៩៧. ខ្ញុំបានកែតម្រូវទស្សនៈខុសឆ្គងរបស់ខ្ញុំ ចំពោះជំនឿលើព្រះជាម្ចាស់

ដោយ យី ស៊ីន ប្រទេសចិន

ពេលខ្ញុំអាយុដប់ប្រាំមួយឆ្នាំ ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺផ្លាកែតឈាមទាប ហើយនៅឆ្នាំបន្ទាប់ មានជំងឺលុយពីស។ ជំងឺប្រភេទនេះមិនអាចព្យាបាលជាសះស្បើយបានទេ ហើយអាចត្រឹមតែគ្រប់គ្រងដោយប្រើថ្នាំប៉ុណ្ណោះ។ ចាប់ពីពេលនោះមក ជីវិតខ្ញុំត្រូវធ្លាក់ក្នុងភាពងងឹតសូន្យសុង។ ខ្ញុំត្រូវចូលសម្រាកនៅមន្ទីរពេទ្យស្ទើរតែរាល់ឆ្នាំ។ ក្រោយមក សន្លាក់ដៃជើងខ្ញុំចាប់ផ្ដើមហើម និងឈឺ ហើយពេលខ្លះការឈឺចាប់នោះខ្លាំងពេក រហូតដល់ខ្ញុំមិនអាចដើរបានសោះ ហើយថែមទាំងមិនអាចចងសក់ខ្លួនឯងបានទៀតផង។ ដោយឃើញខ្លួនឯងស្ថិតក្នុងសភាពបែបនេះទាំងនៅក្មេងវ័យ ខ្ញុំមានអារម្មណ៍ឈឺចាប់ និងគ្មានទីពឹង ដោយឆ្ងល់ថាហេតុអ្វីបានជាខ្ញុំត្រូវកើតជំងឺបែបនេះ។ ជួនកាល ការឈឺចាប់នោះខ្លាំងពេក រហូតដល់ខ្ញុំចង់ស្លាប់ តែខ្ញុំមិនដាច់ចិត្តធ្វើបែបនោះទេ ពេលឃើញគ្រួសារខ្ញុំធ្វើការយ៉ាងនឿយហត់ និងរត់ខ្វែងដៃខ្វែងជើងដើម្បីខ្ញុំ។ ខ្ញុំគ្រាន់តែរស់ឱ្យផុតពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ។

នៅខែកញ្ញា ឆ្នាំ ២០១២ មាននរណាម្នាក់បានផ្សាយអំពីកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដល់ខ្ញុំ។ ពេលខ្ញុំឮថា ការជឿលើព្រះជាម្ចាស់អាចនាំមកនូវការថែរក្សា និងការការពាររបស់ទ្រង់ វាបានផ្ដល់ឱ្យខ្ញុំនូវពន្លឺព្រឹមៗនៃក្ដីសង្ឃឹមក្នុងភាពអស់សង្ឃឹមរបស់ខ្ញុំ ដូច្នេះ ខ្ញុំបានទទួលយកដោយចិត្តរីករាយ។ មួយឆ្នាំក្រោយមក សុខភាពរបស់ខ្ញុំបានប្រសើរឡើងច្រើន។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះព្រះជាម្ចាស់នៅក្នុងចិត្តខ្ញុំ ហើយខ្ញុំសង្ឃឹមថា ថ្ងៃណាមួយជំងឺរបស់ខ្ញុំនឹងជាសះស្បើយទាំងស្រុង ដើម្បីឱ្យខ្ញុំអាចរស់នៅដូចមនុស្សធម្មតាបាន។ ប៉ុន្តែថ្ងៃមួយក្នុងខែមេសា ឆ្នាំ ២០១៤ ស្រាប់តែច្រមុះរបស់ខ្ញុំចាប់ផ្ដើមហូរឈាមដោយមិនអាចគ្រប់គ្រងបាន។ ឈាមចេះតែបន្តហូរចេញមក ហើយគ្មានអ្វីអាចបញ្ឈប់វាបានឡើយ។ ខ្ញុំចេះតែយកក្រដាសអនាម័យមកជូតវា ហើយមិនយូរប៉ុន្មាន កម្រាលឥដ្ឋពោរពេញទៅដោយក្រដាសអនាម័យប្រឡាក់ឈាម។ ពេលនោះ ខ្ញុំនៅផ្ទះតែម្នាក់ឯង។ ក្ដីភ័យខ្លាចបានចូលមកគ្របសង្កត់លើខ្ញុំ ហើយខ្ញុំក៏យំចេញមក ទាំងភ័យរន្ធត់ និងមិនដឹងថាត្រូវធ្វើអ្វីឡើយ។ នៅពេលនោះ ខ្ញុំបាននឹកគិតដល់ព្រះជាម្ចាស់ ហើយបានអំពាវនាវរកទ្រង់ថា៖ «ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ សូមសង្គ្រោះទូលបង្គំផង...»។ ខ្ញុំនៅតែបន្តអំពាវនាវរកព្រះជាម្ចាស់ ប៉ុន្តែឈាមច្រមុះនៅតែមិនឈប់ហូរ។ ខ្ញុំសម្លឹងមើលពិដានដោយក្ដីអស់សង្ឃឹម ដោយមានអារម្មណ៍ជាលើកដំបូងថាសេចក្ដីស្លាប់គឺនៅកៀកបង្កើយ។ ខ្ញុំបានគិតក្នុងចិត្តថា៖ «បើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ចុះ។ យ៉ាងណាក៏ខ្ញុំមិនអាចគេចផុតពីវាបានដែរ ហើយសេចក្ដីស្លាប់នឹងក្លាយជាការរំដោះខ្លួន...»។ ក្រោយមក ឪពុកម្ដាយខ្ញុំបានប្រញាប់ប្រញាល់មកផ្ទះ ហើយប្រញាប់នាំខ្ញុំទៅមន្ទីរពេទ្យ។ ក្នុងអំឡុងពេលសម្រាកនៅមន្ទីរពេទ្យ ខ្ញុំបានគិតក្នុងចិត្តថា៖ «តើការជឿលើព្រះជាម្ចាស់ មិនមែនសុទ្ធតែទទួលបានការថែរក្សាទេឬ? ឥឡូវនេះខ្ញុំជឿលើព្រះជាម្ចាស់ទៅហើយ ដូច្នេះ តើរឿងបែបនេះនៅតែកើតឡើងចំពោះខ្ញុំបានយ៉ាងដូចម្ដេច? បើព្រះជាម្ចាស់ពិតជាមានមែន ទ្រង់គួរតែធ្វើការអស្ចារ្យ និងបញ្ឈប់ឈាមច្រមុះខ្ញុំ ពេលដែលខ្ញុំអំពាវនាវរកទ្រង់។ ប៉ុន្តែ ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រោសខ្ញុំឱ្យជា? ហេតុអ្វីបានជាទ្រង់បណ្ដោយឱ្យជំងឺខ្ញុំរើឡើងវិញ? ចុះតើការជឿលើព្រះជាម្ចាស់របស់ខ្ញុំមានន័យអ្វីទៅ? ខ្ញុំស៊ូកុំជឿវិញល្អជាង»។ បន្ទាប់ពីខ្ញុំចេញពីមន្ទីរពេទ្យ ហើយត្រឡប់មកផ្ទះវិញ ខ្ញុំបានប្រគល់សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅឱ្យអ្នកដឹកនាំវិញ ហើយសម្រេចចិត្តឈប់ជឿលើព្រះជាម្ចាស់ទៀតហើយ។

ក្រោយមក ពេលដែលបងប្អូនប្រុសស្រីមកពីពួកជំនុំបានដឹងអំពីសភាពរបស់ខ្ញុំ ពួកគេបានមកជួយ និងគាំទ្រខ្ញុំ ហើយពួកគេបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គឱ្យខ្ញុំស្ដាប់៖ «ពេលយ៉ូបបានឆ្លងកាត់ការល្បងល ព្រះជាម្ចាស់ និងសាតាំងបានភ្នាល់គ្នា ហើយព្រះជាម្ចាស់បានអនុញ្ញាតឱ្យសាតាំងធ្វើទុក្ខដល់យ៉ូប។ ទោះបីជាព្រះជាម្ចាស់កំពុងល្បងលយ៉ូបក៏ដោយ តាមពិតវាជាសាតាំងទេ ដែលបានធ្វើមកលើគាត់។ ចំពោះសាតាំង វាបានល្បួងយ៉ូប ប៉ុន្តែយ៉ូបនៅខាងព្រះជាម្ចាស់។ ប្រសិនបើមិនដូច្នោះទេ នោះយ៉ូបនឹងធ្លាក់ក្នុងការល្បួង។ ដរាបណាមនុស្សធ្លាក់ក្នុងការល្បួង ពួកគេនឹងជួបគ្រោះថ្នាក់។ ការឆ្លងកាត់នូវការបន្សុទ្ធ អាចនិយាយបានថាជាការល្បងលពីព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកមិនស្ថិតក្នុងសណ្ឋានល្អ វាអាចនិយាយបានថាជាការល្បួងពីសាតាំង។ ប្រសិនបើអ្នកមិនច្បាស់អំពីនិមិត្ត សាតាំងនឹងចោទប្រកាន់អ្នក ហើយធ្វើឱ្យអ្នកមើលឃើញមិនច្បាស់ពីទិដ្ឋភាពនៃនិមិត្ត។ ទម្រាំតែអ្នកដឹងអំពីវា អ្នកនឹងធ្លាក់ក្នុងការល្បួងបាត់ទៅហើយ» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បងស្រីម្នាក់បានប្រកបគ្នា៖ «សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងមកដើម្បីធ្វើកិច្ចការនៃការសង្គ្រោះពួកយើង ប៉ុន្តែសាតាំងតែងតែរំខានពួកយើង ដោយធ្វើឱ្យមានរឿងអាក្រក់កើតឡើងចំពោះពួកយើង។ គោលដៅរបស់វាគឺចង់ឱ្យពួកយើងរអ៊ូរទាំពីព្រះជាម្ចាស់ ឬថែមទាំងបដិសេធ និងបោះបង់ទ្រង់ចោល ដើម្បីឱ្យវាអាចត្របាក់លេបពួកយើងនៅទីបញ្ចប់។ ពួកយើងត្រូវតែមើលឱ្យធ្លុះនូវឧបាយកលរបស់សាតាំង។ វាដូចជាពេលដែលយ៉ូបបានប្រឈមមុខនឹងការល្បងលរបស់គាត់អ៊ីចឹង។ វាគឺជាសាតាំងដែលបានចោទប្រកាន់យ៉ូបនៅក្នុងពិភពខាងវិញ្ញាណ ដោយនិយាយថា យ៉ូបកោតខ្លាចព្រះជាម្ចាស់ ក៏ព្រោះតែព្រះជាម្ចាស់បានប្រទានព្រះពរជាច្រើនដល់គាត់ប៉ុណ្ណោះ ហើយថា ប្រសិនបើអ្វីៗគ្រប់យ៉ាងដែលគាត់មានត្រូវបានបំផ្លាញ គាត់ច្បាស់ជាបោះបង់ព្រះជាម្ចាស់មិនខាន។ បន្ទាប់ពីនោះមក សាតាំងបានធ្វើគ្រប់យ៉ាងតាមដែលវាអាចធ្វើទៅបាន ដើម្បីធ្វើបាបយ៉ូប ដោយឆក់យកកូនៗ និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់គាត់ ហើយថែមទាំងធ្វើឱ្យគាត់កើតដំបៅដ៏អាក្រក់ពេញខ្លួនទៀតផង ទាំងនេះគឺជាការប៉ុនប៉ងដើម្បីធ្វើឱ្យយ៉ូបបោះបង់ព្រះជាម្ចាស់។ ប៉ុន្តែ យ៉ូបនៅតែប្រកាន់ខ្ជាប់នូវជំនឿរបស់គាត់លើព្រះជាម្ចាស់ មិនបានរអ៊ូរទាំ ហើយថែមទាំងសរសើរតម្កើងព្រះនាមព្រះជាម្ចាស់ ដោយប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់គាត់ថ្វាយព្រះជាម្ចាស់ទៀតផង។ នៅទីបញ្ចប់ សាតាំងក៏បានដកថយទាំងភាពអាម៉ាស់។ នេះបង្ហាញថា សាតាំងចូលចិត្តលេងសើច និងធ្វើបាបមនុស្ស ហើយគោលបំណងរបស់វា គឺចង់ឱ្យមនុស្សដាក់ខ្លួនឱ្យឆ្ងាយពីព្រះជាម្ចាស់ និងក្បត់ទ្រង់។ ថ្ងៃនេះ អ្នកបានឈប់ជឿលើព្រះជាម្ចាស់ គ្រាន់តែដោយសារជំងឺរបស់អ្នករើឡើងវិញប៉ុណ្ណោះ។ តើអ្នកមិនកំពុងធ្លាក់ចូលក្នុងអន្ទាក់របស់សាតាំងទេឬ?» បន្ទាប់ពីបានស្ដាប់ការប្រកបគ្នារបស់បងស្រីរួច ខ្ញុំក៏បានយល់ច្បាស់នៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំបានដឹងថា ជំងឺនេះគឺជាការល្បងលមួយសម្រាប់ខ្ញុំ ដើម្បីមើលថា តើខ្ញុំនឹងឈរនៅខាងព្រះជាម្ចាស់ ឬខាងសាតាំង។ ប្រសិនបើខ្ញុំពិតជាឈប់ជឿមែន នោះឧបាយកលរបស់សាតាំងនឹងទទួលបានជោគជ័យហើយ។ ពេលគិតដល់ចំណុចនេះ ខ្ញុំបានសម្រេចចិត្តបន្តជឿលើព្រះជាម្ចាស់ទៀត។ ដូច្នេះ ខ្ញុំបានសុំសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម» មួយច្បាប់ពីពួកជំនុំ ហើយចាប់ផ្ដើមអានព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងយកចិត្តទុកដាក់នៅផ្ទះរាល់ថ្ងៃ។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងពីប្រភពដើមនៃជំងឺ និងការឈឺចាប់របស់មនុស្ស។ កាលពីដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា ហើយពួកគេបានរស់នៅយ៉ាងមានក្ដីសុខនៅក្នុងសួនអេដែន។ ប៉ុន្តែ ដោយសារតែការល្បួងរបស់សាតាំង ពួកគេបានបរិភោគផ្លែឈើពីដើមដឹងខុសត្រូវ។ ចាប់ពីពេលនោះមក ពួកគេបានរស់នៅក្នុងអំពើបាប ហើយនោះជាដើមហេតុដែលធ្វើឱ្យមានការកើត ចាស់ ឈឺ និងស្លាប់។ ពេលដែលមនុស្សជាតិកាន់តែត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅទៅៗ មនុស្សក៏កាន់តែរសាត់ឆ្ងាយពីព្រះជាម្ចាស់ទៅៗ ជំងឺ និងការឈឺចាប់របស់ពួកគេកាន់តែធ្ងន់ធ្ងរឡើង ហើយជីវិតរបស់ពួកគេកាន់តែវេទនាទៅៗ។ ពេលនេះ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សដោយផ្ទាល់ ដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាល សម្ដែងចេញសេចក្ដីពិត ដើម្បីសម្អាតសេចក្ដីពុករលួយរបស់មនុស្ស សង្គ្រោះមនុស្សឱ្យរួចផុតពីអំណាចរបស់សាតាំងទាំងស្រុង ស្ដារមនុស្សឱ្យមានលក្ខណៈដើមរបស់ខ្លួនវិញ និងនាំមនុស្សទៅកាន់គោលដៅដ៏ស្រស់បំព្រង។ នៅថ្ងៃអនាគត នឹងលែងមានការឈឺចាប់ និងទឹកភ្នែកទៀតហើយ។ ដោយយល់ដឹងពីរឿងទាំងអស់នេះ ខ្ញុំពិតជារំភើបចិត្តយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថាក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សគឺធំធេងណាស់ ហើយខ្ញុំក៏បានតាំងចិត្តដេញតាមសេចក្ដីពិតយ៉ាងយកចិត្តទុកដាក់ និងដកបទពិសោធកិច្ចការរបស់ព្រះជាម្ចាស់។

ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយទទួលបានការយល់ដឹងខ្លះៗអំពីភាពមិនបរិសុទ្ធនៅក្នុងជំនឿរបស់ខ្ញុំ នោះគឺចេតនានៃការដេញតាមព្រះពររបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រោសគេឱ្យជាតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ គ្រាន់តែដើម្បីឱ្យខ្ញុំប្រើព្រះចេស្ដារបស់ខ្ញុំ បណ្ដេញវិញ្ញាណអសោច ចេញពីរូបកាយរបស់ពួកគេ ហើយមានមនុស្សជាច្រើនជឿលើខ្ញុំដើម្បីឱ្យតែបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីទាមទារចង់បានទ្រព្យសម្បត្តិខាងសម្ភារៈកាន់តែច្រើនពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ គ្រាន់តែដើម្បីរស់នៅក្នុងជាតិនេះយ៉ាងសុខសាន្ត និងបានសុខសុវត្ថិភាពនៅជាតិក្រោយប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យបានរួចខ្លួនពីទុក្ខវេទនានៃស្ថាននរក និងដើម្បីទទួលបានព្រះពរនៃស្ថានសួគ៌។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីតែភាពសុខស្រួលមួយរយៈខ្លីប៉ុណ្ណោះ ប៉ុន្តែពួកគេមិនស្វែងរកដើម្បីឱ្យទទួលបានអ្វីៗនៅជាតិក្រោយឡើយ។ នៅពេលដែលខ្ញុំប្រទានព្រះពិរោធរបស់ខ្ញុំដល់មនុស្ស ហើយដកហូតអស់ទាំងសេចក្តីអំណរ និងសេចក្តីសុខសាន្តដែលពួកគេធ្លាប់មាន នោះពួកគេក៏ចាប់ផ្ដើមមានចិត្តសង្ស័យ។ ពេលដែលខ្ញុំប្រទានទុក្ខវេទនានៃស្ថាននរកទៅឱ្យមនុស្ស ហើយដកហូតយកមកវិញនូវព្រះពរនៃស្ថានសួគ៌ ពួកគេក៏ផ្ទុះកំហឹងឡើង។ ពេលមនុស្សទូលសុំឱ្យខ្ញុំប្រោសគេឱ្យជាពីជំងឺ ហើយខ្ញុំមិនអើពើនឹងគេ និងមានអារម្មណ៍ស្អប់ខ្ពើមចំពោះពួកគេ ពួកគេក៏បានចាកចេញពីខ្ញុំ ហើយបែរទៅរកវិធីព្យាបាលតាមផ្លូវងងឹត និងអំពើអាបធ្មប់វិញ។ នៅពេលដែលខ្ញុំដកហូតអ្វីៗគ្រប់យ៉ាងដែលមនុស្សបានទាមទារពីខ្ញុំ ស្រាប់តែពួកគេបាត់ស្រមោលឈឹង ទាំងគ្មានបន្សល់ដានអ្វីឡើយ។ ហេតុដូច្នេះ ខ្ញុំនិយាយថា មនុស្សមានសេចក្ដីជំនឿលើខ្ញុំ ដោយសារតែខ្ញុំប្រទានព្រះគុណរបស់ខ្ញុំច្រើនសន្ធឹកសន្ធាប់ពេក និងដោយសារមានអត្ថប្រយោជន៍ច្រើនខ្លាំងពេកដែលពួកគេនឹងទទួលបាន» («តើអ្នកយល់ដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់ពិតជាពិនិត្យពិច័យដួងចិត្តដ៏ជ្រៅបំផុតរបស់យើងមែន។ ទ្រង់បានលាតត្រដាងទាំងស្រុងនូវចេតនានៃការដេញតាមព្រះពរនៅក្នុងជំនឿរបស់ខ្ញុំ។ ការជឿលើព្រះជាម្ចាស់របស់ខ្ញុំ គឺគ្រាន់តែដើម្បីទទួលបានព្រះគុណពីទ្រង់ និងឱ្យទ្រង់ប្រោសជំងឺខ្ញុំឱ្យជាប៉ុណ្ណោះ។ ដំបូងឡើយ ខ្ញុំបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ដោយក្ដីរីករាយ ក៏ដើម្បីតែចង់ជាសះស្បើយពីជំងឺប៉ុណ្ណោះ។ ពេលព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត និងព្រះពរដល់ខ្ញុំ ហើយសុខភាពខ្ញុំបានប្រសើរឡើង ខ្ញុំពោរពេញដោយការអរព្រះគុណ និងការសរសើរតម្កើងដល់ទ្រង់។ ប៉ុន្តែ ពេលជំងឺខ្ញុំរើឡើងវិញ ហើយឈាមច្រមុះខ្ញុំមិនព្រមឈប់ហូរ ទោះបីជាខ្ញុំបានអំពាវនាវរកទ្រង់ក៏ដោយ ក៏ខ្ញុំបានរអ៊ូរទាំថា ព្រះជាម្ចាស់មិនបានការពារខ្ញុំទេ ហើយខ្ញុំចាប់ផ្ដើមសង្ស័យលើទ្រង់ រហូតដល់ថ្នាក់ចង់ឈប់ជឿទៀតផង។ ខ្ញុំបានឃើញថា ខ្ញុំមិនបានជឿលើព្រះជាម្ចាស់ដោយពិតប្រាកដទាល់តែសោះ ជំនឿរបស់ខ្ញុំគឺគ្រាន់តែដើម្បីទទួលបានព្រះពរប៉ុណ្ណោះ។ ខ្ញុំបានចាត់ទុកព្រះជាម្ចាស់ដូចជាគ្រូពេទ្យអ៊ីចឹង ហើយការលះបង់របស់ខ្ញុំនៅក្នុងភារកិច្ច ក៏ដើម្បីតែចង់ឱ្យព្រះជាម្ចាស់ប្រោសខ្ញុំឱ្យជាដែរ។ នេះសុទ្ធសឹងតែជាការព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់ វាគឺជាការបោកបញ្ឆោតព្រះជាម្ចាស់ហើយ! មនុស្សត្រូវបានបង្កើតមកដោយព្រះជាម្ចាស់ ហើយគួរតែជឿ និងថ្វាយបង្គំទ្រង់ ដោយមិនត្រូវព្យាយាមធ្វើការដោះដូរ ឬទាមទារអ្វីឡើយ។ ប៉ុន្តែ ខ្ញុំបែរជាជឿថា ដោយសារតែខ្ញុំជឿលើទ្រង់ ព្រះជាម្ចាស់គួរតែប្រោសខ្ញុំឱ្យជា។ ដូច្នេះ ពេលដែលជំងឺខ្ញុំរើឡើងវិញភ្លាម ខ្ញុំក៏រអ៊ូរទាំពីទ្រង់ ហើយថែមទាំងក្បត់ និងបោះបង់ទ្រង់ចោលទៀតផង។ ម្ដេចក៏ខ្ញុំខ្វះមនសិការ និងវិចារណញ្ញាណយ៉ាងនេះ! ប្រសិនបើព្រះជាម្ចាស់មិនបានប្រើបងប្អូនប្រុសស្រីឱ្យមកជួយ និងគាំទ្រខ្ញុំទេ ខ្ញុំច្បាស់ជាត្រូវបានសាតាំងធ្វើបាប និងត្របាក់លេបបាត់ទៅហើយ។ អរព្រះគុណព្រះជាម្ចាស់ដែលបានសង្គ្រោះខ្ញុំ! ពេលដឹងបែបនេះ ខ្ញុំក៏បានប្រែចិត្តចំពោះព្រះជាម្ចាស់ និងលន់តួបាបរបស់ខ្ញុំ។ ខ្ញុំបានសម្រេចចិត្តលែងជឿលើព្រះជាម្ចាស់ដោយមានចេតនាចង់បានព្រះពរទៀតហើយ ហើយសុខចិត្តប្រគល់ជំងឺរបស់ខ្ញុំទៅក្នុងព្រះហស្តព្រះជាម្ចាស់ ព្រមទាំងចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ទ្រង់។

បន្ទាប់ពីខ្ញុំចេញពីមន្ទីរពេទ្យ ចំនួនផ្លាកែតឈាមរបស់ខ្ញុំបានត្រឡប់មកជិតធម្មតាវិញហើយ ប៉ុន្តែវានៅតែបន្តធ្លាក់ចុះក្នុងពេលដែលខ្ញុំទៅពិនិត្យរៀងរាល់សប្ដាហ៍ ហើយស្នាមជាំតូចៗក៏ចាប់ផ្ដើមលេចឡើងនៅលើខ្លួនរបស់ខ្ញុំ។ គ្រូពេទ្យបានបង្កើនថ្នាំរបស់ខ្ញុំដល់កម្រិតអតិបរមា ប៉ុន្តែស្ថានភាពរបស់ខ្ញុំនៅតែមិនប្រសើរឡើងសោះ ដូច្នេះ ខ្ញុំត្រូវចូលសម្រាកនៅមន្ទីរពេទ្យម្ដងទៀត។ ខ្ញុំមានអារម្មណ៍ទន់ខ្សោយ និងបារម្ភយ៉ាងខ្លាំង ដោយគិតថា៖ «ឥឡូវនេះ ខ្ញុំកំពុងព្យាយាមជឿលើព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវហើយ ចុះហេតុអ្វីបានជាទ្រង់មិនឱ្យចំនួនផ្លាកែតឈាមរបស់ខ្ញុំកើនឡើងវិញអ៊ីចឹង?» ខ្ញុំបានដឹងថា ខ្ញុំកំពុងតែទាមទារពីព្រះជាម្ចាស់ ដូច្នេះ ខ្ញុំក៏បានអធិស្ឋានក្នុងចិត្តស្ងាត់ៗថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំដឹងថា ទូលបង្គំមិនគួរទាមទារពីទ្រង់ទេ ប៉ុន្តែកម្ពស់របស់ទូលបង្គំគឺទាបណាស់ ហើយទូលបង្គំមិនដែលអាចចុះចូលនឹងទ្រង់បានទាំងស្រុងនោះទេ។ ព្រះជាម្ចាស់អើយ ទូលបង្គំសូមអធិស្ឋានឱ្យទ្រង់ណែនាំទូលបង្គំ និងប្រទានជំនឿដល់ទូលបង្គំផង»។ បន្ទាប់មក ខ្ញុំបាននឹកគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ចូរកុំបារម្ភអំពីថ្ងៃស្អែកនឹងទៅជាយ៉ាងណា ហើយអនាគតនឹងទៅជាយ៉ាងណានោះឡើយ។ គ្រាន់តែរស់នៅរាល់ថ្ងៃ ពឹងអាងលើខ្ញុំ ហើយខ្ញុំប្រាកដជានឹងដឹកនាំអ្នក» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «សេចក្ដីជំនឿប្រៀបដូចឈើមួយដើមធ្វើស្ពាន៖ អ្នកណាដែលតោងស្អិតនឹងជីវិត ហើយខ្លាចស្លាប់ មុខជាពិបាកឆ្លងផុតណាស់ ប៉ុន្តែអ្នកណាដែលត្រៀមខ្លួនរួចរាល់ក្នុងការបូជាជីវិតរបស់ខ្លួន អាចឆ្លងកាត់ មានជំហរនឹងនរ និងមិនមានការព្រួយបារម្ភឡើយ។ ប្រសិនបើមនុស្សមានគំនិតភ័យខ្លាច និងកំសាក នោះគឺដោយសារតែសាតាំងបានបំភាន់ពួកគេ វាគឺខ្លាចថាពួកយើងនឹងឆ្លងស្ពាននៃសេចក្ដីជំនឿចូលទៅក្នុងព្រះជាម្ចាស់។ សាតាំងកំពុងតែព្យាយាមគ្រប់មធ្យោបាយដើម្បីបញ្ជូនគំនិតរបស់វាមកកាន់ពួកយើង។ ពួកយើងគួរតែអធិស្ឋានគ្រប់ពេលវេលាដើម្បីឱ្យព្រះជាម្ចាស់ស្រាយបំភ្លឺ និងបំភ្លឺពួកយើង ចូរពឹងផ្អែកលើព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីជម្រះភាពពិសពុលរបស់សាតាំងចេញពីក្នុងពួកយើង ចូរអនុវត្តការចូលទៅជិតព្រះជាម្ចាស់នៅក្នុងវិញ្ញាណរបស់ពួកយើងគ្រប់ពេលវេលា ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រង និងកាន់កាប់លើភាវៈទាំងមូលរបស់យើង» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយឱ្យខ្ញុំយល់ដឹងថា គំនិតនៃការព្រួយបារម្ភ និងការភ័យខ្លាចទាំងនោះ សុទ្ធតែមកពីសាតាំង ហើយមានតែការពឹងផ្អែកលើព្រះជាម្ចាស់គ្រប់ពេលវេលា និងមានឆន្ទៈហ៊ានប្ដូរជីវិតប៉ុណ្ណោះ ទើបខ្ញុំអាចបោះបង់ភាពកំសាករបស់ខ្ញុំ និងយកឈ្នះសាតាំងបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់ជំនឿដល់ខ្ញុំ។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ និងគ្រប់គ្រងអ្វីៗទាំងអស់។ ជំងឺរបស់ខ្ញុំគឺស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំសុខចិត្តពឹងផ្អែកលើព្រះជាម្ចាស់ដើម្បីដកបទពិសោធពីវាដែរ។ ដោយមានព្រះជាម្ចាស់នៅក្បែរខ្ញុំ ខ្ញុំគ្មានអ្វីត្រូវខ្លាចនោះទេ។ សម្រាប់មនុស្សតូចតាចដូចជាខ្ញុំ ដែលពោរពេញដោយជំងឺក្នុងខ្លួន ការដែលអាចចូលមកចំពោះព្រះជាម្ចាស់នៅថ្ងៃនេះ និងបានត្រេកអរនឹងព្រះបន្ទូលរបស់ទ្រង់ នេះគឺជាព្រះគុណ និងការលើកតម្កើងរបស់ទ្រង់បាត់ទៅហើយ។ ទោះបីជាខ្ញុំត្រូវស្លាប់នៅថ្ងៃណាមួយក៏ដោយ ក៏ជីវិតរបស់ខ្ញុំមិនអត់ប្រយោជន៍ដែរ។ ពេលដឹងបែបនេះ ចិត្តរបស់ខ្ញុំលែងសូវបារម្ភ ឬភ័យខ្លាចទៀតហើយ។ ខ្ញុំសុខចិត្តចុះចូលនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយបន្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាធម្មតារាល់ថ្ងៃ។ ក្រោយមក គ្រូពេទ្យបានបន្ថយថ្នាំរបស់ខ្ញុំ ហើយគួរឱ្យភ្ញាក់ផ្អើល ចំនួនផ្លាកែតឈាមរបស់ខ្ញុំបែរជាកើនឡើងទៅវិញ។ មិនយូរប៉ុន្មាន ខ្ញុំក៏បានចេញពីមន្ទីរពេទ្យ។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរនៅក្នុងចិត្តខ្ញុំ។ ខ្ញុំបានឃើញថា ព្រះជាម្ចាស់ជាអ្នកសម្រេចលើរបស់សព្វសារពើ ហើយជំនឿរបស់ខ្ញុំលើទ្រង់ក៏កាន់តែធំឡើង។ បន្ទាប់ពីនោះមក ចំនួនផ្លាកែតឈាមរបស់ខ្ញុំបានកើនឡើងពីមួយខែទៅមួយខែ ហើយប៉ុន្មានខែក្រោយមក វាក៏បានត្រឡប់មកធម្មតាវិញទាំងស្រុង។ ខ្ញុំមិនអាចបញ្ឈប់ការស្ញប់ស្ញែងពីសព្វានុភាពរបស់ព្រះជាម្ចាស់បានឡើយ ហើយខ្ញុំបានយល់ដឹងយ៉ាងជ្រាលជ្រៅថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់។ ចិត្តរបស់ខ្ញុំពោរពេញដោយការដឹងគុណឥតព្រំដែនចំពោះទ្រង់។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គទៀត ហើយទទួលបានការយល់ដឹងថ្មីអំពីបញ្ហារបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់ត្រូវតែសម្ដែងទីសម្គាល់ និងឫទ្ធិបារមីជានិច្ច ទ្រង់ត្រូវតែប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស ហើយទ្រង់ត្រូវតែដូចជាព្រះយេស៊ូវជានិច្ច។ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការដូចជាពេលនោះសោះឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ប្រសិនបើព្រះជាម្ចាស់នៅតែបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ហើយនៅតែបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឱ្យជា ប្រសិនបើទ្រង់បានធ្វើដូចដែលព្រះយេស៊ូវបានធ្វើ នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការដដែលម្ដងទៀតហើយ បើដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវនឹងគ្មានតម្លៃ ឬសំខាន់នោះឡើយ។ ... ហេតុអ្វីបានជាកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ខុសប្លែកអំពីកិច្ចការរបស់ព្រះយេស៊ូវ? ហេតុអ្វីបានជាព្រះជាម្ចាស់នាពេលសព្វថ្ងៃមិនសម្ដែងទីសម្គាល់ និងឫទ្ធិបារមី មិនបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឱ្យជា? ប្រសិនបើកិច្ចការរបស់ព្រះយេស៊ូវជាកិច្ចការដែលបានធ្វើរួចហើយនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ តើទ្រង់អាចតំណាងឱ្យព្រះជាម្ចាស់នៅយុគសម័យនៃព្រះគុណបានដែរឬទេ? តើទ្រង់អាចបញ្ចប់កិច្ចការនៃការជាប់ឆ្កាងបានដែរឬទេ? ដូចនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ ប្រសិនបើព្រះយេស៊ូវបានចូលទៅក្នុងព្រះវិហារ និងកាន់តាមថ្ងៃសប្ប័ទ នោះវានឹងគ្មាននរណាម្នាក់បៀតបៀនទ្រង់ ហើយមនុស្សគ្រប់គ្នានឹងស្វាគមន៍ទទួលយកទ្រង់មិនខាន។ បើដូច្នេះ តើទ្រង់អាចត្រូវបានគេឆ្កាងដែរឬទេ? តើទ្រង់អាចបញ្ចប់កិច្ចការប្រោសលោះបានដែរឬទេ? ប្រសិនបើព្រះដែលយកកំណើតជាមនុស្សនៃគ្រាចុងក្រោយ បានបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដូចព្រះយេស៊ូវបានធ្វើដែរ តើនោះនឹងបានប្រយោជន៍អ្វីទៅ? លុះត្រាតែព្រះជាម្ចាស់ធ្វើផ្នែកមួយទៀតនៃកិច្ចការរបស់ទ្រង់ ក្នុងអំឡុងនៃគ្រាចុងក្រោយ ជាផ្នែកមួយដែលតំណាងឱ្យផ្នែកនៃផែនការគ្រប់គ្រងរបស់ទ្រង់ ទើបមនុស្សអាចទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីព្រះជាម្ចាស់ ហើយមានតែធ្វើបែបនេះទេ ទើបផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់អាចត្រូវបានបញ្ចប់» («ចំណេះដឹងនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ថ្ងៃនេះ អ្នករាល់គ្នាគួរតែយល់ច្បាស់ហើយថា នៅគ្រាចុងក្រោយ វាជាការពិតដែល “ព្រះបន្ទូលក្លាយជាសាច់ឈាម” គឺត្រូវបានសម្រេចដោយព្រះជាម្ចាស់។ តាមរយៈកិច្ចការដ៏ពិតរបស់ទ្រង់នៅលើផែនដី ទ្រង់ធ្វើឱ្យមនុស្សស្គាល់ទ្រង់ មានទំនាក់ទំនងជាមួយទ្រង់ និងមើលឃើញពីអំពើជាក់ស្ដែងរបស់ទ្រង់។ ទ្រង់ធ្វើឱ្យមនុស្សមើលឃើញយ៉ាងច្បាស់ថា ទ្រង់អាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី និងឃើញថា វាក៏មានពេលដែលទ្រង់មិនអាចធ្វើបែបនេះផងដែរ ហើយវាអាស្រ័យទៅលើយុគសម័យប៉ុណ្ណោះ។ សម្រាប់សេចក្ដីនេះ អ្នកអាចមើលឃើញថា ព្រះជាម្ចាស់មិនមែនគ្មានសមត្ថភាពក្នុងការសម្ដែងទីសម្គាល់ និងឫទ្ធិបារមីឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ផ្លាស់ប្ដូររបៀបនៃការធ្វើការរបស់ទ្រង់ឱ្យស្របតាមកិច្ចការដែលត្រូវសម្រេច និងស្របតាមសម័យកាលវិញទេ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ននៃកិច្ចការ ទ្រង់មិនបង្ហាញទីសម្គាល់ និងឫទ្ធិបារមីឡើយ ហើយការដែលទ្រង់បានបង្ហាញទីសម្គាល់ និងឫទ្ធិបារមីខ្លះនៅក្នុងយុគសម័យរបស់ព្រះយេស៊ូវ គឺដោយសារតែកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនោះ ខុសប្លែកពីសម័យនេះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការនោះនៅពេលបច្ចុប្បន្នឡើយ ហើយមនុស្សខ្លះជឿថា ទ្រង់គ្មានសមត្ថភាពសម្ដែងទីសម្គាល់ និងឫទ្ធិបារមី ឬមួយពួកគេគិតថា ប្រសិនបើទ្រង់មិនសម្ដែងទីសម្គាល់ និងឫទ្ធិបារមីទេ ដូច្នេះ ទ្រង់មិនមែនជាព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាជំនឿខុសឆ្គងទេឬអី? ព្រះជាម្ចាស់អាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមីបាន ប៉ុន្តែទ្រង់កំពុងតែធ្វើការនៅក្នុងយុគសម័យមួយផ្សេង ដូច្នេះហើយបានជាទ្រង់មិនធ្វើកិច្ចការបែបនោះ។ ដោយសារតែនេះជាយុគសម័យមួយផ្សេង ហើយដោយសារតែនេះជាដំណាក់កាលផ្សេងនៃកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ អំពើដែលព្រះជាម្ចាស់បានបើកសម្ដែង ក៏មានលក្ខណៈខុសគ្នាផងដែរ។ ជំនឿរបស់មនុស្សទៅលើព្រះជាម្ចាស់ មិនមែនជាជំនឿលើទីសម្គាល់ និងឫទ្ធិបារមី ក៏មិនមែនជាជំនឿលើការអស្ចារ្យដែរ ប៉ុន្តែជាជំនឿលើកិច្ចការជាក់ស្ដែងរបស់ទ្រង់ នៅក្នុងអំឡុងយុគសម័យថ្មី។ មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ តាមរយៈឥរិយាបថដែលព្រះជាម្ចាស់ធ្វើការ ហើយចំណេះដឹងនេះបង្កើតមនុស្សឱ្យមានជំនឿលើព្រះជាម្ចាស់ ដែលអាចនិយាយបានថា ជាជំនឿលើកិច្ចការ និងទង្វើរបស់ព្រះជាម្ចាស់។ ... នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បើកសម្ដែងអំពើខុសៗគ្នា។ នៅក្នុងយុគសម័យនីមួយៗ ទ្រង់បើកសម្ដែងផ្នែកនៃអំពើរបស់ទ្រង់ ហើយកិច្ចការនៃយុគសម័យនីមួយៗតំណាងឱ្យផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងផ្នែកមួយនៃទង្វើរបស់ព្រះជាម្ចាស់។ ទង្វើដែលទ្រង់បើកសម្ដែង មានលក្ខណៈខុសគ្នាទៅតាមយុគសម័យដែលទ្រង់ធ្វើការ ប៉ុន្តែវាផ្ដល់ឱ្យមនុស្សនូវចំណេះដឹងកាន់តែស៊ីជម្រៅអំពីព្រះជាម្ចាស់ មានជំនឿលើព្រះជាម្ចាស់កាន់តែពិតប្រាកដ និងកាន់តែជាក់ច្បាស់។ មនុស្សជឿលើព្រះជាម្ចាស់ ដោយសារតែគ្រប់ទង្វើរបស់ព្រះជាម្ចាស់ ដោយសារទ្រង់ជាព្រះដ៏សែនអស្ចារ្យ ធំមហិមា ពេញដោយព្រះចេស្ដា និងមិនអាចវាស់ស្ទង់បាន» («ចំណេះដឹងនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានដឹងថា សញ្ញាណដែលខ្ញុំបានបើកឱ្យដឹងក្នុងអំឡុងពេលដែលខ្ញុំមានជំងឺ គឺពិតជាបែបនេះមែន៖ ជំនឿដែលថា បើទ្រង់ជាព្រះជាម្ចាស់ ទ្រង់គួរតែធ្វើទីសម្គាល់ និងការអស្ចារ្យ ប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សចេញ ហើយបើទ្រង់មិនធ្វើបែបនេះទេ ទ្រង់មិនមែនជាព្រះជាម្ចាស់ឡើយ។ ទស្សនៈរបស់ខ្ញុំពិតជាគួរឱ្យអស់សំណើច និងមិនសមហេតុផលទាល់តែសោះ! សាតាំង និងវិញ្ញាណអាក្រក់ក៏អាចត្រាប់តាមព្រះជាម្ចាស់ ដោយធ្វើទីសម្គាល់ និងការអស្ចារ្យមួយចំនួន ដើម្បីប្រោសមនុស្សឱ្យជាបានដែរ។ តើនោះមានន័យថា ពួកវាអាចត្រូវបានគេហៅថាជាព្រះជាម្ចាស់ដែរឬទេ? តើនោះមិនមែនជាការប្រមាថដល់ព្រះជាម្ចាស់ទេឬ? ព្រះជាម្ចាស់គឺជាព្រះអាទិករ ដែលគ្រប់គ្រង និងមានអធិបតេយ្យភាពលើរបស់សព្វសារពើ ហើយអាចណែនាំ និងសង្គ្រោះមនុស្សជាតិបាន។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ដើម្បីសម្ដែងចេញសេចក្ដីពិត ក្នុងការសង្គ្រោះមនុស្សជាតិឱ្យបានសព្វគ្រប់។ តាមរយៈការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលចេញពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា មនុស្សអាចបោះបង់និស្ស័យពុករលួយរបស់សាតាំង ទទួលបានការសង្គ្រោះ និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ កិច្ចការ និងព្រះបន្ទូលបែបនេះ គឺអស្ចារ្យលើសពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ក្នុងការធ្វើទីសម្គាល់ និងការអស្ចារ្យ ដើម្បីប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សចេញទៅទៀត។ វាជារឿងដែលគ្មានមនុស្សដែលព្រះបានបង្កើតណាម្នាក់ ឬសាតាំង ឬវិញ្ញាណអាក្រក់ណាមួយ អាចសម្រេចបានឡើយ។ ខ្ញុំបានគិតអំពីមនុស្សជាច្រើនសព្វថ្ងៃនេះ ដែលកំណត់ថាតើនរណាម្នាក់ជាព្រះជាម្ចាស់ឬអត់ ដោយផ្អែកលើថាតើពួកគេអាចប្រោសអ្នកជំងឺឱ្យជា ឬធ្វើការអស្ចារ្យបានឬអត់។ ពេលសាតាំង និងវិញ្ញាណអាក្រក់ផ្ដល់ផលប្រយោជន៍បន្តិចបន្តួច ឬធ្វើការអស្ចារ្យខ្លះៗដល់ពួកគេ ពួកគេក៏ថ្វាយបង្គំពួកវា ដោយចាត់ទុកសាតាំងជាព្រះដ៏ពិត ខណៈពេលដែលបិទទ្វារមិនទទួលព្រះដ៏ពិត ដែលសម្ដែងចេញសេចក្ដីពិត និងអាចសង្គ្រោះមនុស្សជាតិបាន។ ជាលទ្ធផល ពួកគេក៏បាត់បង់ឱកាសក្នុងការត្រូវបានសង្គ្រោះ។ ទស្សនៈបែបនេះពិតជាមិនសមហេតុផល និងនាំឱ្យវិនាសមែន! តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏បានយល់ដឹងដែរថា ការប្រោសអ្នកជំងឺឱ្យជា ការបណ្ដេញអារក្ស និងការធ្វើទីសម្គាល់ និងការអស្ចារ្យ គឺជាកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើព្រះជាម្ចាស់ត្រូវធ្វើវាម្ដងទៀតនៅគ្រាចុងក្រោយ នោះវានឹងក្លាយជាការធ្វើកិច្ចការដដែលៗហើយ។ ប្រសិនបើព្រះជាម្ចាស់តែងតែប្រោសអ្នកជំងឺឱ្យជា បណ្ដេញអារក្ស និងធ្វើការអស្ចារ្យជានិច្ច នោះមនុស្សគ្រប់គ្នានឹងជឿ និងដើរតាមព្រះជាម្ចាស់ គ្រាន់តែដោយសារតែជំងឺរបស់ពួកគេបានជាសះស្បើយ ឬដោយសារតែពួកគេបានឃើញការអស្ចារ្យប៉ុណ្ណោះ។ នេះនឹងធ្វើឱ្យមិនអាចបើកសម្ដែងបានឡើយថា នរណាជឿពិតប្រាកដ និងនរណាមានជំនឿក្លែងក្លាយ កុំថាឡើយការចាត់ថ្នាក់មនុស្សតាមប្រភេទរៀងៗខ្លួននោះ។ ពេលនេះ ព្រះជាម្ចាស់មិនបានធ្វើទីសម្គាល់ ឬការអស្ចារ្យណាមួយនៅក្នុងកិច្ចការរបស់ទ្រង់ឡើយ ដែលនេះអាចបើកសម្ដែងពីនិស្ស័យពុករលួយរបស់មនុស្សបានកាន់តែច្បាស់ និងកាន់តែមានអំណោយផលដល់ការផ្លាស់ប្ដូរ និងការសម្អាតពួកគេ។ សូមមើលរូបខ្ញុំជាឧទាហរណ៍។ ប្រសិនបើព្រះជាម្ចាស់ពិតជាបានប្រទានតាមគ្រប់សំណូមពររបស់ខ្ញុំ និងប្រោសជំងឺខ្ញុំឱ្យជាសះស្បើយទាំងស្រុងមែន ខ្ញុំច្បាស់ជាមិនដែលឆ្លុះបញ្ចាំងពីទស្សនៈខុសឆ្គងរបស់ខ្ញុំលើជំនឿ ឬចេតនាដ៏គួរឱ្យស្អប់ខ្ពើមរបស់ខ្ញុំ ក្នុងការព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់ឡើយ។ ខ្ញុំច្បាស់ជានៅតែបន្តដាក់កំហិតព្រះជាម្ចាស់ ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំផ្ទាល់មិនខាន។ ការជឿតាមរបៀបនោះ ខ្ញុំនឹងមិនអាចទទួលបានសេចក្ដីពិត និងជីវិតឡើយ និស្ស័យពុករលួយរបស់ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ ហើយនៅទីបញ្ចប់ ខ្ញុំនឹងត្រូវបានជម្រុះចោល។ ទោះបីជាខ្ញុំបានរងការឈឺចាប់ខាងរូបកាយខ្លះៗ ក្នុងអំឡុងពេលមានជំងឺនេះក៏ដោយ តាមរយៈការអធិស្ឋាន និងការពឹងផ្អែកលើព្រះជាម្ចាស់នៅក្នុងសេចក្ដីទុក្ខលំបាករបស់ខ្ញុំ ព្រះជាម្ចាស់បានបំភ្លឺ និងណែនាំខ្ញុំដោយព្រះបន្ទូលរបស់ទ្រង់ រំដោះខ្ញុំឱ្យរួចផុតពីចំណងនៃជំងឺរបស់ខ្ញុំ និងពីការរស់នៅក្នុងការឈឺចាប់ និងក្ដីភ័យខ្លាច។ ខ្ញុំក៏ទទួលបានជំនឿខ្លះៗលើព្រះជាម្ចាស់ផងដែរ។ ទាំងនេះគឺជាលាភសក្ការៈដែលខ្ញុំមិនអាចទទួលបានឡើយ នៅក្នុងមជ្ឈដ្ឋានដ៏ស្រណុកសុខស្រួលនោះ។ ខ្ញុំពិតជាមានអារម្មណ៍ថា កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សជាតិ គឺពិតជាជាក់ស្ដែង និងមានព្រះប្រាជ្ញាញាណណាស់! ពេលយល់ដឹងពីរឿងនេះ ខ្ញុំក៏បានអធិស្ឋានក្នុងចិត្តស្ងាត់ៗទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទោះបីជានៅថ្ងៃអនាគត ជំងឺរបស់ទូលបង្គំនឹងទៅជាយ៉ាងណាក៏ដោយ ទូលបង្គំសុខចិត្តប្រគល់អ្វីៗគ្រប់យ៉ាងរបស់ទូលបង្គំទៅទ្រង់ ដើម្បីដេញតាមសេចក្ដីពិតយ៉ាងយកចិត្តទុកដាក់ និងបំពេញភារកិច្ចរបស់ទូលបង្គំ»។

បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ហើយបានដឹងថាអ្វីទៅជាជំនឿពិតលើព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «“ជំនឿជឿលើព្រះជាម្ចាស់” គឺជាការជឿថាមានព្រះជាម្ចាស់ ហើយនេះគឺជាគោលគំនិតដ៏សាមញ្ញបំផុតនៃជំនឿលើព្រះជាម្ចាស់។ ដើម្បីឈានទៅមុខមួយកម្រិតទៀត ការជឿថាមានព្រះជាម្ចាស់ មិនដូចជាការជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ផ្ទុយទៅវិញ វាជាប្រភេទនៃសេចក្តីជំនឿដ៏សាមញ្ញមួយជាមួយនឹងអត្ថន័យជំនឿសាសនាដ៏ខ្លាំងក្លា។ ជំនឿពិតប្រាកដលើព្រះជាម្ចាស់ មានន័យដូចខាងក្រោម៖ ឈរលើមូលដ្ឋាននៃការជឿថា ព្រះជាម្ចាស់ជាព្រះដែលគង់ជាអធិបតេយ្យភាពលើអ្វីៗទាំងអស់ មនុស្សម្នាក់ដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ហើយដោយហេតុនេះ បោះចោលនិស្ស័យពុករលួយរបស់គេ បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមកស្គាល់ព្រះជាម្ចាស់។ មានតែដំណើរផ្លូវបែបនេះទេ ទើបអាចហៅថាជា “ជំនឿលើព្រះជាម្ចាស់”» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នកប្រហែលជាគិតថា ការជឿលើព្រះជាម្ចាស់ គឺជាការរងទុក្ខ ឬការធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ទ្រង់។ អ្នកអាចគិតថា គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីឱ្យសាច់ឈាមរបស់អ្នកមានសេចក្ដីសុខសាន្ដ ឬដើម្បីឱ្យអ្វីៗនៅក្នុងជីវិតរបស់អ្នកដំណើរការទៅដោយរលូន ឬដើម្បីឱ្យអ្នកមានផាសុកភាព និងមានភាពងាយស្រួលក្នុងគ្រប់រឿងទាំងអស់។ ទោះយ៉ាងណាក៏ដោយ គោលបំណងទាំងនេះ គ្មានគោលបំណងណាដែលមនុស្សគប្បីភ្ជាប់ទៅនឹងជំនឿរបស់ពួកគេលើព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកជឿលើគោលបំណងទាំងនេះ នោះទស្សនៈរបស់អ្នកមិនត្រឹមត្រូវទេ ហើយវាមិនអាចទៅរួចទេដែលអ្នកអាចទទួលបាននូវភាពគ្រប់លក្ខណ៍នោះ។ សកម្មភាពរបស់ព្រះជាម្ចាស់ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ប្រាជ្ញារបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងភាពអស្ចារ្យរបស់ទ្រង់ និងភាពដែលមិនអាចវាស់ស្ទង់បានរបស់ទ្រង់ គឺជាអ្វីទាំងអស់ដែលមនុស្សគួរតែយល់។ ដោយយល់ពីការនេះហើយ អ្នកគប្បីប្រើវាដើម្បីឱ្យចិត្តអ្នកផ្ដាច់ចេញពីការទាមទារ ពីក្តីសង្ឃឹម និងពីសញ្ញាណផ្ទាល់ខ្លួនទាំងអស់។ មានតែការផាត់ចោលនូវការទាំងអស់នេះទេ ទើបអ្នកអាចបំពេញទៅតាមលក្ខខណ្ឌដែលតម្រូវដោយព្រះជាម្ចាស់ ហើយមានតែការធ្វើបែបនេះទេ ដែលអ្នកអាចមានជីវិត និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន។ គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីផ្គាប់ព្រះហឫទ័យដល់ទ្រង់ និងដើម្បីរស់នៅស្របទៅតាមនិស្ស័យដែលទ្រង់តម្រូវ ដើម្បីឱ្យសកម្មភាព និងសិរីល្អរបស់ទ្រង់ ត្រូវបានសម្តែងចេញតាមរយៈក្រុមមនុស្សមិនសក្តិសមនឹងទទួលនេះ។ នេះគឺជាទស្សនវិស័យដ៏ត្រឹមត្រូវចំពោះការជឿលើព្រះជាម្ចាស់ ហើយនេះក៏ជាគោលដៅដែលអ្នកគប្បីស្វែងរកផងដែរ។ អ្នកគប្បីមានទស្សនៈត្រឹមត្រូវអំពីការជឿលើព្រះជាម្ចាស់ ហើយអ្នកគប្បីស្វែងរកដើម្បីទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែអាចរស់នៅទៅតាមសេចក្តីពិត ហើយជាពិសេស អ្នកត្រូវតែអាចមើលឃើញការជាក់ស្តែងរបស់ទ្រង់ ការដ៏អស្ចារ្យរបស់ទ្រង់នៅពាសពេញសកលលោក ក៏ដូចជាកិច្ចការជាក់ស្តែងដែលទ្រង់ធ្វើនៅក្នុងភាពជាសាច់ឈាម។ តាមរយៈបទពិសោធជាក់ស្តែងរបស់ពួកគេ មនុស្សអាចកោតសរសើរចំពោះរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ចំពោះពួកគេ និងអ្វីដែលជាបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះពួកគេ។ គោលបំណងនៃការទាំងអស់នេះ គឺដើម្បីផាត់ចោលនូវនិស្ស័យរបស់មនុស្សដែលពុករលួយបែបសាតាំង» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ពេលនេះ តើអ្នករាល់គ្នាយល់ហើយឬនៅថា ជំនឿលើព្រះជាម្ចាស់គឺជាអ្វី? តើជំនឿលើព្រះជាម្ចាស់គឺជាការមើលឃើញទីសម្គាល់ និងការអស្ចារ្យមែនទេ? តើជំនឿនេះគឺជាការឡើងទៅស្ថានសួគ៌មែនទេ? ការជឿលើព្រះជាម្ចាស់ មិនមែនងាយស្រួលបន្តិចណាឡើយ។ ទម្លាប់សាសនាទាំងអស់នោះគួរតែបោះបង់ចោលទៅ ការដេញតាមការប្រោសជំងឺ និងការបណ្ដេញវិញ្ញាណអាក្រក់ ការផ្ដោតសំខាន់លើទីសម្គាល់ និងការអស្ចារ្យ ការលោភចង់បានព្រះគុណរបស់ព្រះជាម្ចាស់ ភាពសុខសាន្ត និងក្ដីអំណរថែមទៀត ការដេញតាមក្ដីរំពឹងសម្រាប់អនាគត និងសេចក្ដីសុខខាងសាច់ឈាម ទាំងអស់នេះ គឺសុទ្ធតែជាទម្លាប់សាសនា ហើយទម្លាប់សាសនាទាំងអស់នេះ គឺជាជំនឿស្រពេចស្រពិល។ សព្វថ្ងៃនេះ តើអ្វីគឺជាជំនឿពិតលើព្រះជាម្ចាស់? នោះគឺជាទទួលយកព្រះបន្ទូលព្រះជាម្ចាស់ធ្វើជាតថភាពនៃជីវិតរបស់អ្នក និងការស្គាល់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ ដើម្បីសម្រេចឱ្យបាននូវសេចក្ដីស្រឡាញ់ពិតរបស់ទ្រង់។ ដើម្បីឱ្យកាន់តែច្បាស់៖ ជំនឿលើព្រះជាម្ចាស់ គឺដើម្បីឱ្យអ្នកចុះចូលតាមទ្រង់ ស្រឡាញ់ទ្រង់ និងបំពេញភារកិច្ចដែលគួរបំពេញដោយភាវៈដែលព្រះបង្កើតមក។ នេះហើយគឺជាគោលបំណងនៃការជឿលើព្រះជាម្ចាស់» («គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ការជឿលើព្រះជាម្ចាស់មិនគួរដើម្បីតែសេចក្ដីសុខសាន្តខាងរូបកាយឡើយ ហើយក៏មិនគួរដើម្បីតែព្រះពរដែរ។ ផ្ទុយទៅវិញ វាគួរតែជាការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានកាន់តែច្រើន និងការដកបទពិសោធកិច្ចការរបស់ទ្រង់ ដើម្បីបោះបង់និស្ស័យពុករលួយរបស់សាតាំង ហើយរស់នៅដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងអាចស្គាល់ ចុះចូល និងកោតខ្លាចដល់ព្រះជាម្ចាស់ មានតែពេលនោះទេ ទើបមនុស្សអាចទទួលបានការសង្គ្រោះពីព្រះជាម្ចាស់នៅទីបញ្ចប់។ ប៉ុន្តែ ទស្សនៈរបស់ខ្ញុំលើជំនឿគឺខុសតាំងពីដើមដំបូងមកម្ល៉េះ។ ខ្ញុំចង់ឱ្យព្រះជាម្ចាស់ប្រោសខ្ញុំឱ្យជា និងផ្ដល់សេចក្ដីសុខសាន្តខាងរូបកាយដល់ខ្ញុំ។ ជំនឿបែបនេះ គឺជាជំនឿសាសនាដ៏ស្រពេចស្រពិល ហើយព្រះជាម្ចាស់មិនទទួលស្គាល់វាទាល់តែសោះ។ ខ្ញុំនឹកឃើញដល់យ៉ូប។ គាត់មិនបានស្វែងរកសេចក្ដីសុខសាន្តខាងរូបកាយនៅក្នុងជំនឿរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់បានផ្ដោតលើការយល់ដឹងពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងការស្គាល់ទង្វើរបស់ទ្រង់នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ហើយគាត់បានដេញតាមការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ពេលដែលគាត់ត្រូវរងទុក្ខដោយសារជំងឺខាងរូបកាយ គាត់មិនបានធ្វើបាបដោយបបូរមាត់របស់គាត់ឡើយ។ គាត់សុខចិត្តទ្រាំទ្រនឹងការឈឺចាប់យ៉ាងខ្លាំង ជាជាងរអ៊ូរទាំ ឬបន្ទោសព្រះជាម្ចាស់ ហើយគាត់នៅតែសរសើរតម្កើងព្រះនាមព្រះជាម្ចាស់។ ជំនឿរបស់គាត់ទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់។ ប៉ុន្តែ ខ្ញុំមិនបានដេញតាមសេចក្ដីពិតនៅក្នុងជំនឿរបស់ខ្ញុំទេ ខ្ញុំគ្រាន់តែស្វែងរកសេចក្ដីសុខសាន្តខាងរូបកាយប៉ុណ្ណោះ។ ពេលជំងឺខ្ញុំរើឡើងវិញ ចិត្តរបស់ខ្ញុំពោរពេញដោយការរអ៊ូរទាំទាស់នឹងព្រះជាម្ចាស់ ហើយខ្ញុំថែមទាំងបដិសេធ និងក្បត់ទ្រង់ទៀតផង។ ខ្ញុំមិនអាចប្រៀបផ្ទឹមជាមួយយ៉ូបបានសូម្បីតែបន្តិច។ ជីវិតរបស់ខ្ញុំនេះ គឺព្រះជាម្ចាស់ជាអ្នកប្រទានឱ្យ។ ការដែលជីវិតរបស់ខ្ញុំមិនមានគ្រោះថ្នាក់ ក្នុងអំឡុងពេលដែលឈាមច្រមុះហូរមិនឈប់នោះ គឺជាការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់បាត់ទៅហើយ។ ប៉ុន្តែ ខ្ញុំមិនបានអរព្រះគុណព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ខ្ញុំបែរជារអ៊ូរទាំ និងក្បត់ទ្រង់ទៅវិញ។ ខ្ញុំពិតជាខ្វះមនសិការ និងវិចារណញ្ញាណមែន! ម្យ៉ាងទៀត ខ្ញុំមានជំងឺនេះ តាំងពីមុនពេលខ្ញុំជឿលើព្រះជាម្ចាស់មកម្ល៉េះ។ ទោះបីជាខ្ញុំមិនបានជឿក៏ដោយ ក៏ជំងឺរបស់ខ្ញុំនៅតែរើឡើងវិញដែរ។ ការរើឡើងវិញនៃជំងឺរបស់ខ្ញុំ មិនមានពាក់ព័ន្ធនឹងការដែលខ្ញុំជឿ ឬមិនជឿលើព្រះជាម្ចាស់ឡើយ។ ខ្ញុំមិនគួររអ៊ូរទាំពីទ្រង់ឡើយ។ ពេលនោះ ខ្ញុំក៏បានយល់ដឹងថា អ្វីទៅជាជំនឿពិតលើព្រះជាម្ចាស់ ហើយខ្ញុំក៏សុខចិត្តដេញតាមសេចក្ដីពិតយ៉ាងយកចិត្តទុកដាក់ ទៅតាមអ្វីដែលទ្រង់តម្រូវ និងដកបទពិសោធកិច្ចការរបស់ព្រះជាម្ចាស់។

ក្រោយមក រាល់ពេលដែលខ្ញុំមានជំងឺម្ដងៗ ខ្ញុំបានផ្ដោតលើការឆ្លុះបញ្ចាំងពីនិស្ស័យពុករលួយដែលខ្ញុំបានបើកឱ្យដឹង និងស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវា។ តាមរយៈការអនុវត្តបែបនេះ ខ្ញុំលែងសូវជាប់ចំណងដោយសារជំងឺរបស់ខ្ញុំទៀតហើយ។ អរព្រះគុណព្រះជាម្ចាស់ ដែលបានប្រើជំងឺនេះ ដើម្បីឱ្យខ្ញុំមានការយល់ដឹងខ្លះៗអំពីទស្សនៈខុសឆ្គងរបស់ខ្ញុំលើជំនឿ និងជួយឱ្យខ្ញុំស្វែងរកឃើញផ្លូវត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់។ ទោះបីជានៅថ្ងៃអនាគត រាងកាយរបស់ខ្ញុំនឹងទៅជាយ៉ាងណា ឬជំងឺរបស់ខ្ញុំអាចព្យាបាលជាសះស្បើយឬក៏អត់នោះទេ ខ្ញុំនឹងដើរតាមព្រះជាម្ចាស់ ហើយដើរលើផ្លូវនៃការដេញតាមសេចក្ដីពិត។ អរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖  ៩១. ខ្ញុំលែងលិចលង់ក្នុងសេចក្ដីយល់ច្រឡំដោយសារតែអំពើរំលងរបស់ខ្ញុំទៀតហើយ

បន្ទាប់៖  ៩៨. ខ្ញុំបានលះបង់បំណងប្រាថ្នារបស់ខ្លួនចំពោះឋានៈ

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

Connect with us on Messenger