៣១. ជម្រើសរបស់ នាយិកាសាលាម្នាក់

ដោយ ចាង ឈីង ប្រទេសចិន

ខ្ញុំកើតក្នុងគ្រួសារសាមញ្ញមួយ ហើយឪពុកម្ដាយខ្ញុំសុទ្ធតែជាកសិករ។ ដោយសារតែគ្រួសារខ្ញុំក្រីក្រ អ្នកដទៃបានរើសអើង និងមើលងាយពួកយើង ដូច្នេះ ខ្ញុំមានអារម្មណ៍ថាខ្លួនអន់ជាងគេតាំងពីខ្ញុំនៅក្មេងម៉្លេះ។ ឪពុកម្ដាយខ្ញុំតែងតែទូន្មានខ្ញុំឱ្យខិតខំរៀនសូត្រ ដើម្បីឱ្យខ្ញុំអាចទទួលបានជោគជ័យនាពេលអនាគត ហើយដើម្បីកុំឱ្យខ្ញុំរស់នៅដូចពួកគាត់ ដែលចំណាយពេលពេញមួយថ្ងៃធ្វើការលើដីបន្តិចបន្តួចនោះ។ ខ្ញុំប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងដើម្បីកសាងអនាគតខ្លួនឯង ឱ្យមានមុខមានមាត់ និងរស់នៅក្នុងជីវិតដ៏ខ្ពង់ខ្ពស់មួយ។

នៅក្នុងខែមិថុនា ឆ្នាំ ២០១២ ក្រោយពេលរៀនចប់ ខ្ញុំបានក្លាយជាគ្រូបង្រៀនម្នាក់ ប៉ុន្តែស្មារតីប្រកួតប្រជែងដ៏ខ្លាំងក្លារបស់ខ្ញុំ ធ្វើឱ្យខ្ញុំមិនពេញចិត្តនឹងជីវិតរបស់ខ្ញុំឡើយ។ ក្នុងអំឡុងពេលប្រជុំ ខ្ញុំបានឃើញនាយិកា លីវ និយាយយ៉ាងស្ទាត់ជំនាញនៅលើវេទិកា។ ខ្ញុំងាកមើលជុំវិញ ហើយសង្កេតឃើញគ្រូបង្រៀនជាច្រើនសម្លឹងមើលនាយិកា លីវ ដោយកែវភ្នែកច្រណែន និងស្ងើចសរសើរ។ ខ្ញុំបានគិតថា «តើវានឹងល្អប៉ុណ្ណាទៅ បើខ្ញុំជាអ្នកនិយាយនៅលើវេទិកានោះ! ប៉ុន្តែពេលនេះ ខ្ញុំគ្រាន់តែជាគ្រូបង្រៀនសាមញ្ញម្នាក់ ក្នុងចំណោមគ្រូជាច្រើនទៀតប៉ុណ្ណោះ ដូច្នេះ ខ្ញុំត្រូវតែខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀតលើការបង្រៀនរបស់ខ្ញុំ។ ធ្វើបែបនេះ មិនយូរមិនឆាប់ ខ្ញុំក៏អាចឡើងកាន់តំណែងជានាយិកាសាលាបានដែរ»។ នៅថ្ងៃបន្តបន្ទាប់ ខ្ញុំបានធ្វើការដោយមិនចេះនឿយហត់ សូម្បីតែម៉ោងសម្រាកក៏ឆ្លៀតរៀបចំកិច្ចតែងការ និងសិក្សាឯកសារបង្រៀនដែរ ហើយបើមានសិស្សណាម្នាក់រៀនមិនទាន់គេ ខ្ញុំសុខចិត្តលះបង់ម៉ោងសម្រាកថ្ងៃត្រង់ ហើយថែមទាំងនៅយប់ជ្រៅដើម្បីបង្រៀនបំប៉នពួកគេ រហូតទាល់តែពួកគេអាចយល់បាន។ ខ្ញុំធ្វើការដោយមិនមានពេលសម្រាក ទាំងយប់ទាំងថ្ងៃ ហើយរាល់ថ្ងៃ ខ្ញុំហត់នឿយខ្លាំងណាស់ រហូតដល់ឈឺចង្កេះ និងឈឺខ្នង។ ពេលមកដល់ផ្ទះ ខ្ញុំអស់កម្លាំងរលីង ហើយក៏ទម្លាក់ខ្លួនដេកនៅលើគ្រែតែម្ដង។ ខ្ញុំពិតជាចង់ទម្លាក់ការងារចោល ហើយសម្រាកណាស់ ប៉ុន្តែពេលខ្ញុំនឹកឃើញដល់នាយិកា លីវ និយាយយ៉ាងស្ទាត់ជំនាញនៅលើវេទិកា និងកែវភ្នែកច្រណែន ព្រមទាំងស្ងើចសរសើរពីសំណាក់គ្រូៗដទៃ ខ្ញុំក៏លើកទឹកចិត្តខ្លួនឯងដោយគិតថា «ខ្ញុំសុខចិត្តលំបាកពេលនេះ ដើម្បីបានជីវិតល្អប្រសើរនៅថ្ងៃមុខ និងទទួលបានការកោតសរសើរពីអ្នកដទៃ។ ការលំបាកនេះពិតជាមានតម្លៃណាស់!» ដូច្នេះ ខ្ញុំក៏ចាប់យកសៀវភៅ «ចិត្តវិទ្យាអប់រំ» របស់ខ្ញុំមកសិក្សា។ តាមរយៈការខិតខំប្រឹងប្រែងរបស់ខ្ញុំ លទ្ធផលបង្រៀនរបស់ខ្ញុំជាប់ចំណាត់ថ្នាក់កំពូល។ ក្នុងរយៈពេលត្រឹមតែបីឆ្នាំប៉ុណ្ណោះ ខ្ញុំបានឡើងឋានៈពីគ្រូបង្រៀនធម្មតាម្នាក់ ទៅជាប្រធានក្រុមស្រាវជ្រាវការបង្រៀន ជានាយកបច្ចេកទេស ជានាយិការង ហើយទីបំផុត ខ្ញុំក៏បានក្លាយជានាយិកាសាលា។ ខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំមានអាយុមិនទាន់ដល់សាមសិបឆ្នាំផង តែខ្ញុំទទួលបានតំណែងជាអ្នកដឹកនាំបាត់ទៅហើយ។ មួយរយៈនោះ គ្រូបង្រៀន និងមាតាបិតាសិស្សបានគោរពខ្ញុំយ៉ាងខ្លាំង សាច់ញាតិ អ្នកជិតខាង និងមិត្តរួមថ្នាក់ សុទ្ធតែសម្លឹងមកខ្ញុំដោយកែវភ្នែកច្រណែន និងស្ងើចសរសើរ ហើយឪពុកម្ដាយខ្ញុំក៏មានមុខមានមាត់ដោយសារខ្ញុំ។ ខ្ញុំមានអារម្មណ៍មានមោទនភាពយ៉ាងខ្លាំង ហើយវាបានបំពេញភាពអំនួតរបស់ខ្ញុំយ៉ាងខ្លាំង។ បន្ទាប់ពីឡើងតំណែង ប្រាក់ខែខ្ញុំក៏កើនឡើង ទ្រព្យសម្បត្តិសម្ភារៈខ្ញុំក៏ប្រសើរឡើងដែរ ហើយខ្ញុំបានទិញរបស់របរប្រណិតៗជាច្រើន ដែលពីក្មេងខ្ញុំមិនធ្លាប់មានលទ្ធភាពទិញ។ ទីបំផុត ខ្ញុំបានសម្រេចបំណងប្រាថ្នាកាលពីក្មេងរបស់ខ្ញុំ ហើយកំពុងរស់នៅក្នុងជីវិតមួយដែលទទួលបានការគោរពពីអ្នកដទៃ។ ខ្ញុំមានអារម្មណ៍ថា ការខិតខំប្រឹងប្រែងរបស់ខ្ញុំពិតជាទទួលបានផលតបស្នងមកវិញមែន។

ប៉ុន្តែក្រោយមក ជីវិតមិនបានស្រស់បំព្រងដូចអ្វីដែលខ្ញុំបានស្រមៃនោះទេ។ បន្ទាប់ពីខ្ញុំក្លាយជានាយិកាមក ទោះបីមើលទៅ ខ្ញុំហាក់ដូចជាទទួលបានកិត្យានុភាព និងការកោតសរសើរក៏ដោយ ប៉ុន្តែតំណែងនេះក៏បាននាំមកនូវភាពឈឺចាប់ និងការហត់នឿយឥតឈប់ឈរដល់ខ្ញុំផងដែរ។ ក្នុងនាមជានាយិកា ការធ្វើដំណើរបេសកកម្ម និងការចូលរួមកម្មវិធីសង្គមបានក្លាយជារឿងធម្មតា ហើយដើម្បីទទួលបានការគោរពពីថ្នាក់លើ និងដើម្បីរក្សាតំណែងរបស់ខ្ញុំ ខ្ញុំបានរៀនផឹកស្រា និងបញ្ចើចបញ្ចើអ្នកដទៃបន្តិចម្ដងៗ។ មានពេលមួយ អ្នកដឹកនាំការិយាល័យអប់រំម្នាក់បាននិយាយមកកាន់ខ្ញុំថា៖ «មើលតែនាយិកា សាវ ទៅ នាងដឹងពីរបៀបប្រើប្រាស់ចំណុចខ្លាំងរបស់នាង ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ខ្លួនឯង។ វ័យយុវវ័យគឺជាទ្រព្យសម្បត្តិមួយ ប៉ុន្តែតើអ្នកដឹងពីរបៀបប្រើប្រាស់វាឱ្យអស់លទ្ធភាពហើយឬនៅ? មនុស្សស្រីត្រូវតែប្រើចំណុចពិសេសរបស់ខ្លួន ដើម្បីបានឡើងកាន់តែខ្ពស់ និងនៅបានកាន់តែយូរ»។ ខ្ញុំដឹងថា នាយិកា សាវ អាចឡើងកាន់តំណែងជាប្រធានក្រុមអប់រំ នៅក្នុងការិយាល័យអប់រំបាន តាមរយៈការធ្វើជាស្រីកំណាន់របស់មន្ត្រីរដ្ឋាភិបាល។ ខ្ញុំខ្ពើមរអើមនឹងទង្វើរបស់ពួកគេណាស់។ រាល់ពេលដែលខ្ញុំនឹកឃើញដល់ពិធីជប់លៀង ដែលខ្ញុំត្រូវផឹកស្រា និងស្ដាប់ពាក្យសម្ដីស្មោកគ្រោករបស់ថ្នាក់លើ ខ្ញុំមានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំង ហើយចង់រត់ចេញជាច្រើនដង ប៉ុន្តែដើម្បីរក្សាតំណែងជានាយិកា ខ្ញុំគ្មានជម្រើសអ្វីក្រៅពីធ្វើតាមនោះទេ។ ប្រធានក្រុមប្រឹក្សាសាលាតែងតែនាំខ្ញុំចេញទៅក្រៅដើម្បីចូលរួមកម្មវិធីសង្គមនានា ដោយណែនាំខ្ញុំឱ្យស្គាល់បុគ្គលល្បីៗក្នុងវិស័យអប់រំ ខាងក្រៅមើលទៅ ហាក់ដូចជាក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ការងារ ប៉ុន្តែតាមការពិត គឺដើម្បីចង់ឱ្យខ្ញុំធ្វើជាស្រីកំណាន់របស់ពួកគេ និងលក់ខ្លួនតែប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំង។ រាល់ពេលដែលពួកគេទាក់ទងមកខ្ញុំ។ ខ្ញុំតែងតែរកលេសគេចវេះពីរឿងនេះ។ ប៉ុន្តែដោយសារតែខ្ញុំមិនធ្វើតាមអ្វីដែលពួកគេចង់បាន ប្រធានក្រុមប្រឹក្សាសាលាមិនពេញចិត្តនឹងខ្ញុំយ៉ាងខ្លាំង។ ហើយជួនកាលរករឿងខ្ញុំនៅកន្លែងធ្វើការ។ ទោះបីជារបាយការណ៍ការងាររបស់ខ្ញុំធ្វើបានល្អយ៉ាងណាក៏ដោយ។ ហើយផែនការអាជីវកម្មរបស់ខ្ញុំត្រូវបានរៀបចំយ៉ាងត្រឹមត្រូវក៏ដោយ ក៏ពួកគេតែងតែព្យាយាមរកកំហុស ដែលធ្វើឱ្យខ្ញុំនិយាយលែងចេញជានិច្ច។ មានពេលមួយ ខ្ញុំចៃដន្យបានឃើញទូរសព្ទរបស់ថ្នាក់លើខ្ញុំពោរពេញទៅដោយរូបថតរបស់ខ្ញុំ ហើយអារម្មណ៍ភ័យខ្លាចដែលមិនអាចរៀបរាប់បានក៏កើតមានឡើងភ្លាមៗ ហើយខ្ញុំក៏បានគិតថា៖ «តើខ្ញុំនឹងក្លាយជាជនរងគ្រោះបន្ទាប់របស់ពួកគេមែនទេ?» ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ហត់នឿយយ៉ាងខ្លាំងរាល់ថ្ងៃ ហត់នឿយនឹងការចូលរួមកម្មវិធីសង្គម និងការធ្វើដំណើរទៅបេសកកម្មនានា ហើយខ្ញុំតែងតែនៅមិនសុខសោះ ដោយបារម្ភខ្លាចថ្នាក់លើយកចំណេញពីខ្ញុំ។ ខ្ញុំមានអារម្មណ៍ដូចអង្គុយលើរងើកភ្លើងរាល់ថ្ងៃ ឈឺចាប់ហាក់ដូចជាកំពុងដើរលើមុខកាំបិតអ៊ីចឹង។ ខ្ញុំខ្លាចថាខ្ញុំខិតខំធ្វើការមិនទាន់បានល្អគ្រប់គ្រាន់ដើម្បីបំពេញតាមការទាមទាររបស់ថ្នាក់លើ ហើយខ្លាចតំណែងជានាយិការបស់ខ្ញុំត្រូវរង្គោះរង្គើ។ ដូច្នេះ ខ្ញុំកាន់តែខិតខំប្រឹងប្រែងទ្វេដង ដើម្បីធ្វើឱ្យការងាររបស់ខ្ញុំល្អឥតខ្ចោះ ដើម្បីធានាថាថ្នាក់លើខ្ញុំនឹងមិនអាចរកឃើញកំហុសណាមួយឡើយ។ ដើម្បីសម្រេចរឿងនេះ ខ្ញុំបានធ្វើការទាំងយប់ទាំងថ្ងៃ សូម្បីតែពេលផឹកទឹកមួយកែវពេញមួយថ្ងៃ ក៏ជួនកាលគ្មានផង។ ខ្ញុំតែងតែមានអារម្មណ៍វិលមុខ និងអស់កម្លាំង ហើយយូរៗទៅ បំពង់កខ្ញុំចាប់ផ្ដើមស្ងួត និងរមាស់ ហើយជួនកាលខ្ញុំក្អកយ៉ាងខ្លាំងរហូតដល់ក្អកធ្លាក់ឈាម។ ទោះជាយ៉ាងណាក៏ដោយ គំនិតរបស់ខ្ញុំនៅតែផ្ដោតលើការរក្សាតំណែងជានាយិការបស់ខ្ញុំដដែល។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ សម្ពាធក្នុងចិត្តខ្ញុំកាន់តែកើនឡើងជារៀងរាល់ថ្ងៃ ហើយមួយរយៈនោះ ខ្ញុំកើតជំងឺគេងមិនលក់។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងជិតធ្លាក់ចូលក្នុងជំងឺបាក់ទឹកចិត្តទៅហើយ។ ម្ដាយក្មេកខ្ញុំឃើញខ្ញុំមានសភាពបែបនេះ គាត់ក៏បានណែនាំខ្ញុំឱ្យលាលែងពីតំណែងជានាយិកា ហើយទៅរកការងារផ្សេង។ គាត់ក៏បានផ្សាយដំណឹងល្អដល់ខ្ញុំផងដែរ ហើយគាត់បានរកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គឱ្យខ្ញុំអាន។ ព្រះជាម្ចាស់មានបន្ទូលថា៖ «វាសនារបស់មនុស្សត្រូវគ្រប់គ្រងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ អ្នកមិនមានសមត្ថភាពគ្រប់គ្រងលើខ្លួនឯងឡើយ៖ បើទោះបីជាមនុស្សតែងតែមានការប្រញាប់ប្រញាល់ និងរវល់នឹងរឿងផ្សេងៗរបស់ខ្លួនឯងក៏ដោយ ក៏គេនៅតែគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងដដែល។ ប្រសិនបើអ្នកអាចស្គាល់ពីក្ដីសង្ឃឹមទៅអនាគតរបស់ខ្លួនឯង ប្រសិនបើអ្នកអាចគ្រប់គ្រងលើវាសនារបស់ខ្លួនឯងបាន តើអ្នកនៅតែជាសត្តនិករដែលបានបង្កើតមកទៀតឬអី?» («ការស្ដារជីវិតធម្មតារបស់មនុស្សឡើងវិញ និងការនាំមនុស្សទៅកាន់គោលដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលខ្ញុំអានដល់ពាក្យ «វាសនា» ខ្ញុំក៏នឹកឃើញដល់ខ្លួនឯង៖ មនុស្សដែលខ្ញុំប្រាថ្នាចង់បានជាគូអនាគត គឺជាមនុស្សដែលយល់ពីភាពរ៉ូមែនទិក និងមនោសញ្ចេតនា ប៉ុន្តែអ្នកដែលបានចូលរោងការជាមួយខ្ញុំ បែរជាមនុស្សដែលមិនចេះបត់បែន ឬមិនយល់ពីភាពរ៉ូមែនទិកទៅវិញ ជាមនុស្សដែលខ្វះការស្រមើស្រមៃ និងគំនិតច្នៃប្រឌិត។ តាំងពីក្មេងមក ខ្ញុំតែងតែចង់ទទួលបានការស្ងើចសរសើរពីអ្នកដទៃតាមរយៈការខិតខំប្រឹងប្រែងរបស់ខ្ញុំ ដោយជឿថារឿងនេះនឹងនាំមកនូវសុភមង្គល។ ប៉ុន្តែ បន្ទាប់ពីក្លាយជានាយិកាមក ខ្ញុំដឹងថា ខ្ញុំមិនត្រឹមតែមិនសប្បាយចិត្តនោះទេ តែបែរជារងទុក្ខវេទនាជាងមុនទៅទៀត។ ខ្ញុំថែមទាំងធ្លាក់ចូលក្នុងជំងឺបាក់ទឹកចិត្ត នៅពេលមួយនោះទៀតផង។ ពេលនោះហើយដែលខ្ញុំបានដឹងថា វាសនារបស់មនុស្ស គឺជារឿងដែលយើងមិនអាចគ្រប់គ្រងបានឡើយ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត៖ «ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាខ្លាំងទាំងនេះ ហើយស្របពេលនោះដែរ ទ្រង់ស្អប់ខ្ពើមចំពោះមនុស្សទាំងនេះដែលគ្មានសេចក្ដីដឹងខ្លួនទាល់តែសោះ ដ្បិតទ្រង់ត្រូវរង់ចាំយ៉ាងយូរ ទើបទ្រង់ទទួលបានចម្លើយពីមនុស្ស។ ទ្រង់ប្រាថ្នាស្វែងរក គឺស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ហើយយកទឹក និងអាហារមកឱ្យអ្នក ដើម្បីឱ្យអ្នកភ្ញាក់ហើយអ្នកលែងស្រេក ឬឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ ហើយនៅពេលដែលអ្នកមានអារម្មណ៍តិចតួចនូវភាពសោះកក្រោះនៃពិភពលោកនេះ ចូរកុំវង្វេងអី ចូរកុំយំទួញសោកអី។ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលជាអ្នកចាំយាម នឹងត្រកងឱបការមកដល់របស់អ្នកគ្រប់ពេលវេលាទាំងអស់» («ការដកដង្ហើមធំរបស់ព្រះដ៏មានគ្រប់ចេស្ដា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់វគ្គនេះរួច ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់យល់ពីមនុស្សច្បាស់ណាស់ ហើយខ្ញុំអាចមើលឃើញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិ។ ខ្ញុំនឹកគិតដល់ពេលដែលខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីក្លាយជានាយិកា ហើយបន្ទាប់ពីក្លាយជានាយិកា ខ្ញុំតែងតែធ្វើដំណើរទៅបេសកកម្ម និងចូលរួមកម្មវិធីសង្គម ខណៈដែលខ្ញុំព្យាយាមបញ្ចើចបញ្ចើ និងយកចិត្តថ្នាក់លើរបស់ខ្ញុំ។ ខ្ញុំស្ថិតក្រោមសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររាល់ថ្ងៃ។ ខ្ញុំមិនអាចរកនរណាម្នាក់ដើម្បីនិយាយប្រាប់ពីទុក្ខលំបាកបានឡើយ ហើយក៏គ្មានកន្លែងសុវត្ថិភាពសម្រាប់ព្រលឹងដ៏កម្សត់របស់ខ្ញុំដែរ។ ខ្ញុំបាននិយាយប្រាប់ម្ដាយខ្ញុំ ហើយគាត់បានទូន្មានខ្ញុំថា៖ «កូនត្រូវតែខិតខំធ្វើការ និងចេះបត់បែននៅចំពោះមុខថ្នាក់លើ។ បើកូនបាត់បង់ការងារនេះ អ្នកជិតខាងនឹងមើលងាយយើងមិនខាន»។ ខ្ញុំបានប្រាប់ប្ដីខ្ញុំ ហើយគាត់គ្រាន់តែណែនាំខ្ញុំ ដោយនិយាយថា «យូរៗទៅ អ្វីៗនឹងល្អប្រសើរឡើងវិញហើយ»។ ប៉ុន្តែពេលវេលាចេះតែកន្លងផុតទៅ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងជិតនឹងដួលរលំស្មារតីទៅហើយ។ តើនរណាអាចយល់ពីអារម្មណ៍របស់ខ្ញុំទៅ? គឺតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលធ្វើឱ្យខ្ញុំបានដឹងថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលយល់ពីមនុស្សយ៉ាងពិតប្រាកដ ហើយទ្រង់អាចយល់ពីភាពជូរចត់ដ៏សែនឈឺចាប់របស់ខ្ញុំ ខណៈដែលទ្រង់បានប្រាប់ខ្ញុំកុំឱ្យយំ ឬមានអារម្មណ៍វង្វេងវង្វាន់ ហើយថាទ្រង់នឹងទទួលស្វាគមន៍ការមកដល់របស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា មានតែព្រះជាម្ចាស់ទេដែលស្គាល់ចិត្តខ្ញុំពិតប្រាកដ ហើយខ្ញុំអាចចែករំលែកគ្រប់យ៉ាងជាមួយទ្រង់បាន ហើយព្រលឹងរបស់ខ្ញុំទទួលបានការលួងលោមយ៉ាងអនេក។ ខ្ញុំចង់ស្វែងយល់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ប៉ុន្តែពេលគិតថាខ្ញុំរវល់នឹងការងារខ្លាំងប៉ុណ្ណា ខ្ញុំក៏ឆ្ងល់ថាតើពេលណាទើបខ្ញុំមានពេល។ ដូច្នេះ ខ្ញុំបានព្យាយាមអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងបង្ហាញពីការគិតរបស់ខ្ញុំទៅទ្រង់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់រស់នៅក្នុងជីវិតបែបនេះទេ វាហត់នឿយខ្លាំងណាស់។ សូមទ្រង់មេត្តាបើកផ្លូវដល់ទូលបង្គំផង!» ពេលនោះ បងស្រីខ្ញុំបានទូរសព្ទមកខ្ញុំ ហើយសុំឱ្យខ្ញុំទៅធ្វើការនៅសាលាមត្តេយ្យមួយ។ វាជាសាលាមត្តេយ្យរដ្ឋតែមួយគត់នៅក្នុងស្រុកទាំងមូល ហើយសាលានេះមានបរិក្ខារអប់រំ និងលក្ខខណ្ឌបង្រៀនល្អជាងគេនៅក្នុងស្រុកនេះ។ ទោះបីជាខ្ញុំចង់ទៅក៏ដោយ ក៏ខ្ញុំបានលះបង់ច្រើនណាស់ដើម្បីទទួលបានតំណែងជានាយិកានេះ ដូច្នេះ ខ្ញុំមានអារម្មណ៍ថាវាពិបាកសម្រាប់ខ្ញុំណាស់ ក្នុងការបោះបង់អ្វីៗទាំងអស់នេះចោលនៅពេលនេះ។ ប៉ុន្តែពេលខ្ញុំនឹកឃើញដល់ទង្វើមិនគប្បីរបស់ថ្នាក់លើមកលើខ្ញុំ ខ្ញុំមានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំង។ ដូច្នេះ ខ្ញុំក៏ពិចារណាទៅធ្វើការនៅសាលាមត្តេយ្យនេះ ដោយគិតថា ប្រហែលជាតាមរយៈការខិតខំប្រឹងប្រែងរបស់ខ្ញុំ ថ្នាក់លើថ្មីរបស់ខ្ញុំនឹងដំឡើងឋានៈខ្ញុំជាប្រធានសាលាមត្តេយ្យនៅថ្ងៃណាមួយមិនខាន ហើយពេលនោះ ខ្ញុំនឹងទទួលបានឋានៈរបស់ខ្ញុំមកវិញ។ តាមវិធីនេះ ខ្ញុំអាចទាំងស្វែងយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ និងទទួលបានការគោរពពីមនុស្សជុំវិញខ្លួន។ វាពិតជាព្រួញមួយបាញ់បានសត្វពីរមែន!

នៅក្នុងខែកក្កដា ឆ្នាំ ២០១៩ ខ្ញុំបានលាលែងពីតំណែងជានាយិកា ហើយទៅធ្វើការនៅសាលាមត្តេយ្យនោះ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើការក្នុងការអប់រំកុមារតូច មិនមែនជារឿងសាមញ្ញ និងងាយស្រួលដូចដែលខ្ញុំធ្លាប់ស្រមៃនោះទេ ហើយខ្ញុំតែងតែត្រូវចូលរួមការបណ្ដុះបណ្ដាលផ្សេងៗ និងការប្រកួតប្រជែងជំនាញបង្រៀនជាមូលដ្ឋាន ដូច្នេះ ខ្ញុំរវល់រាល់ថ្ងៃ។ ជាពិសេស ពេលខ្ញុំឃើញកែវភ្នែកពេញចិត្តរបស់ថ្នាក់លើទៅកាន់គ្រូបង្រៀនឆ្នើមៗ ខ្ញុំមានអារម្មណ៍ច្រណែន ហើយដោយមិនដឹងខ្លួន ខ្ញុំក៏ចាប់ផ្ដើមដេញតាមការចង់បានការកោតសរសើរពីអ្នកដទៃ។ ខ្ញុំចាប់ផ្ដើមរៀនលេងព្យាណូ ហាត់រាំ និងរៀបចំកម្មវិធីផ្សេងៗយ៉ាងងប់ងល់ ដោយមិនទុកពេលទំនេរសម្រាប់ខ្លួនឯងទាល់តែសោះ ហើយកាលវិភាគការងារដ៏មមាញឹក បានធ្វើឱ្យខ្ញុំរុញច្រានចេតនាក្នុងការស្វែងយល់អំពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយទុកមួយឡែក។ ក្រោយមក តាមរយៈការខិតខំធ្វើការ ខ្ញុំឆាប់ទទួលបានការទទួលស្គាល់នៅសាលាមត្តេយ្យនោះ ហើយថ្នាក់លើរបស់ខ្ញុំក៏ឱ្យតម្លៃខ្ញុំយ៉ាងខ្លាំងផងដែរ។ ប៉ុន្តែការទទួលបានការឱ្យតម្លៃខ្ពស់នេះ ក៏បាននាំមកនូវភាពទុក្ខព្រួយដល់ខ្ញុំដែរ។ ជួនកាល ថ្នាក់លើឱ្យខ្ញុំសរសេរសុន្ទរកថាជជែកដេញដោល និងអត្ថបទបទបង្ហាញសម្រាប់ពួកគេ ប៉ុន្តែដោយសារតែនៅពេលថ្ងៃ ខ្ញុំត្រូវបង្រៀនសិស្សរបស់ខ្ញុំ ខ្ញុំត្រូវធ្វើការថែមម៉ោងនៅពេលយប់ ដើម្បីតាក់តែងអត្ថបទទាំងនោះឱ្យទាន់ពេល។ ខ្ញុំពិតជាខ្វះខាតពេលវេលាយ៉ាងខ្លាំងរាល់ថ្ងៃ។ ខ្ញុំក៏ឃើញមិត្តរួមការងារជុំវិញខ្លួន មុខញញឹមតែក្នុងចិត្តលាក់កាំបិត ខណៈដែលពួកគេប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្ដើមឋានៈ។ ពេលជាប់គាំងក្នុងស្ថានភាពនេះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាបានត្រឡប់ទៅរកជីវិតមុនរបស់ខ្ញុំវិញអ៊ីចឹង។ រាងកាយរបស់ខ្ញុំតែងតែហត់នឿយជានិច្ច ហើយរងសម្ពាធយ៉ាងខ្លាំង ហើយខ្ញុំមានអារម្មណ៍ថា ដូចជាចង់ផ្ទុះក្បាលរាល់ថ្ងៃ។ ខ្ញុំក៏មានអារម្មណ៍ឈឺចុកចាប់យ៉ាងខ្លាំងនៅក្នុងសុដន់របស់ខ្ញុំផងដែរ ហាក់ដូចជាមានម្ជុលចាក់អ៊ីចឹង។ ខ្ញុំមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង ហើយក្នុងចិត្តខ្ញុំក៏ប្រែជាសោះកក្រោះ។ ថ្ងៃមួយនៅខែតុលា សាលាបានរៀបចំការពិនិត្យសុខភាព។ ពេលគ្រូពេទ្យពិនិត្យខ្ញុំ គាត់បាននិយាយដោយទឹកមុខម៉ឺងម៉ាត់ថា៖ «សុដន់របស់អ្នកមានបញ្ហាច្រើនណាស់»។ ខ្ញុំបានសួរថា៖ «តើវាជាជំងឺមហារីកមែនទេ?» គ្រូពេទ្យបាននិយាយថា៖ «វាមិនទាន់ប្រាកដនៅឡើយទេ ប៉ុន្តែអ្នកគួរតែធ្វើការច្រឹបសាច់យកទៅពិនិត្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះបើដឹងមុន គឺអាចព្យាបាលបានមុន»។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាពិភពលោកបានងងឹតសូន្យសុង ខណៈដែលខ្ញុំសួរខ្លួនឯងថា៖ «តើវាពិតជាជំងឺមហារីកមែនឬ?» អារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំងដែលមិនអាចពន្យល់បាន បានបោកបក់មកលើរូបខ្ញុំ ហើយខ្ញុំក៏ទន់ជង្គង់ដួលទៅលើដី។ បន្ទាប់មក ខ្ញុំបានទៅមន្ទីរពេទ្យខេត្តដើម្បីធ្វើការវិនិច្ឆ័យរោគ។ គ្រូពេទ្យបាននិយាយថា វាគឺជាជំងឺកោសិកាសុដន់លូតលាស់ខុសប្រក្រតី ដុំគីស និងមានដុំសាច់តូចៗជាច្រើន។ ពួកគេបានណែនាំខ្ញុំឱ្យតាមដានជាប្រចាំ និងមកពិនិត្យសុខភាពរៀងរាល់បីទៅប្រាំមួយខែម្ដង ប៉ុន្តែពួកគេបានប្រាប់ខ្ញុំថា បើដុំសាច់ទាំងនោះរីកធំ ខ្ញុំប្រហែលជាត្រូវវះកាត់ហើយ។ របាយការណ៍បានបង្ហាញថា នៅពេលនេះ ដុំសាច់ទាំងនោះស្ថិតក្នុងដំណាក់កាលទីបីហើយ។ គ្រូពេទ្យបាននិយាយថា បើវាវិវត្តដល់ដំណាក់កាលទីបួន វាអាចនឹងក្លាយជាជំងឺមហារីក។ កាន់តែគិតដល់រឿងនេះ ខ្ញុំកាន់តែភ័យខ្លាច។ ខ្ញុំគ្រាន់តែមិនយល់សោះថា តើមនុស្សដូចខ្ញុំដែលមានអាយុទើបតែសាមសិបឆ្នាំ អាចកើតជំងឺដ៏ធ្ងន់ធ្ងរបែបនេះបានដោយរបៀបណា។ ខ្ញុំមានអារម្មណ៍ហាក់ដូចជា មេឃហៀបនឹងរលំចុះមកអញ្ចឹង។ ខ្ញុំមានអារម្មណ៍ថាខ្លួនប្រាណខ្ញុំធ្ងន់ណាស់ ខណៈដែលខ្ញុំអូសខ្លួនឯងមកផ្ទះ បិទទ្វារ ហើយទម្លាក់ខ្លួនដេកនៅលើគ្រែ។ ទឹកភ្នែកបានហូរចុះមកលើថ្ពាល់របស់ខ្ញុំ ហើយខ្ញុំចេះតែសួរខ្លួនឯងថា៖ «ប៉ុន្មានឆ្នាំមកនេះ តើខ្ញុំខំប្រឹងប្រែងខ្លាំងយ៉ាងនេះ ដើម្បីអ្វីទៅ? តើខ្ញុំពិតជាបានលះបង់សុខភាពរបស់ខ្ញុំ គ្រាន់តែដើម្បីទទួលបានការកោតសរសើរពីអ្នកដទៃមែនទេ? តើការកោតសរសើរពីអ្នកដទៃពិតជានាំអ្វីមកឱ្យខ្ញុំខ្លះទៅ? ហេតុអ្វីបានជាខ្ញុំនៅតែរស់នៅក្នុងភាពឈឺចាប់បែបនេះ សូម្បីតែពេលដែលខ្ញុំមានការកោតសរសើរពីមនុស្សគ្រប់គ្នាក៏ដោយ? តើខ្ញុំអាចរស់នៅក្នុងជីវិតមួយដែលមានអត្ថន័យ និងមានតម្លៃបានដោយរបៀបណាទៅ?»

ថ្ងៃមួយនៅក្នុងភាពឈឺចាប់ និងភាពវង្វេងវង្វាន់របស់ខ្ញុំ បងប្អូនប្រុសស្រីបានមកអញ្ជើញខ្ញុំឱ្យចូលរួមការជួបជុំ ហើយខ្ញុំក៏ចាប់ផ្ដើមចូលរួមក្នុងជីវិតពួកជំនុំ។ ខ្ញុំបានឃើញបងប្អូនប្រុសស្រីដេញតាមសេចក្តីពិត និងស្វែងរកការផ្លាស់ប្ដូរនិស្ស័យ ក្រោមការស្រោចស្រព និងការផ្គត់ផ្គង់ពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយខ្ញុំបានឃើញថាពួកគេស្រឡាញ់ និងគាំទ្រគ្នាទៅវិញទៅមក ដោយមិនប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ ឬលាភសក្ការៈ ឬប្រើល្បិចទាស់នឹងគ្នាឡើយ។ នេះគឺផ្ទុយស្រឡះពីអ្វីដែលខ្ញុំបានឃើញ នៅកន្លែងធ្វើការ និងក្នុងកម្មវិធីសង្គមនានារបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទាក់ទាញចិត្តខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំក៏ចាប់ផ្ដើមចូលរួមការជួបជុំយ៉ាងសកម្ម និងរស់នៅក្នុងជីវិតពួកជំនុំ។ អំឡុងពេលការចំណាយពេលខាងវិញ្ញាណមួយរបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «តាមពិតទៅ មិនថាសេចក្ដីប្រាថ្នារបស់មនុស្សខ្ពង់ខ្ពស់យ៉ាងណា មិនថាបំណងប្រាថ្នារបស់មនុស្សមានភាពប្រាកដនិយម ឬសមហេតុផលយ៉ាងណាក៏ដោយ ក៏អ្វីៗដែលមនុស្សចង់សម្រេចបាន ឬស្វែងរក មានជាប់ទាក់ទងទៅនឹងពាក្យពីរម៉ាត់នេះដែរ។ ពាក្យទាំងពីរនេះ គឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពេញមួយជីវិតរបស់ពួកគេ ហើយវាជាអ្វីដែលសាតាំងមានបំណងចង់បណ្តុះនៅក្នុងមនុស្ស។ តើពាក្យទាំងពីរម៉ាត់នេះជាអ្វី? ពាក្យទាំងពីរម៉ាត់នោះរួមមាន៖ “កិត្តិយស” និង “ផលប្រយោជន៍”។ សាតាំងប្រើវិធីសាស្ត្រដ៏ស្រទន់មួយ ជាវិធីសាស្ត្រដែលស្របតាមសញ្ញាណរបស់មនុស្សយ៉ាងខ្លាំង ហើយដែលមិនមានលក្ខណៈខ្លាំងក្លានោះទេ ដើម្បីឱ្យមនុស្ស ទទួលយកមធ្យោបាយ និងច្បាប់នៃការរស់រានរបស់វា បង្កើតគោលដៅ និងទិសដៅជីវិត ហើយមានសេចក្ដីប្រាថ្នាក្នុងជីវិត ដោយមិនដឹងខ្លួន។ ទោះបីជាការពណ៌នារបស់មនុស្សអំពីសេចក្ដីប្រាថ្នានៃជីវិតរបស់ពួកគេ ស្ដាប់ទៅអស្ចារ្យយ៉ាងណាក៏ដោយ ក៏សេចក្ដីប្រាថ្នាទាំងនេះតែងតែនៅវិលវល់ជុំវិញកេរ្តិ៍ឈ្មោះ និងលាភសក្ការៈដែរ។ អ្វីគ្រប់យ៉ាងដែលមហាបុរស ឬបុគ្គលល្បីល្បាញណាម្នាក់ ឬតាមពិតទៅ នរណាក៏ដោយ ដេញតាមពេញមួយជីវិតរបស់ពួកគេ គឺទាក់ទងតែនឹងពាក្យពីរម៉ាត់នេះប៉ុណ្ណោះ គឺ “កេរ្តិ៍ឈ្មោះ” និង “លាភសក្ការៈ”។ មនុស្សគិតថា ពេលណាដែលពួកគេមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ពួកគេមានដើមទុនដើម្បីរីករាយនឹងឋានៈខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជីវិត។ ពួកគេគិតថា ពេលណាដែលពួកគេមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ពួកគេមានដើមទុនដើម្បីស្វែងរកការសប្បាយ និងដើម្បីបណ្ដោយខ្លួនក្នុងការសប្បាយខាងសាច់ឈាមតាមអំពើចិត្ត។ ដើម្បីជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងលាភសក្ការៈដែលពួកគេប្រាថ្នានេះ មនុស្សបានប្រគល់រូបកាយ ដួងចិត្ត និងអ្វីៗទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេទៅឱ្យសាតាំង ដោយរីករាយ និងដោយមិនដឹងខ្លួន។ ពួកគេធ្វើដូច្នេះដោយប្រគល់ទាំងអស់គ្មានសល់អ្វីឡើយ ដោយគ្មានការសង្ស័យសូម្បីតែបន្ដិច ហើយមិនដែលដឹងថាត្រូវទាមទារយកមកវិញនូវអ្វីៗទាំងអស់ដែលពួកគេធ្លាប់មាននោះទេ។ តើមនុស្សអាចរក្សាការគ្រប់គ្រងលើខ្លួនឯងបានដែរឬទេ នៅពេលដែលពួកគេបានចុះចូលនឹងសាតាំង ហើយបានស្មោះត្រង់ចំពោះវាបែបនោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលទាំងស្រុងទៅក្នុងទីភក់នេះ ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់ជាប់ផុងក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលយុត្តិធម៌ ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែការល្បួងនៃកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ វាធំខ្លាំងពេកសម្រាប់មនុស្ស ហើយទាំងនេះគឺជាអ្វីៗដែលមនុស្សអាចដេញតាមដោយគ្មានទីបញ្ចប់នៅក្នុងជីវិតរបស់ពួកគេ ហើយរហូតដល់អស់កល្បជានិច្ចទៀតផង។ តើនេះមិនមែនជាស្ថានភាពជាក់ស្ដែងទេឬ?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេរែកពុនខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈនេះ មនុស្សជាតិវង្វេងចេញពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ ហើយកាន់តែក្លាយជាទុច្ចរិតទៅៗ។ តាមរបៀបនេះ មួយជំនាន់ហើយមួយជំនាន់ទៀត ត្រូវបានបំផ្លាញនៅក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់សាតាំង។ ឥឡូវនេះ ក្រឡេកមើលសកម្មភាពរបស់សាតាំង តើបំណងដ៏ពិសពុលរបស់វា មិនគួរឱ្យស្អប់បំផុតទេឬ? ប្រហែលជាថ្ងៃនេះ អ្នករាល់គ្នានៅតែមិនអាចមើលធ្លុះបំណងដ៏ពិសពុលរបស់សាតាំង ព្រោះអ្នករាល់គ្នាគិតថា បើគ្មានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ជីវិតនឹងគ្មានខ្លឹមសារ ហើយមនុស្សនឹងលែងអាចមើលឃើញផ្លូវទៅមុខទៀតហើយ មិនអាចមើលឃើញគោលដៅរបស់ពួកគេទៀតទេ ហើយអនាគតរបស់ពួកគេនឹងក្លាយទៅជាងងឹត ស្រអាប់ និងអាប់អួរ។ ប៉ុន្តែ បន្តិចម្ដងៗ ថ្ងៃណាមួយ អ្នករាល់គ្នានឹងទទួលស្គាល់ទាំងអស់គ្នាថា កេរ្តិ៍ឈ្មោះ និងលាភសក្ការៈគឺជាខ្នោះដ៏ធំ ដែលសាតាំងដាក់លើមនុស្ស នៅពេលថ្ងៃនោះមកដល់ អ្នកនឹងប្រឆាំងនឹងការគ្រប់គ្រងរបស់សាតាំងទាំងស្រុង ហើយប្រឆាំងទាំងស្រុងនឹងខ្នោះដែលសាតាំងបាននាំមកកាន់អ្នក។ នៅពេលដែលអ្នកចង់ដោះលែងខ្លួនអ្នកពីរឿងទាំងអស់នេះដែលសាតាំងបានបណ្តុះនៅក្នុងអ្នក ពេលនោះ អ្នកនឹងកាត់ផ្ដាច់ពីសាតាំងយ៉ាងដាច់ស្រេច ហើយអ្នកនឹងស្អប់យ៉ាងពិតប្រាកដចំពោះអ្វីៗទាំងអស់ដែលសាតាំងបាននាំមកឱ្យអ្នក។ មានតែពេលនោះទេដែលអ្នកនឹងមានសេចក្ដីស្រឡាញ់ពិតប្រាកដ និងសេចក្ដីស្រេកឃ្លានចំពោះព្រះជាម្ចាស់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងពីចេតនាព្យាបាទរបស់សាតាំង។ សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈធ្វើជានុយ ដើម្បីល្បួងមនុស្សម្ដងបន្តិចៗ ឱ្យធ្លាក់ចូលទៅក្នុងវង់វដ្ដនៃការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយនៅពេលដែលមនុស្សរងទុក្ខ និងតស៊ូដើម្បីរបស់ទាំងនេះ ពួកគេប្រែជាអាក្រក់ ដែលបោកបញ្ឆោត និងក្រឡេចក្រឡុច ដោយបាត់បង់លក្ខណៈជាមនុស្សធម្មតា ហើយទីបំផុតក៏ធ្លាក់ចូលទៅក្នុងជ្រោះជ្រៅនៃភាពថោកទាប។ ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង ហើយខ្ញុំបានដឹងថា តាំងពីខ្ញុំនៅក្មេងមក ខ្ញុំត្រូវបានគេបណ្ដុះគំនិតដូចជា «ត្រូវមានគោលបំណងចង់លេចធ្លោ និងពូកែជានិច្ច» និង «ត្រូវលើកស្ទួយមុខមាត់ត្រកូល» ព្រមទាំងជាតិពុលរបស់សាតាំងផ្សេងទៀតដូចជា «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច»។ ខ្ញុំជឿថា មនុស្សគប្បីដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពេលដែលពួកគេនៅរស់ ហើយថាទាល់តែទទួលបានឋានៈ និងមានភាពលេចធ្លោជាងគេ ទើបមនុស្សម្នាក់អាចរស់នៅក្នុងជីវិតមួយដែលមានតម្លៃ និងមានសេចក្ដីថ្លៃថ្នូរបាន។ ខ្ញុំបានចាត់ទុកជាតិពុលរបស់សាតាំងទាំងនេះថាជាសុភាសិតដ៏មានអត្ថន័យ ហើយចាត់ទុកវាជាគោលដៅក្នុងជីវិតរបស់ខ្ញុំ។ ពេលខ្ញុំឃើញនាយិកា លីវ និយាយយ៉ាងស្ទាត់ជំនាញលើវេទិកា ហើយទទួលបានការស្ងើចសរសើរពីអ្នកដទៃ ខ្ញុំមានអារម្មណ៍ថាវាអស្ចារ្យណាស់ ហើយចង់ក្លាយជាមនុស្សដូចនាយិកា លីវ ដែរ។ ដើម្បីគោលដៅនេះ ខ្ញុំបានធ្វើការតាំងពីព្រលឹមទល់ព្រលប់ ដោយខិតខំសិក្សាឯកសារបង្រៀនទាំងយប់ទាំងថ្ងៃ ហើយសុខចិត្តលះបង់ពេលសម្រាករបស់ខ្ញុំដើម្បីបង្រៀនបំប៉នសិស្ស។ ទោះបីជារាងកាយរបស់ខ្ញុំហត់នឿយខ្លាំង ហើយខ្ញុំចង់សម្រាកក៏ដោយ ក៏ការគិតចង់ទទួលបានតំណែងជានាយិកា និងការទទួលបានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ នៅតែជំរុញឱ្យខ្ញុំបន្តទៅមុខទៀត ដូច្នេះ ខ្ញុំក៏បានត្រឹមតែខាំធ្មេញស៊ូទ្រាំ។ ទីបំផុត តាមរយៈការខិតខំប្រឹងប្រែងរបស់ខ្ញុំ ខ្ញុំក៏ទទួលបានតំណែងជានាយិកា ហើយបានភ្លក់រសជាតិនៃការពេញចិត្តដែលត្រូវបានអ្នកដទៃកោតសរសើរ។ ប៉ុន្តែបន្តិចម្ដងៗ ជីវិតរបស់ខ្ញុំបានបាត់បង់លក្ខណៈជាមនុស្សទាំងស្រុង។ ដើម្បីរក្សាតំណែងជានាយិការបស់ខ្ញុំ ខ្ញុំបានធ្វើតាមគំនិតរបស់ថ្នាក់លើ ដោយបញ្ចើចបញ្ចើ និងយកចិត្តពួកគេ ដែលធ្វើឱ្យខ្ញុំកាន់តែក្រឡេចក្រឡុច និងបោកបញ្ឆោតឡើងៗ។ ក្រោយមក ពេលខ្ញុំចូលបម្រើការនៅសាលាមត្តេយ្យ ខ្ញុំឃើញមិត្តរួមការងារដែលពូកែជាងខ្ញុំទទួលបានការកោតសរសើរពីថ្នាក់លើ ដូច្នេះ ខ្ញុំក៏មានអារម្មណ៍ច្រណែនម្ដងទៀត។ ខ្ញុំចាប់ផ្ដើមខិតខំហាត់លេងព្យាណូ ហាត់រាំ និងលេងឃឹមយ៉ាងសស្រាក់សស្រាំ ហើយខ្ញុំតែងតែខិតខំស្រាវជ្រាវយ៉ាងខ្លាំងសម្រាប់រាល់ការបង្រៀនជាសាធារណៈ និងការបង្រៀនដែលមានគុណភាពខ្ពស់ ដោយចង់លេចធ្លោជាងគេ និងទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួន។ ខ្ញុំបានខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីតែកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដោយបាត់បង់ទិសដៅនៃសីលធម៌ជាមូលដ្ឋានរបស់មនុស្ស ដោយសារតែខ្ញុំបានដើរតាមគោលការណ៍រស់រានមានជីវិតរបស់សាតាំង ហើយប្រែជាក្រឡេចក្រឡុច និងបោកបញ្ឆោត។ កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ បានបាំងភ្នែកខ្ញុំជិតឈឹង ដោយសាររបស់ទាំងនេះបានចូលមកគ្រប់គ្រងគំនិតរបស់ខ្ញុំ ដែលធ្វើឱ្យខ្ញុំសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីវា។ ខ្ញុំចាត់ទុកកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈថាសំខាន់ជាងអ្វីៗទាំងអស់ ហើយទោះបីជាខ្ញុំដឹងពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយក៏ដោយ ក៏ខ្ញុំមិនបានស្វែងយល់ពីវាដែរ។ ខ្ញុំពិតជាល្ងង់ខ្លៅ និងមិនដឹងអីមែន! ខ្ញុំនឹកគិតដល់ប្អូនប្រុសរបស់ខ្ញុំ ដែលបានឈរឈ្មោះបោះឆ្នោតធ្វើជានាយកសាលាវិទ្យាល័យ ហើយគាត់បានចំណាយពេលជាច្រើនយប់មិនបានគេង ដើម្បីរៀបចំសុន្ទរកថារបស់គាត់សម្រាប់ការបោះឆ្នោតនោះ។ គាត់ចំណាយពេលរាល់ថ្ងៃគិតខ្វាយខ្វល់រៀបចំផែនការថា តើត្រូវជូនកាដូអ្វីដល់ថ្នាក់លើ ហើយក្នុងអំឡុងពេលញ៉ាំអាហារពេលល្ងាច និងកម្មវិធីសង្គមនានា គាត់តែងតែព្យាយាមរកវិធីថ្មីៗដើម្បីបញ្ចើចបញ្ចើពួកគេ។ ពេលគាត់ឃើញបេក្ខជនផ្សេងទៀតមួយចំនួន ជូនកាដូដែលមានតម្លៃរាប់សែនទៅថ្នាក់លើ គាត់មានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង ព្រោះគាត់ខ្លាចថាកាដូររបស់គាត់មិនអាចធ្វើឱ្យថ្នាក់លើចាប់អារម្មណ៍ ហើយគាត់នឹងបាត់បង់ឱកាសធ្វើជានាយកសាលា ដូច្នេះ គាត់ក៏រស់នៅក្នុងភាពឈឺចាប់ និងភាពអស់សង្ឃឹម។ ខ្ញុំក៏នឹកឃើញដល់ថ្នាក់លើរបស់ខ្ញុំដែរ ដែលដោយសារតែការចូលរួមកម្មវិធីជប់លៀង និងការផឹកស្រាញឹកញាប់ ក្រោយមកក៏កើតជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។ ទីបំផុត គាត់ត្រូវគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់គាត់ ដោយការចាក់អាំងស៊ុយលីនជារៀងរាល់ថ្ងៃ ហើយគាត់ក៏តែងតែមានអាការៈក្រហាយទ្រូង និងឈឺក្រពះយ៉ាងខ្លាំងដែលមិនអាចទ្រាំបានទៀតផង...។ ឧទាហរណ៍ជាក់ស្ដែងទាំងនេះ បានធ្វើឱ្យខ្ញុំមើលឃើញយ៉ាងច្បាស់ថា កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ពិតជាមធ្យោបាយដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយ និងធ្វើបាបមនុស្សមែន ហើយថាទាំងនេះគឺជាអន្ទាក់ដែលសាតាំងបានដាក់សម្រាប់មនុស្ស ដោយល្បួងមនុស្សឱ្យចំណាយពេលមួយជីវិតរបស់ពួកគេ ដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈយ៉ាងងងឹតងងុល។ បើខ្ញុំនៅតែបន្តដើរលើផ្លូវខុសនេះទៀត ទីបំផុត ខ្ញុំនឹងបាត់បង់ឱកាសទទួលបានសេចក្តីសង្គ្រោះ ហើយធ្លាក់ចូលទៅក្នុងសេចក្តីវិនាសមិនខាន។ ពេលយល់ពីរឿងនេះហើយ ខ្ញុំប្ដេជ្ញាថានឹងជឿលើព្រះជាម្ចាស់ឲ្យបានត្រឹមត្រូវ ហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ហើយដើរលើផ្លូវជីវិតដ៏ត្រឹមត្រូវ។

នៅក្នុងឆ្នាំ ២០២២ ដោយសារតែជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរ ខ្ញុំមិនអាចចេញទៅក្រៅបានទេ ដូច្នេះ ខ្ញុំក៏ស្នាក់នៅក្នុងផ្ទះ ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបំពាក់បំប៉នខ្លួនឯងដោយសេចក្តីពិត ហើយក្នុងចិត្តខ្ញុំមានអារម្មណ៍ថាស្ងប់សុខ និងស្កប់ស្កល់យ៉ាងខ្លាំង។ ដោយមិនដឹងខ្លួន ការគេងរបស់ខ្ញុំបានត្រឡប់មកធម្មតាវិញ ហើយការឈឺចាប់ក្នុងសុដន់របស់ខ្ញុំក៏បានធូរស្រាលផងដែរ។ ខ្ញុំមានអារម្មណ៍ដឹងគុណព្រះជាម្ចាស់យ៉ាងខ្លាំង។ បន្ទាប់ពីការរឹតបន្តឹងដោយសារជំងឺរាតត្បាតត្រូវបានដកចេញ ខ្ញុំបានត្រឡប់ទៅធ្វើការនៅសាលាវិញ ប៉ុន្តែខ្ញុំលែងចង់ឡើងកាន់តំណែងខ្ពស់ទៀតហើយ ហើយគ្រាន់តែចង់ធ្វើជាគ្រូបង្រៀនធម្មតាម្នាក់ប៉ុណ្ណោះ។ មិនយូរប៉ុន្មាន មានថ្ងៃមួយ ការិយាល័យអប់រំស្រុកបានរៀបចំការប្រកួតប្រជែងមួយ ដើម្បីជ្រើសរើសតំណែងជានាយកទទួលបន្ទុកផ្នែកបង្រៀនប្រចាំសាលាមត្តេយ្យ។ ថ្នាក់លើរបស់ខ្ញុំបានខ្សឹបប្រាប់ខ្ញុំថា៖ «បន្តិចទៀត អ្នកនឹងឡើងទៅប្រកួត។ ជាមួយនឹងសមត្ថភាពការងាររបស់អ្នក តំណែងនេះគឺស័ក្ដិសមសម្រាប់អ្នកបំផុត»។ ពេលឮបែបនេះ ខ្ញុំមានអារម្មណ៍ចង់ចូលរួមយ៉ាងខ្លាំង ដោយគិតថា បើខ្ញុំពិតជាទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនេះមែន ខ្ញុំនឹងទទួលបានការកោតសរសើរពីអ្នកដទៃ ហើយទទួលបានទាំងកេរ្តិ៍ឈ្មោះ និងលាភសការៈដូចពីមុនមិនខាន។ «ហេតុអ្វីបានជាខ្ញុំមិនសាកល្បងទៅ?» ខ្ញុំគិតក្នុងចិត្ត។ ប៉ុន្តែបន្ទាប់មក ខ្ញុំនឹកឃើញថា ពួកជំនុំបានចាត់តាំងខ្ញុំឱ្យមើលការខុសត្រូវក្រុមមួយចំនួនសម្រាប់ការជួបជុំរបស់ពួកគេ ដូច្នេះ បើខ្ញុំក្លាយជានាយក តើខ្ញុំមានពេលឯណាសម្រាប់ការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំទៅ? ពេលនោះ ខ្ញុំក៏នឹកឃើញដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «តើមនុស្សម្នាក់នឹងបានផលចំណេញអ្វី ប្រសិនបើគាត់ទទួលបានពិភពលោកទាំងមូល ហើយបាត់បង់ព្រលឹងរបស់ខ្លួននោះ? ឬថាតើមនុស្សត្រូវផ្ដល់អ្វីដើម្បីដោះដូរព្រលឹងរបស់ខ្លួន?» (ម៉ាថាយ ១៦:២៦)។ ពេលឆ្លុះបញ្ចាំងពីបទគម្ពីរនេះ ខ្ញុំទទួលបានការយល់ដឹងខ្លះៗ។ មនុស្សកើតមកក្នុងលោកនេះ ហើយពួកគេចំណាយពេលរាល់ថ្ងៃរវល់ឥតឈប់ឈរ ដើម្បីតែដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ ទោះបីជាពួកគេមានឋានៈខ្ពង់ខ្ពស់ រកប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ និងមានពិភពលោកទាំងមូលក៏ដោយ ក៏ទីបំផុត ពួកគេត្រូវធ្លាក់ខ្លួនឈឺពេញរាងកាយដោយសារតែការនឿយហត់ ហើយចុងក្រោយក៏បាត់បង់ជីវិត។ តើទាំងអស់នេះមិនមែនជារឿងឥតប្រយោជន៍ទេឬ? ពេលនឹកគិតដល់ដំណើរជីវិតរបស់ខ្ញុំ តាំងពីធ្វើជាគ្រូបង្រៀនធម្មតាម្នាក់ រហូតដល់ក្លាយជានាយិកា តាមឈ្មោះ ខ្ញុំពិតជាអ្នកដឹកនាំរបស់គ្រូបង្រៀនមែន ប៉ុន្តែពេលខ្ញុំបានឡើងអង្គុយលើកៅអីថ្នាក់ដឹកនាំនោះជាក់ស្តែង អ្វីៗមិនបានល្អឥតខ្ចោះ ដូចដែលខ្ញុំធ្លាប់ស្រមៃទុកនោះទេ។ ទោះបីជាប្រាក់ខែរបស់ខ្ញុំកើនឡើង ហើយមនុស្សម្នាគោរពខ្ញុំក៏ដោយ ក៏ខ្ញុំត្រូវចំណាយពេលរាល់ថ្ងៃដោយហត់នឿយយ៉ាងខ្លាំង ព្រមទាំងរងទុក្ខដោយសារបញ្ហាសុខភាព ហើយផ្លូវចិត្តវិញស្ទើរតែធ្លាក់ចូលទៅក្នុងជំងឺបាក់ទឹកចិត្តទៅហើយ។ លុយកាក់ និងឋានៈទាំងនេះ មិនអាចជួយសម្រាលការឈឺចាប់របស់ខ្ញុំបានទាល់តែសោះ។ ផ្ទុយទៅវិញ វាគ្រាន់តែធ្វើឱ្យខ្ញុំមានអារម្មណ៍កាន់តែសោះកក្រោះ និងអស់សង្ឃឹមប៉ុណ្ណោះ។ ខ្ញុំនឹកឃើញដល់ដៃគូរបស់ខ្ញុំ គឺអ្នកគ្រូ លាំង ដែលជាមនុស្សពូកែគ្រប់សព្វបែបយ៉ាង ហើយទីបំផុតបានក្លាយជាប្រធានក្រុមបង្រៀន និងស្រាវជ្រាវ។ ប៉ុន្តែក្នុងពេលពិនិត្យសុខភាព គេបានរកឃើញថាគាត់មានដុំសាច់ក្រពេញទីរ៉ូអ៊ីតកម្រិតទី៤ ដែលសង្ស័យថាជាដុំសាច់កាច។ គាត់ត្រូវពឹងផ្អែកលើថ្នាំសម្រាប់ព្យាបាលអស់មួយជីវិត ហើយក៏ត្រូវទៅមន្ទីរពេទ្យដើម្បីធ្វើការច្រឹបសាច់ទៅពិនិត្យម្ដងម្កាលផងដែរ។ បន្ទាប់មក ខ្ញុំនឹកឃើញដល់មិត្តល្អរបស់ខ្ញុំ គឺអ្នកគ្រូ ទូ ដែលមានវ័យក្មេង និងស្រស់ស្អាត។ គាត់គឺជាមនុស្សដែលមិនអាចខ្វះបាននៅគ្រប់ការសម្ដែង និងសកម្មភាពរបស់សាលា ហើយគាត់ក៏ជាទីពេញចិត្តរបស់ថ្នាក់លើផងដែរ។ គាត់ទទួលបានសិរីរុងរឿងដែលហាក់ដូចជាគ្មានដែនកំណត់។ ប៉ុន្តែក្រោយមក គាត់កើតជំងឺមហារីកឈាមស្រួចស្រាវ ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ កាន់តែគិតពីវា ខ្ញុំកាន់តែមានអារម្មណ៍ថា កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ គឺជារបស់គ្មានតម្លៃ ហើយថាទោះបីជាមនុស្សម្នាក់ទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈក៏ដោយ បើទីបំផុតពួកគេបាត់បង់សុខភាពរបស់ពួកគេ កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ និងលាភសក្ការៈទាំងនោះ ក៏គ្មានប្រយោជន៍អ្វីដែរ។ ខ្ញុំបានគិតក្នុងចិត្តថា៖ «បើខ្ញុំប្រកួតប្រជែងយកតំណែងជានាយក ហើយឡើងទៅកាន់តំណែងកាន់តែខ្ពស់ម្ដងទៀត តើវានឹងមិនធ្វើឱ្យខ្ញុំកាន់តែដើរចូលជ្រៅទៅក្នុងផ្លូវនៃការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងតំណែងទេឬ? ទោះបីជាតំណែងនោះខ្ពស់ប៉ុណ្ណា ឬខ្ញុំមានគេចង់បានខ្លាំងប៉ុណ្ណាក៏ដោយ ក៏ខ្ញុំគ្រាន់តែដើរលើផ្លូវមួយ ដែលមិនអាចត្រឡប់ថយក្រោយបាន ហើយវាមានតែនាំខ្ញុំទៅរកការបំផ្លិចបំផ្លាញប៉ុណ្ណោះ»។ ពេលគិតបែបនេះហើយ ខ្ញុំក៏សម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែងនោះ។ ពេលនោះ ខ្ញុំមានអារម្មណ៍ធូរស្រាល និងភ្លឺស្វាងយ៉ាងខ្លាំងនៅក្នុងចិត្ត ហាក់ដូចជាខ្ញុំបានរួចផុតពីច្រវាក់ដែលចងរឹតខ្ញុំអស់រយៈពេលយ៉ាងយូរ ដោយមានអារម្មណ៍ធូរស្រាល និងមានសេរីភាពយ៉ាងពិតប្រាកដ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «តើអ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ និងប្រើសេចក្តីស្រឡាញ់នេះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដោយរបៀបណា? គ្មានអ្វីមួយដែលសំខាន់ជាងនេះទៀតឡើយនៅក្នុងជីវិតរបស់អ្នក។ អ្វីដែលសំខាន់បំផុត អ្នកត្រូវតែមានការតាំងចិត្ត និងការតស៊ូអត់ធ្មត់បែបនេះ ហើយមិនគួរជាមនុស្សដែលកំសាកទន់ជ្រាយនោះឡើយ។ អ្នកត្រូវតែរៀនពីរបៀបដកពិសោធនូវជីវិតដែលមានន័យ និងដកពិសោធនូវសេចក្តីពិតដ៏មានន័យ ហើយមិនគួរប្រព្រឹត្តចំពោះខ្លួនឯងក្នុងរបៀបឱ្យតែបានៗនោះឡើយ។ ជីវិតរបស់អ្នកនឹងកន្លងផុតទៅដោយអ្នកមិនដឹងខ្លួន ដល់ពេលនោះ តើអ្នកនឹងនៅតែមានឱកាសបែបនេះដើម្បីស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ? តើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលដែលគេស្លាប់បាត់បានដែរឬទេ? អ្នកត្រូវតែមានការតាំងចិត្ត និងមនសិការដូចជាពេត្រុស អ្នកត្រូវតែរស់នៅក្នុងជីវិតដែលមានខ្លឹមសារ ហើយកុំលេងសើចនឹងជីវិតខ្លួនឯងឡើយ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំអាចដឹងពីក្ដីសង្ឃឹមរបស់ទ្រង់ចំពោះមនុស្សជាតិ។ ខ្ញុំនឹកគិតពីរបៀបដែលខ្ញុំធ្លាប់រស់នៅដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងតំណែងកាលពីមុន។ ខ្ញុំលែងចង់រស់នៅក្នុងជីវិតបែបនោះទៀតហើយ។ នៅគ្រាចុងក្រោយ ព្រះបន្ទូលដ៏ច្រើនសន្ធឹកសន្ធាប់របស់ព្រះជាម្ចាស់ សុទ្ធតែសម្រាប់តម្រូវការរបស់មនុស្សជាតិ។ មនុស្សអាចរស់នៅបាននូវលក្ខណៈជាមនុស្សពិតប្រាកដ លុះត្រាតែអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ការដែលខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំបាន គឺជាការលើកតម្កើងពីព្រះជាម្ចាស់ ហើយការបំពេញភារកិច្ចរបស់ខ្ញុំ គឺជាបេសកកម្ម និងការទទួលខុសត្រូវរបស់ខ្ញុំ។ ខ្ញុំគួរតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អស្របតាមការតម្រូវរបស់ព្រះជាម្ចាស់ ដេញតាមសេចក្តីពិតយ៉ាងស្មោះស្ម័គ្រ និងរស់នៅឱ្យមានលក្ខណៈជាមនុស្សខ្លះ ហើយធ្វើជាមនុស្សដែលស្ដាប់តាមព្រះជាម្ចាស់ និងចុះចូលនឹងទ្រង់។

នៅក្នុងខែមីនា ឆ្នាំ ២០២៣ ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកនាំពួកជំនុំ។ ដោយសារការធ្វើជាអ្នកដឹកនាំមានភាពមមាញឹកខ្លាំង ហើយខ្ញុំនៅតែបន្តធ្វើជាគ្រូបង្រៀន ខ្ញុំតែងតែមានអារម្មណ៍ថា ពេលវេលាក្នុងមួយថ្ងៃៗហាក់ដូចជាមិនគ្រប់គ្រាន់សោះ។ ដូច្នេះ ខ្ញុំក៏មានគំនិតចង់លាលែងពីការងារជាគ្រូបង្រៀន ប៉ុន្តែបន្ទាប់មក ខ្ញុំក៏នឹកគិតថា តើសាច់ញាតិ និងអ្នកជិតខាង នឹងគិតយ៉ាងណាចំពោះខ្ញុំវិញ បើខ្ញុំលាលែងពីតំណែងនោះ។ តើពួកគេនឹងនិយាយថា ខ្ញុំល្ងង់ដែលបោះបង់ការងារដ៏ល្អបែបនេះឬទេ? ពួកគេប្រហែលជាអាចនិយាយដើម ឬចំអកឱ្យខ្ញុំពីក្រោយខ្នង! តើខ្ញុំនឹងមិនក្លាយជាប្រធានបទសើចចំអកនៅក្នុងការជជែកគ្នាលេងរបស់ពួកគេទៅហើយទេឬអី? កាន់តែគិតដល់រឿងនេះ ខ្ញុំកាន់តែពិបាកចិត្ត ហើយមួយរយៈនោះ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ។ ក្រោយមក ខ្ញុំបានអានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយខ្ញុំមានអារម្មណ៍ភ្លឺស្វាងក្នុងចិត្ត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើឋានៈសង្គមរបស់នរណាម្នាក់ទាបខ្លាំង គ្រួសារក្រីក្រខ្លាំង ហើយមានកម្រិតអប់រំទាប ក៏ប៉ុន្តែពួកគេជឿលើព្រះជាម្ចាស់ដោយឥរិយាបថជាក់ស្ដែង ហើយស្រឡាញ់សេចក្តីពិត និងអ្វីៗដែលវិជ្ជមាន នោះតើតម្លៃរបស់ពួកគេខ្ពស់ឬទាប ថ្លៃថ្នូរឬថោកទាបនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់? ពួកគេមានតម្លៃខ្ពស់។ ដោយមើលតាមទស្សនៈនេះ តើអ្វីជាកត្តាដែលកំណត់តម្លៃរបស់មនុស្សថា ខ្ពស់ឬទាប ថ្លៃថ្នូរឬថោកទាប? វាអាស្រ័យលើរបៀបដែលព្រះជាម្ចាស់ទតឃើញអ្នក។ ប្រសិនបើព្រះជាម្ចាស់ទតឃើញអ្នកជាមនុស្សដែលដេញតាមសេចក្តីពិត នោះអ្នកជាមនុស្សដែលមានតម្លៃ និងថ្លៃថ្លា ពោលគឺ អ្នកជាភាជន៍ដ៏មានតម្លៃ។ ប្រសិនបើព្រះជាម្ចាស់ទតឃើញថា អ្នកមិនដេញតាមសេចក្តីពិត ហើយអ្នកមិនបានលះបង់ខ្លួនឯងដោយស្មោះត្រង់ដើម្បីទ្រង់ទេ នោះអ្នកគ្មានតម្លៃ ហើយមិនថ្លៃថ្លាទេ ពោលគឺ អ្នកជាភាជន៍ដ៏ថោកទាប។ មិនថាអ្នកមានកម្រិតអប់រំខ្ពស់យ៉ាងណា ឬឋានៈក្នុងសង្គមខ្ពស់យ៉ាងណាទេ ប្រសិនបើអ្នកមិនដេញតាម ឬមិនយល់ពីសេចក្តីពិត នោះតម្លៃរបស់អ្នកមិនអាចខ្ពស់បានឡើយ ទោះបីជាមានមនុស្សជាច្រើនគាំទ្រអ្នក លើកតម្កើងអ្នក និងគោរពអ្នកក៏ដោយ ក៏អ្នកនៅតែជាកម្ទេចសំរាមមួយដុំដដែល។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់ទតឃើញមនុស្សបែបនេះ? ហេតុអ្វីបានជាមនុស្ស “ថ្លៃថ្នូរ” បែបនោះ ដែលមានឋានៈខ្ពស់ក្នុងសង្គម មានមនុស្សជាច្រើនលើកតម្កើង និងកោតសរសើរ ហើយកិត្តិយសរបស់ពួកគេខ្ពង់ខ្ពស់ទៀតផង បែរជាត្រូវព្រះជាម្ចាស់ទតឃើញថាថោកទាបទៅវិញ? ហេតុអ្វីបានជាវិធីដែលព្រះជាម្ចាស់ទតឃើញមនុស្ស ផ្ទុយស្រឡះពីទស្សនៈដែលមនុស្សមានចំពោះអ្នកដទៃ? តើព្រះជាម្ចាស់កំពុងតាំងខ្លួនផ្ទុយពីមនុស្សដោយចេតនាឬ? ប្រាកដជាមិនមែនហើយ។ ដោយសារតែព្រះជាម្ចាស់ជាសេចក្តីពិត ព្រះជាម្ចាស់ជាសេចក្តីសុចរិត រីឯមនុស្សមានសេចក្តីពុករលួយ ហើយគ្មានសេចក្តីពិត ឬសេចក្តីសុចរិតឡើយ ហើយព្រះជាម្ចាស់វាស់មនុស្សដោយស្តង់ដាររបស់ទ្រង់ផ្ទាល់ ហើយស្តង់ដារនៃការវាស់វែងរបស់ទ្រង់គឺសេចក្តីពិត។ វាអាចស្តាប់ទៅរាងអរូបីបន្តិច ដូច្នេះនិយាយបែបម្យ៉ាងទៀត ស្តង់ដារនៃការវាស់វែងរបស់ព្រះជាម្ចាស់គឺផ្អែកលើ អាកប្បកិរិយារបស់មនុស្សចំពោះព្រះជាម្ចាស់ អាកប្បកិរិយារបស់ពួកគេចំពោះសេចក្តីពិត និងអាកប្បកិរិយារបស់ពួកគេចំពោះរឿងរ៉ាវវិជ្ជមាន។ នេះលែងជារឿងអរូបីទៀតហើយ» («ចំណុចទីប្រាំពីរ (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានដឹងថា ការដែលអាចចូលមកចំពោះព្រះជាម្ចាស់នៅថ្ងៃនេះ ហើយបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើត គឺជាព្រះពរដ៏ធំបំផុត។ ព្រះជាម្ចាស់មិនវាស់ស្ទង់មនុស្ស ដោយផ្អែកលើថាតើពួកគេមានឋានៈ ឬតំណែងខ្ពស់ប៉ុណ្ណានៅក្នុងលោកីយ៍នេះឡើយ ឬផ្អែកលើថាតើមានមនុស្សប៉ុន្មាននាក់គោរព ឬលើកតម្កើងពួកគេនោះទេ។ ព្រះជាម្ចាស់ទតមើលថាតើមនុស្សម្នាក់អាចចូលមកចំពោះទ្រង់ ស្ដាប់ព្រះសូរសៀងរបស់ទ្រង់ និងទទួលយកសេចក្ដីសង្រ្គោះរបស់ទ្រង់ឬអត់ ហើយថាតើមនុស្សម្នាក់អាចដេញតាមសេចក្តីពិតនៅក្នុងសេចក្ដីជំនឿរបស់ពួកគេ និងស្រឡាញ់អ្វីៗដែលវិជ្ជមានដែរឬទេ។ បើមនុស្សម្នាក់អាចចូលមកចំពោះព្រះជាម្ចាស់ ហើយប្រព្រឹត្តទៅតាមការតម្រូវរបស់ទ្រង់ នោះបុគ្គលនោះមានតម្លៃណាស់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ឱ្យតម្លៃមនុស្សបែបនេះ។ ផ្ទុយទៅវិញ បើមនុស្សម្នាក់មានឋានៈសង្គមខ្ពង់ខ្ពស់ និងមានអំណាចធំធេង ប៉ុន្តែមិនចូលមកចំពោះព្រះជាម្ចាស់ ឬទទួលយកសេចក្ដីសង្រ្គោះរបស់ទ្រង់ទេនោះ មនុស្សបែបនេះគឺគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ ពីព្រោះរឿងតែមួយគត់ដែលពួកគេរស់នៅបង្ហាញចេញមក គឺជារឿងអាក្រក់ និងអវិជ្ជមានប៉ុណ្ណោះ។ ពេលដឹងពីរឿងនេះ ខ្ញុំមានអារម្មណ៍ថាទទួលបានសេរីភាពយ៉ាងខ្លាំង។ ការដែលអាចលះបង់ខ្លួនដើម្បីព្រះជាម្ចាស់អស់ពីចិត្ត គឺជាព្រះពរដ៏ធំធេងមួយ។ មានតែការដើរលើផ្លូវនៃការដេញតាមសេចក្តីពិតក្នុងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីអាចមើលឃើញមនុស្ស និងរឿងរ៉ាវ ព្រមទាំងប្រព្រឹត្តខ្លួន និងធ្វើសកម្មភាពដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ ទើបការដេញតាមបែបនេះមានអត្ថន័យ និងមានតម្លៃ។ ដូច្នេះ ខ្ញុំក៏បានដាក់ពាក្យលាលែងពីតំណែងទៅថ្នាក់លើរបស់ខ្ញុំដោយគ្មានការស្ទាក់ស្ទើរអ្វីទៀតឡើយ។ មួយរយៈក្រោយមក ការលាលែងពីតំណែងរបស់ខ្ញុំ ត្រូវបានអនុម័ត ហើយក៏ខ្ញុំបានលះបង់ខ្លួនឯងសម្រាប់ភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំពេញម៉ោងតែម្តង។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលបានសង្គ្រោះខ្ញុំឱ្យរួចផុតពីចំណងនៃកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ព្រមទាំងជួយឱ្យខ្ញុំស្វែងរកការចង្អុលបង្ហាញដ៏ត្រឹមត្រូវនៅក្នុងជីវិត!

ខាង​ដើម៖  ២៨. អ្វីដែលខ្ញុំទទួលបាន ពីការធ្វើទុក្ខបុកម្នេញពីសំណាក់គ្រួសារ

បន្ទាប់៖  ៤៦. របៀបដែលនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំបានផ្លាស់ប្ដូរ

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

Connect with us on Messenger