែសម្រេចឱ្យបាន”។ ដូច្នេះ មិនថាគាត់ប្រឈមមុខនឹងការលំបាកបែបណា មិនថាគាត់ជួបប្រទះនឹងការចំអកឡកឡឺយ ឬការមួលបង្កាច់បែបណា មិនថារាងកាយរបស់គាត់អស់កម្លាំង និងនឿយហត់យ៉ាងណាក៏ដោយ ក៏គាត់មិនបានបោះបង់ចោលអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យគាត់ដែរ ហើយបានចងចាំជានិច្ចនៅក្នុងចិត្តនូវគ្រប់ទាំងព្រះបន្ទូលគ្រប់ម៉ាត់ដែលព្រះជាម្ចាស់បានថ្លែង និងបានបង្គាប់។ មិនថាបរិយាកាសរបស់គាត់បានផ្លាស់ប្ដូរយ៉ាងណា មិនថាការលំបាកដែលគាត់ត្រូវប្រឈមនោះធំប៉ុណ្ណាក៏ដោយ ក៏គាត់ជឿជាក់ថា គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះនឹងបន្តជារៀងរហូតឡើយ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយគត់ដែលនឹងមិនសាបសូន្យ ហើយមានតែអ្វីដែលព្រះជាម្ចាស់បានបង្គាប់ឱ្យធ្វើប៉ុណ្ណោះ ដែលនឹងបានសម្រេចជាមិនខាន។ លោកណូអេមានសេចក្ដីជំនឿយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនគាត់ និងការចុះចូលដែលគាត់គួរតែមាន ហើយគាត់បានបន្តសង់ទូកធំដែលព្រះជាម្ចាស់បានបង្គាប់ឱ្យគាត់សាងសង់។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ លោកណូអេកាន់តែចាស់ទៅៗ ប៉ុន្តែសេចក្ដីជំនឿរបស់គាត់មិនបានអន់ថយចុះឡើយ ហើយក៏គ្មានការផ្លាស់ប្ដូរណាមួយកើតឡើងនៅក្នុងឥរិយាបថ និងការប្ដេជ្ញាចិត្តរបស់គាត់ក្នុងការបំពេញការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដែរ។ ទោះបីជាមានពេលខ្លះដែលរាងកាយរបស់គាត់មានអារម្មណ៍នឿយហត់ និងអស់កម្លាំង ហើយគាត់បានធ្លាក់ខ្លួនឈឺ ហើយនៅក្នុងចិត្តរបស់គាត់មានភាពទន់ខ្សោយក៏ដោយ ក៏ការប្ដេជ្ញាចិត្ត និងការតស៊ូព្យាយាមរបស់គាត់ក្នុងការបំពេញការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ និងការចុះចូលចំពោះព្រះបន្ទូលរបស់ទ្រង់ មិនបានថយចុះដែរ។ ក្នុងអំឡុងពេលជាច្រើនឆ្នាំដែលលោកណូអេសាងសង់ទូកធំនេះ លោកណូអេកំពុងតែអនុវត្តការស្ដាប់ និងការចុះចូលចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង ហើយគាត់ក៏កំពុងតែអនុវត្តសេចក្ដីពិតដ៏សំខាន់ដែលថា ភាវៈដែលព្រះបានបង្កើត និងមនុស្សសាមញ្ញម្នាក់គួរតែបំពេញតាមការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ផងដែរ» («ចំណុចក្រៅប្រធានបទទីបី (ផ្នែកទីមួ២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ក្រោយពេលអានព្រះបន្ទូលមួយវគ្គនេះរួច ខ្ញុំមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង។ ពេលព្រះជាម្ចាស់ប្រាប់ឲ្យលោកណូអេធ្វើទូកធំ លោកណូអេដឹងច្បាស់ថា វាលំបាកកម្រិតណា ហើយក៏ដឹងដែរថា ការធ្វើទូកធំនេះនឹងទាមទារការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងការបង់ថ្លៃយ៉ាងខ្ពស់។ តែទោះបីជាមានការលំបាកធំធេងយ៉ាងណាក៏ដោយ ក៏លោកណូអេនៅតែទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ដោយមិនមានការជ្រើសរើសតាមចិត្តខ្លួនឯងឡើយ។ គាត់មិនបានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនទេ ហើយបានចុះចូលនឹងព្រះជាម្ចាស់ដោយចិត្តសាមញ្ញ ដោយទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ និងខិតខំអស់ពីសមត្ថភាពដើម្បីធ្វើទូកធំ ស្របតាមតម្រូវការរបស់ព្រះជាម្ចាស់។ បន្ទាប់ពីតស៊ូអស់រយៈពេលមួយរយម្ភៃឆ្នាំ ទីបំផុតគាត់ក៏បានធ្វើទូកធំរួចរាល់។ លោកណូអេបានទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដោយមិនរុញរា ហើយគាត់មានភាពស្មោះត្រង់ និងចុះចូល។ ភាពជាមនុស្សរបស់គាត់ពិតជាល្អឥតខ្ចោះមែន! បើប្រៀបធៀបជាមួយលោកណូអេ ខ្ញុំខ្វះភាពជាមនុស្សខ្លាំងណាស់។ ប្រសិនបើខ្ញុំមិនអាចស៊ូទ្រាំនឹងភាពលំបាកតូចតាចទាំងនេះបាននៅពេលនេះ ហើយចង់ប្តូរទៅធ្វើភារកិច្ចដែលងាយស្រួលជាង នោះខ្ញុំពិតជាមិនស័ក្តិសមសូម្បីតែត្រូវបានគេហៅថាមនុស្សឡើយ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ហើយទទួលបានការយល់ដឹងខ្លះៗអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ការហូប និងផឹកព្រះបន្ទូល ការអធិស្ឋាន ការទទួលយកបន្ទុកពីព្រះ និងការទទួលយកកិច្ចការដែលទ្រង់ផ្ញើទុកនឹងអ្នក ទាំងអស់នេះគឺដើម្បីអាចឱ្យមានផ្លូវមួយចំពោះមុខអ្នក។ កាលណាអ្នកមានបន្ទុកកាន់តែច្រើនសម្រាប់បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ នោះអ្នកកាន់តែងាយនឹងត្រូវទ្រង់ប្រោសឱ្យបានគ្រប់លក្ខណ៍។ អ្នកខ្លះមិនចង់សហការជាមួយអ្នកដទៃនៅក្នុងការបម្រើព្រះនោះទេ ទោះបីជានៅពេលដែលពួកគេត្រូវបានត្រាស់ហៅក៏ដោយ។ ពួកគេទាំងនេះ គឺជាមនុស្សកម្ជិល ដែលចង់តែសោយសុខក្នុងភាពសុខស្រួលប៉ុណ្ណោះ។ ពេលដែលអ្នកត្រូវបានស្នើឱ្យបម្រើ ដោយសហការជាមួយអ្នកដទៃកាន់តែច្រើន នោះអ្នកនឹងទទួលបទពិសោធកាន់តែច្រើន។ ដោយសារអ្នកមានអម្រែក និងបទពិសោធកាន់តែច្រើន អ្នកនឹងទទួលបានឱកាសកាន់តែច្រើនដើម្បីបានគ្រប់លក្ខណ៍។ ដូច្នេះហើយ ប្រសិនបើអ្នកអាចបម្រើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត នោះអ្នកនឹងយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់។ ពេលនោះ អ្នកនឹងមានឱកាសកាន់តែច្រើនដើម្បីឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យគ្រប់លក្ខណ៍។ មានតែមនុស្សក្រុមនេះទេ ដែលកំពុងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នៅពេលបច្ចុប្បន្ននេះ» («ចូរគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីទទួលបានភាពគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់បានប្រទានព្រះគុណដល់ខ្ញុំ នូវឱកាសទទួលបានការបណ្ដុះបណ្ដាលក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំទទួលបានសេចក្តីពិត និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ខ្ញុំត្រូវតែឲ្យតម្លៃវា! ទោះបីជាការគ្រប់គ្រងកិច្ចការស្រោចស្រពមានការរវល់ និងនឿយហត់ក៏ដោយ តែមានឱកាសជាច្រើនដើម្បីទទួលបានសេចក្តីពិត និងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ ទោះបីជាភារកិច្ចដែលខ្ញុំបានធ្វើពីមុនមិនសូវមានសម្ពាធ និងមានភាពស្រណុកសុខស្រួលជាងក៏ដោយ តែខ្ញុំមិនសូវជួបប្រទះបញ្ហាទេ ដែលមានន័យថា ឱកាសស្វែងរកសេចក្តីពិតក៏មានតិច ហើយការលូតលាស់ខាងជីវិតរបស់ខ្ញុំក៏យឺតដែរ។ ទីបំផុត ឥឡូវនេះ ខ្ញុំពិតជាបានយល់តាមរយៈបទពិសោធនថា ហេតុអ្វីបានជាព្រះជាម្ចាស់ចង់ឲ្យមនុស្សបះបោរទាស់នឹងសាច់ឈាមរបស់ពួកគេ ហើយទទួលរ៉ាប់រងបន្ទុកឲ្យបានច្រើនជាងមុន គឺមានក្ដីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងច្រើននៅក្នុងរឿងនេះ។ ពេលដែលខ្ញុំផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្ញុំ ខ្ញុំមិនមានអារម្មណ៍ថា ខ្ញុំកំពុងរងទុក្ខទេ ទោះបីជាភារកិច្ចរបស់ខ្ញុំរវល់ជាងមុនបន្តិចក៏ដោយ ហើយខ្ញុំស្ម័គ្រចិត្តចុះចូល និងទទួលយកភារកិច្ចនេះដោយស្មោះអស់ពីចិត្ត។ ខ្ញុំចាប់ផ្តើមយកចិត្តទុកដាក់ស្វែងយល់ដឹងពីកិច្ចការយ៉ាងសកម្ម ហើយបានផ្តួចផ្តើមសួរ ឆឹន លូ អំពីរឿងណាដែលខ្ញុំមិនចេះធ្វើ។ ខ្ញុំមិនហ៊ានពន្យារពេលទៀតទេ ដោយខ្លាចថា ប្រសិនបើ ឆឹន លូ ទៅធ្វើភារកិច្ចផ្សេង មុនពេលខ្ញុំក្ដាប់បានពីអ្វីដែលកំពុងកើតឡើងនៅក្នុងពួកជំនុំ នោះវានឹងធ្វើឲ្យកិច្ចការត្រូវយឺតយ៉ាវ។ ក្រោយមក លី យ៉ាង និងខ្ញុំបានសហការគ្នាដើម្បីតាមដានកិច្ចការឲ្យបានទាន់ពេលវេលា ហើយលទ្ធផលនៃកិច្ចការស្រោចស្រពក៏ល្អជាងមុនដែរ។ អ្នកមកថ្មីបានចូលរួមការជួបជុំយ៉ាងសកម្ម ហើយពួកគេក៏ស្ម័គ្រចិត្តបំពេញភារកិច្ច និងផ្សាយដំណឹងល្អផងដែរ។

មួយរយៈពេលក្រោយមក ពួកយើងក៏បានស្វែងយល់ច្បាស់ពីកិច្ចការ ហើយអ្នកដឹកនាំបានឲ្យខ្ញុំ និង លី យ៉ាង បែងចែកកិច្ចការគ្នា ដោយម្នាក់ៗទទួលខុសត្រូវលើពួកជំនុំមួយចំនួន។ ការធ្វើបែបនេះ ពួកយើងនឹងអាចតាមដានកិច្ចការបានកាន់តែល្អិតល្អន់។ បន្ទាប់ពីពួកយើងបានបែងចែកកិច្ចការគ្នា ខ្ញុំសង្កេតឃើញថា លទ្ធផលនៃកិច្ចការស្រោចស្រពនៅក្នុងពួកជំនុំដែលខ្ញុំទទួលខុសត្រូវ គឺមិនសូវល្អទេ។ មានអ្នកមកថ្មីជាច្រើនដែលមិនបានមកជួបជុំជាទៀងទាត់ ហើយមានការខ្វះខាតអ្នកស្រោចស្រពផងដែរ។ ពួកជំនុំដែល លី យ៉ាង ទទួលខុសត្រូវ គឺមានសភាពល្អជាង ហើយមានអ្នកស្រោចស្រពច្រើន ដូច្នេះភារកិច្ចរបស់គាត់ក៏រាងធូរជាងបន្តិច។ ពេលខ្ញុំឃើញស្ថានភាពរបស់ពួកជំនុំ បន្ទាប់ពីពួកយើងបានបែងចែកកិច្ចការគ្នារួច ខ្ញុំមិនចង់ទទួលយកពួកជំនុំទាំងនេះទេ ដោយមានអារម្មណ៍ថា ភ្លាមៗពេលដែលខ្ញុំទទួលយក ខ្ញុំនឹងរវល់ និងនឿយហត់ជាងមុនមិនខាន។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំគិតដល់ការដែល លី យ៉ាង ស្គាល់ពួកជំនុំរបស់គាត់ច្បាស់ជាងខ្ញុំ និងការដែលបែងចែកកិច្ចការតាមរបៀបនេះ ជួយសម្រួលដល់ការតាមដានកិច្ចការ ខ្ញុំក៏បានចុះចូល។ ក្រោយមក មានអ្នកមកថ្មីកាន់តែច្រើនឡើងៗបានចូលមក បន្ទាប់ពីបានឮដំណឹងល្អ ដែលចាំបាច់ត្រូវស្រោចស្រពជាបន្ទាន់ ប៉ុន្តែពួកជំនុំដែលខ្ញុំទទួលខុសត្រូវបែរជាខ្វះអ្នកស្រោចស្រព។ ខ្ញុំត្រូវចំណាយពេល និងកម្លាំងកាយចិត្តលើកិច្ចការរបស់ខ្ញុំច្រើនជាងធម្មតា ហើយពេលខ្ញុំឃើញថា លី យ៉ាង មិនសូវរវល់ ខ្ញុំក៏សោកស្ដាយដែលបានបែងចែកកិច្ចការជាមួយគាត់។ ពេលនោះ ខ្ញុំក៏ដឹងខ្លួនថា ខ្ញុំចង់គិតគូរដល់សាច់ឈាមម្ដងទៀតហើយ។ ខ្ញុំគិតដល់ការដែលខ្ញុំធ្លាប់បានបន្សល់ទុកនូវអំពើរំលងរួចទៅហើយ ដោយសារតែការស្រឡាញ់សាច់ឈាមរបស់ខ្ញុំ និងការធ្វើឲ្យរាំងស្ទះដល់កិច្ចការពួកជំនុំ។ ខ្ញុំមិនអាចធ្វើឲ្យព្រះជាម្ចាស់ឈឺព្រះហឫទ័យម្ដងទៀត ដូចដែលខ្ញុំធ្លាប់ធ្វើកាលពីអតីតកាលឡើយ។ ទោះបីជាវាលំបាក ឬនឿយហត់យ៉ាងណាក៏ដោយ ក៏ខ្ញុំត្រូវតែតស៊ូដែរ។ ពេលដែលបំណងរបស់ខ្ញុំបានត្រឹមត្រូវ ខ្ញុំក៏មានសេចក្តីជំនឿក្នុងការបំពេញកិច្ចការ។ ក្រោយមក លទ្ធផលនៃកិច្ចការស្រោចស្រពក៏មានភាពប្រសើរឡើងខ្លះ។ ខ្ញុំពិតជាបានយល់ដឹងតាមរយៈបទពិសោធថា ប្រសិនបើអ្នកមានបំណងត្រឹមត្រូវក្នុងការបំពេញភារកិច្ចរបស់អ្នក ហើយសហការយ៉ាងឧស្សាហ៍ព្យាយាម ដោយមិនគិតគូរដល់សាច់ឈាមទេនោះ នោះអ្នកនឹងទទួលបានការដឹកនាំ និងពរជ័យពីព្រះជាម្ចាស់ ហើយចិត្តរបស់អ្នកនឹងមានអារម្មណ៍ស្ងប់ និងសុខសាន្ត។ អរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖  ៦៦. ខ្ញុំបានរកឃើញអនាគតដ៏ពិតប្រាកដរបស់ខ្ញុំ

បន្ទាប់៖  ៧៥. ជំងឺរបស់ខ្ញុំគឺជាព្រះពររបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

Connect with us on Messenger