៥៦. ការសម្ងំយកសុខក្នុងភាពស្រណុកស្រួល នឹងនាំមកនូវសេចក្ដីស្លាប់

ដោយ ហ្គ្រេសុន សហរដ្ឋអាមេរិក

នៅក្នុងខែសីហា ឆ្នាំ ២០២១ អ្នកដឹកនាំបានចាត់តាំងខ្ញុំឱ្យមើលការខុសត្រូវលើការងារវីដេអូ។ ជាធម្មតា ក្រៅពីធ្វើវីដេអូខ្លួនឯង ខ្ញុំក៏ត្រូវពិនិត្យមើលវីដេអូដែលបងប្អូនប្រុសស្រីរបស់ខ្ញុំបានធ្វើផងដែរ ដោះស្រាយរាល់បញ្ហា ឬការលំបាកដែលពួកគេបានជួបប្រទះនៅក្នុងភារកិច្ចរបស់ពួកគេ ព្រមទាំងប្រកបគ្នា និងជួយដោះស្រាយនូវសភាពដែលពួកគេកំពុងមាន។ ដំបូងឡើយ ខ្ញុំអាចលះបង់អស់ពីសមត្ថភាពនៅក្នុងភារកិច្ចរបស់ខ្ញុំ ប៉ុន្តែមួយរយៈក្រោយមក ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា វាជារឿងគួរឱ្យធុញ និងនឿយហត់។ ខ្ញុំបានគិតក្នុងចិត្តថា៖ «មានកិច្ចការច្រើនណាស់ដែលត្រូវធ្វើរាល់ថ្ងៃ ហើយប្រសិនបើខ្ញុំព្យាយាមចាត់ចែង និងដោះស្រាយគ្រប់យ៉ាងម្តងមួយៗ នោះវាពិតជាហត់នឿយណាស់! គ្រាន់តែធ្វើជាសមាជិកក្រុមម្នាក់ ហើយធ្វើវីដេអូផ្ទាល់ខ្លួនដោយមិនបាច់បារម្ភ និងហត់នឿយបែបនេះ គឺវាប្រសើរជាងទៅហើយ»។ ខ្ញុំក៏បានឃើញដែរថា ជាធម្មតា បងប្អូនប្រុសស្រីរបស់ខ្ញុំពិតជាយកចិត្តទុកដាក់ក្នុងភារកិច្ចរបស់ពួកគេណាស់ ដូច្នេះខ្ញុំគិតថា មិនចាំបាច់ទៅពិនិត្យមើលរហូតទេ តើហេតុអ្វីខ្ញុំត្រូវធ្វើឱ្យខ្លួនឯងហត់នឿយខ្លាំងម្ល៉េះ? បន្ទាប់ពីនោះមក ក្រៅពីធ្វើវីដេអូតាមកាលវិភាគ ខ្ញុំឈប់យកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាផ្សេងៗនៅក្នុងក្រុមទៀតហើយ។ ខ្ញុំកម្រនឹងសង្ខេបពីសេចក្ដីវៀចវេរ ឬបញ្ហានៅក្នុងភារកិច្ចរបស់យើងជាមួយបងប្អូនប្រុសស្រីណាស់ ហើយខ្ញុំសឹងតែមិនដែលដោះស្រាយសភាពមិនត្រឹមត្រូវរបស់ពួកគេឡើយ។ មានពេលខ្លះ បងប្អូនប្រុសស្រីរបស់ខ្ញុំបានរំលឹកខ្ញុំឱ្យបញ្ចប់កិច្ចការមួយចំនួនឱ្យទាន់ពេល ហើយខ្ញុំមានអារម្មណ៍ថារំខាននឹងការរំលឹករបស់ពួកគេ ហើយប្រសិនបើពួកគេជំរុញខ្ញុំពីរឬបីដងទៀត ខ្ញុំនឹងចាប់ផ្តើមមានអារម្មណ៍ទាស់ទទឹង «ខ្ញុំកំពុងតែធ្វើហើយតើហ្នឹង? តាមល្បឿនរបស់ខ្ញុំ ទោះជាអ្នកជំរុញខ្ញុំខ្លាំងប៉ុនណាក៏ដោយ ក៏ខ្ញុំមិនអាចធ្វើឱ្យលឿនជាងនេះបានដែរ!» ដោយរស់នៅក្នុងសភាពបែបនេះ ខ្ញុំកាន់តែខ្វះស្មារតីនៃបន្ទុកចំពោះភារកិច្ចរបស់ខ្លួន។ ហើយមួយរយៈក្រោយមក ខ្ញុំមានអារម្មណ៍ថា ភារកិច្ចរបស់ខ្ញុំគួរឱ្យធុញទ្រាន់មែនទែន ហើយក្នុងចិត្តរបស់ខ្ញុំ ក៏ស្រាប់តែមានអារម្មណ៍ថាទទេស្អាត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនោះ ខ្ញុំពិតជាស្ពឹកស្រពន់ ហើយមិនដែលឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ។

មានពេលមួយ អ្នកដឹកនាំបានកត់សម្គាល់ឃើញថា ការផលិតវីដេអូរបស់បងស្រី ផូឡា មិនមានដំណើរការទៅមុខអស់រយៈពេលជាច្រើនថ្ងៃ ហើយពួកគេបានរំលឹកខ្ញុំឱ្យតាមដាន និងពិនិត្យមើលស្ថានភាពនោះ ដើម្បីមើលថាតើបងស្រី ផូឡា កំពុងជួបប្រទះការលំបាកអ្វីខ្លះ និងជួយដោះស្រាយបញ្ហាទាំងនោះ។ ដូច្នេះ ខ្ញុំប្រញាប់សួរអំពីសភាពរបស់គាត់ ហើយខ្ញុំបានដឹងថា ថ្មីៗនេះ គាត់ពិតជាអសកម្មនៅក្នុងភារកិច្ចរបស់គាត់ណាស់ ហើយគាត់កម្រស្វែងរកការប្រកបគ្នា ឬពិភាក្សាពីបញ្ហានៅក្នុងកិច្ចការរបស់គាត់ណាស់។ ខ្ញុំគិតថា ខ្ញុំគួរតែពិនិត្យមើលស្ថានភាពនោះឱ្យបានលម្អិត ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថា៖ «ប្រសិនបើខ្ញុំរកឃើញបញ្ហាណាមួយ ខ្ញុំនឹងត្រូវប្រកបគ្នា ហើយដោះស្រាយវា ដែលវានឹងក្លាយជាការរំខានដ៏ធំមួយ។ វឌ្ឍនភាពកិច្ចការក៏មិនយឺតពេកដែរ ដូច្នេះវាមិនគួរជាបញ្ហាធំដុំនោះទេ»។ ដូច្នេះ ខ្ញុំមិនបានយកចិត្តទុកដាក់ពិនិត្យមើលរឿងទាំងនេះបន្តទៀតទេ ហើយបញ្ហានេះក៏ត្រូវបានទុកចោលត្រឹមនេះ។ រហូតដល់ថ្ងៃមួយ អ្នកដឹកនាំបានកត់សម្គាល់ឃើញថា ចំនួនវីដេអូដែលយើងបានធ្វើក្នុងខែនោះ បានថយចុះជិតពាក់កណ្តាល បើប្រៀបធៀបទៅនឹងខែមុន ដែលធ្វើឱ្យមានការពន្យារពេលដោយផ្ទាល់ដល់វឌ្ឍនភាពកិច្ចការវីដេអូ។ ដូច្នេះ ពួកគេបានជំរុញឱ្យយើងស្វែងរកមូលហេតុ ហើយពួកគេបានលួសកាត់ និងលាតត្រដាងពួកយើង ដោយសារតែបំពេញភារកិច្ចឱ្យតែរួចពីដៃ និងខ្វះស្មារតីទទួលខុសត្រូវ ហើយពួកគេបាននិយាយថា ការបំពេញភារកិច្ចតាមរបៀបនេះ គឺមិនស្មោះត្រង់ឡើយ។ ពួកគេបាននិយាយថា ប្រសិនបើយើងមិនប្រែចិត្តទេ យើងនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម។ ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង ហើយជាពិសេសនៅពេលដែលខ្ញុំបានឮអ្នកដឹកនាំលើកឡើងពីពាក្យថា «វឌ្ឍនភាពយឺតយ៉ាវ» «មិនស្មោះត្រង់» និង «ត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម» ខ្ញុំរឹតតែមានអារម្មណ៍ពិបាកចិត្តខ្លាំងឡើង ហើយសូម្បីតែងើបមុខក៏មិនរួចដែរ។ ក្រោយមក ក្នុងអំឡុងពេលសង្ខេបកិច្ចការ បងប្អូនប្រុសស្រីរបស់ខ្ញុំបានបើកចំហអំពីសភាពរបស់ពួកគេ។ ពួកគេបាននិយាយថា ថ្មីៗនេះ នៅក្នុងភារកិច្ចរបស់ពួកគេ ពួកគេកំពុងរស់នៅក្នុងសភាពនៃការសម្ងំយកសុខក្នុងភាពស្រណុកស្រួលខាងសាច់ឈាម បំពេញភារកិច្ចរបស់ពួកគេទាំងបង្អែបង្អង់ មិនខិតខំប្រឹងប្រែងដើម្បីប្រសិទ្ធភាព ហើយកិច្ចការដែលអាចបញ្ចប់ក្នុងរយៈពេលកន្លះថ្ងៃ បែរជាត្រូវចំណាយពេលពេញមួយថ្ងៃ ឬយូរជាងនេះទៅវិញ ដែលប៉ះពាល់ដោយផ្ទាល់ដល់វឌ្ឍនភាពនៃការផលិតវីដេអូ។ បន្ទាប់ពីបានស្តាប់អំពីសភាព និងអាកប្បកិរិយារបស់បងប្អូនប្រុសស្រីចំពោះភារកិច្ចរបស់ពួកគេ ខ្ញុំពិតជាមានអារម្មណ៍ស្តាយក្រោយយ៉ាងខ្លាំង ហើយខ្ញុំចេះតែសួរខ្លួនឯងថា៖ «ខ្ញុំអាចមើលឃើញយ៉ាងច្បាស់នូវបញ្ហាមួយចំនួន ចុះហេតុអ្វីបានជាខ្ញុំមិនពិនិត្យមើល និងដោះស្រាយវាឱ្យទាន់ពេលវេលា?»

ក្នុងអំឡុងពេលនៃការចំណាយពេលខាងវិញ្ញាណ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តើមនុស្សដែលខ្ជិលច្រអូសខ្លាំងមានការសម្ដែងចេញ និងមានលក្ខណៈបែបណាខ្លះ? ទីមួយ អ្វីៗដែលពួកគេកំពុងធ្វើ ពួកគេធ្វើដោយបង្គ្រប់កិច្ច ធ្វើការងារអូសបន្លាយ ហើយរកឱកាសសម្រាក និងពន្យារពេលនៅពេលណាដែលអាចធ្វើទៅបាន។ ទីពីរ ពួកគេមិនខ្វល់ខ្វាយពីកិច្ចការរបស់ពួកជំនុំឡើយ។ ចំពោះពួកគេ អ្នកណាចូលចិត្តខ្វល់ខ្វាយពីរឿងបែបនេះ ក៏ខ្វល់ខ្វាយទៅចុះ។ ពួកគេនឹងមិនខ្វល់ខ្វាយឡើយ។ នៅពេលដែលពួកគេខ្វល់ខ្វាយពីអ្វីមួយ គឺដើម្បីតែប្រយោជន៍កេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ អ្វីដែលសំខាន់សម្រាប់ពួកគេគឺ ពួកគេអាចសប្បាយនឹងផលប្រយោជន៍នៃឋានៈបាន។ ទីបី ពួកគេគេចវេះពីការលំបាកនៅក្នុងកិច្ចការរបស់ពួកគេ។ ពួកគេមិនអាចទទួលយកការងារដែលនឿយហត់សូម្បីតែបន្តិចបន្តួចបានឡើយ ក្រេវក្រោធប្រសិនបើការងារនោះនឿយហត់ ហើយពួកគេមិនអាចស៊ូទ្រាំនឹងការលំបាក ឬលះបង់តម្លៃណាមួយបានឡើយ។ ទីបួន ពួកគេមិនអាចតស៊ូក្នុងការងារណាមួយដែលពួកគេធ្វើបានឡើយ ដោយតែងតែបោះបង់ចោលកណ្ដាលទី ហើយមិនអាចធ្វើរហូតដល់ចប់បានទេ។ ប្រសិនបើពួកគេមានអារម្មណ៍ល្អមួយពេល ពួកគេអាចនឹងធ្វើការងារខ្លះៗដើម្បីសប្បាយ ប៉ុន្តែប្រសិនបើអ្វីមួយទាមទារការប្ដេជ្ញាចិត្តរយៈពេលវែង ហើយវាធ្វើឱ្យពួកគេរវល់ ទាមទារការគិតច្រើន និងធ្វើឱ្យសាច់ឈាមរបស់ពួកគេនឿយហត់ យូរៗទៅ ពួកគេនឹងចាប់ផ្ដើមរអ៊ូរទាំ។ ឧទាហរណ៍ អ្នកដឹកនាំខ្លះទទួលខុសត្រូវលើកិច្ចការពួកជំនុំ ហើយពួកគេយល់ថាវាថ្មី និងប្លែកនៅពេលដំបូង។ ពួកគេមានកម្លាំងចិត្តខ្លាំងណាស់ក្នុងការប្រកបគ្នាអំពីសេចក្ដីពិត ហើយនៅពេលដែលពួកគេឃើញបងប្អូនប្រុសស្រីមានបញ្ហា ពួកគេអាចជួយ និងដោះស្រាយបញ្ហាទាំងនោះបាន។ ប៉ុន្តែ បន្ទាប់ពីបានតស៊ូមួយរយៈ ពួកគេក៏ចាប់ផ្ដើមយល់ថា កិច្ចការដឹកនាំគឺនឿយហត់ពេក ហើយពួកគេក៏ក្លាយជាអវិជ្ជមាន ពួកគេចង់ប្ដូរទៅធ្វើការងារដែលស្រួលជាង ហើយមិនព្រមស៊ូទ្រាំនឹងការលំបាកឡើយ។ មនុស្សបែបនេះខ្វះការតស៊ូព្យាយាម។ ទីប្រាំ លក្ខណៈមួយទៀតដែលសម្គាល់មនុស្សខ្ជិលច្រអូស គឺការមិនចង់ធ្វើកិច្ចការជាក់ស្ដែងរបស់ពួកគេ។ នៅពេលដែលសាច់ឈាមរបស់ពួកគេរងទុក្ខភ្លាម ពួកគេក៏រកលេសដើម្បីគេចវេះ និងគេចចេញពីការងាររបស់ពួកគេ ឬប្រគល់វាឱ្យអ្នកផ្សេងធ្វើ។ ហើយនៅពេលដែលអ្នកនោះធ្វើការងារចប់ ពួកគេក៏ទទួលយកផលដោយមិនចេះខ្មាសអៀន។ ទាំងនេះគឺជាលក្ខណៈសំខាន់ៗទាំងប្រាំរបស់មនុស្សខ្ជិលច្រអូស។ អ្នករាល់គ្នាគួរតែពិនិត្យមើលថាតើមានមនុស្សខ្ជិលច្រអូសបែបនេះនៅក្នុងចំណោមអ្នកដឹកនាំ និងអ្នកធ្វើការនៅក្នុងពួកជំនុំដែរឬទេ។ ប្រសិនបើអ្នកឃើញម្នាក់ ម្នាក់នោះគួរតែត្រូវបានបណ្ដេញចេញភ្លាមៗ។ តើមនុស្សខ្ជិលច្រអូសអាចធ្វើការងារបានល្អក្នុងនាមជាអ្នកដឹកនាំដែរឬទេ? មិនថាពួកគេមានគុណសម្បត្តិបែបណា ឬគុណភាពនៃភាពជាមនុស្សរបស់ពួកគេយ៉ាងណានោះទេ ប្រសិនបើពួកគេខ្ជិលច្រអូស ពួកគេនឹងមិនអាចធ្វើការងាររបស់ខ្លួនបានល្អឡើយ ហើយពួកគេនឹងធ្វើឱ្យកិច្ចការ និងបញ្ហាសំខាន់ៗយឺតយ៉ាវ។ កិច្ចការរបស់ពួកជំនុំមានច្រើនផ្នែក។ ទិដ្ឋភាពនីមួយៗនៃកិច្ចការនេះ ទាមទារឱ្យមានកិច្ចការលម្អិតជាច្រើន ហើយទាមទារឱ្យមានការប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា ដើម្បីឱ្យកិច្ចការនោះបានសម្រេចល្អ។ ដូច្នេះ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែឧស្សាហ៍ព្យាយាម ពួកគេត្រូវតែនិយាយច្រើន និងធ្វើការងារច្រើនជារៀងរាល់ថ្ងៃ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃកិច្ចការ។ ប្រសិនបើពួកគេនិយាយ ឬធ្វើការតិចពេក នោះនឹងគ្មានលទ្ធផលអ្វីឡើយ។ ដូច្នេះ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការជាមនុស្សខ្ជិលច្រអូស ពួកគេពិតជាអ្នកដឹកនាំក្លែងក្លាយ ហើយមិនអាចធ្វើកិច្ចការជាក់ស្ដែងបានឡើយ។ មនុស្សខ្ជិលច្រអូសមិនធ្វើកិច្ចការជាក់ស្ដែងទេ រឹតតែមិនបានចុះទៅកន្លែងធ្វើការដោយខ្លួនឯងផ្ទាល់ ហើយពួកគេមិនព្រមដោះស្រាយបញ្ហា ឬចូលរួមក្នុងកិច្ចការជាក់លាក់ណាមួយឡើយ។ ពួកគេមិនមានការយល់ដឹង ឬការក្តាប់បញ្ហានៅក្នុងកិច្ចការណាមួយបានសូម្បីតែបន្តិចឡើយ។ ពួកគេគ្រាន់តែមានគំនិតរាក់កំភែល និងស្រពេចស្រពិលនៅក្នុងក្បាលរបស់ពួកគេចេញពីការស្ដាប់អ្វីដែលអ្នកដទៃបាននិយាយ ហើយពួកគេធ្វើការឲ្យតែរួចពីដៃ ដោយគ្រាន់តែផ្សព្វផ្សាយគោលលទ្ធិបន្តិចបន្តួចប៉ុណ្ណោះ។ តើអ្នករាល់គ្នាអាចសម្គាល់ដឹងអ្នកដឹកនាំប្រភេទនេះដែរឬទេ? តើអ្នកអាចប្រាប់បានថា ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយដែរឬទេ? (បានខ្លះ។) មនុស្សខ្ជិលច្រអូសធ្វើដោយបង្គ្រប់កិច្ចនៅក្នុងភារកិច្ចណាក៏ដោយដែលពួកគេធ្វើ។ មិនថាភារកិច្ចនោះជាអ្វីទេ ពួកគេខ្វះការតស៊ូព្យាយាម ធ្វើការមួយឆាវៗ ហើយរអ៊ូនៅពេលណាដែលពួកគេរងទុក្ខលំបាកខ្លះៗ ដោយធ្វើការត្អូញត្អែរមិនចេះចប់។ ពួកគេជេរប្រមាថអ្នកណាដែលរិះគន់ ឬលួសកាត់ពួកគេ ដូចស្ត្រីឆ្នាស់ដែលជេរគេពេញផ្លូវ ដោយតែងតែចង់បញ្ចេញកំហឹងរបស់ពួកគេទៅលើអ្នកដទៃ ហើយមិនចង់បំពេញភារកិច្ចរបស់ខ្លួន។ តើការដែលពួកគេមិនចង់បំពេញភារកិច្ចរបស់ខ្លួន បង្ហាញពីអ្វីដែរ? វាបង្ហាញថា ពួកគេគ្មានបន្ទុក មិនព្រមទទួលខុសត្រូវ ហើយជាមនុស្សខ្ជិលច្រអូស។ ពួកគេមិនចង់រងទុក្ខលំបាក ឬលះបង់ឡើយ។ ការនេះគឺអនុវត្តជាពិសេសចំពោះអ្នកដឹកនាំ និងអ្នកធ្វើការ៖ ប្រសិនបើពួកគេគ្មានបន្ទុក តើពួកគេអាចបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការបានដែរឬទេ? គឺពិតជាមិនអាចទេ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ «មនុស្សខ្ជិលមិនអាចធ្វើអ្វីបានឡើយ។ សរុបសេចក្ដីមក ពួកគេគឺជាមនុស្សឥតប្រយោជន៍ ពួកគេគឺជាជនពិការថ្នាក់ទីពីរ។ ទោះបីជាគុណសម្បត្តិរបស់មនុស្សខ្ជិលល្អយ៉ាងណាក៏ដោយ ក៏វាមិនលើសពីជារបស់តាំងលម្អដែរ ទោះបីជាពួកគេមានគុណសម្បត្តិល្អក៏ដោយ ក៏វាមិនមានប្រយោជន៍អ្វីដែរ។ ពួកគេខ្ជិលពេក ពួកគេដឹងពីអ្វីដែលពួកគេត្រូវធ្វើ ប៉ុន្តែពួកគេមិនធ្វើវាទេ ហើយទោះបីជាពួកគេដឹងថាអ្វីមួយជាបញ្ហាក៏ដោយ ក៏ពួកគេមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវាដែរ ហើយទោះបីជាពួកគេដឹងថាពួកគេគួររងទុក្ខលំបាកអ្វីខ្លះ ដើម្បីឱ្យការងារមានប្រសិទ្ធភាពក៏ដោយ ក៏ពួកគេមិនសុខចិត្តស៊ូទ្រាំនឹងការរងទុក្ខដ៏មានតម្លៃទាំងនេះដែរ ដូច្នេះពួកគេមិនអាចទទួលបានសេចក្ដីពិតណាមួយឡើយ ហើយពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយបានទេ។ ពួកគេមិនចង់ស៊ូទ្រាំនឹងការរងទុក្ខដែលមនុស្សគួរតែស៊ូទ្រាំនោះទេ ពោលគឺពួកគេគ្រាន់តែដឹងពីវិធីសម្ងំយកសុខ សោយសុខនឹងពេលវេលាសប្បាយរីករាយ និងការលំហែ ហើយសោយសុខនឹងជីវិតដ៏សេរីនិងធូរស្រាលប៉ុណ្ណោះ។ តើពួកគេមិនមែនជាមនុស្សឥតប្រយោជន៍ទេឬ? មនុស្សដែលមិនអាចស៊ូទ្រាំនឹងការរងទុក្ខ មិនសមនឹងរស់នៅឡើយ។ អស់អ្នកដែលតែងតែចង់រស់នៅក្នុងជីវិតជាបញ្ញើក្អែក គឺជាមនុស្សដែលគ្មានមនសិការ ឬវិចារណញ្ញាណឡើយ ពួកគេគឺជាសត្វតិរច្ឆាន ហើយមនុស្សបែបនេះមិនស័ក្តិសមសូម្បីតែនឹងធ្វើការដោយកម្លាំង។ ដោយសារតែពួកគេមិនអាចស៊ូទ្រាំនឹងការរងទុក្ខ សូម្បីតែនៅពេលដែលពួកគេធ្វើការដោយកម្លាំង ក៏ពួកគេមិនអាចធ្វើវាឱ្យបានល្អដែរ ហើយប្រសិនបើពួកគេចង់ទទួលបានសេចក្ដីពិត នោះរឹតតែគ្មានសង្ឃឹមទៅទៀត។ មនុស្សដែលមិនអាចរងទុក្ខ និងមិនស្រឡាញ់សេចក្ដីពិតគឺជាមនុស្សឥតប្រយោជន៍ ពួកគេគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សូម្បីតែនឹងធ្វើការដោយកម្លាំង។ ពួកគេគឺជាសត្វតិរច្ឆានដែលគ្មានភាពជាមនុស្សសូម្បីតែបន្តិច។ មនុស្សបែបនេះត្រូវតែជម្រុះចោល មានតែការណ៍នេះទេទើបស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា នៅពេលដែលមនុស្សខ្ជិលច្រអូសខ្លាំងបំពេញភារកិច្ចរបស់ពួកគេ ពួកគេតែងតែចង់បានតែភាពងាយៗ និងការសម្ងំយកសុខក្នុងភាពស្រណុកស្រួលខាងសាច់ឈាម។ ពួកគេមិនមានអារម្មណ៍ថា មានបន្ទុក ឬការទទួលខុសត្រូវនៅពេលបំពេញភារកិច្ចរបស់ពួកគេឡើយ ហើយទោះបីជាពួកគេមានគុណសម្បត្តិល្អ ឬសមត្ថភាពការងារក៏ដោយ ក៏ពួកគេមិនគួរឱ្យទុកចិត្ត ហើយមិនអាចធ្វើកិច្ចការពិតប្រាកដបានដែរ។ ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំមិនបានចាត់ចែងកិច្ចការរបស់ក្រុមឱ្យបានល្អទេ ដែលនាំឱ្យមានការថយចុះយ៉ាងខ្លាំងនូវលទ្ធផលនៃកិច្ចការវីដេអូ ហើយខ្ញុំបានឃើញថា មូលហេតុចម្បងនៅពីក្រោយរឿងនេះ គឺដោយសារតែខ្ញុំពិតជាខ្ជិលច្រអូស សម្ងំយកសុខក្នុងភាពស្រណុកស្រួលខាងសាច់ឈាម។ ហើយខ្ញុំមិនព្រមរងទុក្ខ និងលះបង់ឡើយ។ ក្រឡេកមើលទៅក្រោយវិញ ខ្ញុំបានឃើញថា មិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំចាប់ផ្តើមមើលការខុសត្រូវលើកិច្ចការវីដេអូ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា មានរឿងច្រើនណាស់ដែលត្រូវខ្វល់ខ្វាយ ហើយប្រសិនបើខ្ញុំធ្វើកិច្ចការនីមួយៗយ៉ាងហ្មត់ចត់ នោះខ្ញុំប្រាកដជារងទុក្ខ និងហត់នឿយជាមិនខាន ដូច្នេះ ខ្ញុំគ្រាន់តែចង់ធ្វើវីដេអូខ្លួនឯងប៉ុណ្ណោះ ហើយគេចវេសពីការខ្វល់ខ្វាយអំពីរឿងទាំងនេះ។ ខ្ញុំក៏ខ្ជិលពេកក្នុងការពិនិត្យមើល ឬសាកសួរអំពីសភាព ឬការលំបាកនៅក្នុងភារកិច្ចរបស់បងប្អូនប្រុសស្រី ហើយខ្ញុំតែងតែយល់ថា ការធ្វើបែបនេះគឺជារឿងគួរឱ្យធុញទ្រាន់ណាស់។ នៅពេលអ្នកផ្សេងជំរុញខ្ញុំអំពីវឌ្ឍនភាពកិច្ចការរបស់ខ្ញុំ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថារំខាន ហើយខ្ញុំមានអារម្មណ៍ថា ពួកគេតឹងតែងនឹងខ្ញុំពេកហើយ ហើយមិនយោគយល់ពីការលំបាករបស់ខ្ញុំទាល់តែសោះ។ ជាពិសេសនៅពេលដែលអ្នកដឹកនាំបានប្រាប់ខ្ញុំឱ្យពិនិត្យមើលពីរបៀបដែលបងស្រី ផូឡា កំពុងបំពេញភារកិច្ចរបស់គាត់ ទោះបីជាខ្ញុំដឹងថាមានបញ្ហាក៏ដោយ ក៏ខ្ញុំមិនចង់ពិនិត្យមើលវាឱ្យបានលម្អិតដែរ ព្រោះខ្ញុំខ្លាចថា ប្រសិនបើខ្ញុំរកឃើញបញ្ហា ខ្ញុំនឹងត្រូវខ្វល់ខ្វាយ និងដោះស្រាយវា។ ដោយឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ច ខ្ញុំបានឃើញថា រាល់ពេលដែលខ្ញុំប្រឈមមុខនឹងការរងទុក្ខខាងសាច់ឈាម ឬកិច្ចការដែលទាមទារការខ្វល់ខ្វាយ ខ្ញុំតែងតែចង់ក្រឡេចក្រឡុច ខ្ជិលច្រអូស និងគេចវេសពីការលះបង់។ នេះពិតជាអ្វីដែលព្រះជាម្ចាស់លាតត្រដាងអំពីមនុស្សខ្ជិលច្រអូស និងគ្មានប្រយោជន៍មែន! ដោយសារតែភាពខ្ជិលច្រអូស ភាពយឺតយ៉ាវ និងការខ្វះស្មារតីទទួលខុសត្រូវរបស់ខ្ញុំ ខ្ញុំមិនបានមើលការខុសត្រូវ និងតាមដានកិច្ចការរបស់បងប្អូនប្រុសស្រីឡើយ ដែលនាំឱ្យគ្មានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ម្នាក់ៗ។ និងធ្វើឱ្យពួកគេរស់នៅក្នុងសភាពនៃការសម្ងំយកសុខក្នុងភាពស្រណុកស្រួល ហើយមិនខិតខំប្រឹងប្រែងដើម្បីភាពរីកចម្រើន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចការវីដេអូ។ ខ្ញុំមានតួនាទីជាអ្នកមើលការខុសត្រូវ ប៉ុន្តែខ្ញុំមិនបានបំពេញការទទួលខុសត្រូវជាអ្នកមើលការខុសត្រូវទាល់តែសោះ។ ខ្ញុំពិតជាកំពុងធ្វើបាបទាំងខ្លួនឯង និងអ្នកដទៃមែន! ដល់ចំណុចនេះហើយ ទើបខ្ញុំបានឃើញថា មនុស្សខ្ជិលច្រអូសមានចរិតលក្ខណៈអន់ខ្សោយ មិនអាចធ្វើកិច្ចការអ្វីបានល្អឡើយ ហើយពួកគេមិនគួរឱ្យទុកចិត្តនោះទេ! ប្រសិនបើខ្ញុំមិនដោះស្រាយបញ្ហាភាពខ្ជិលច្រអូសរបស់ខ្ញុំទេ ខ្ញុំនឹងមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានឡើយ ហើយនៅទីបំផុត ខ្ញុំនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងជម្រុះចោលជាមិនខាន!

ដើម្បីដោះស្រាយសភាពនេះ ខ្ញុំបានហូប និងផឹកព្រះបន្ទូលដែលពាក់ព័ន្ធរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើមនុស្សមិនអាចសម្ដែងឱ្យឃើញនូវអ្វីដែលពួកគេគួរសម្ដែងឱ្យឃើញ ក្នុងអំឡុងពេលនៃការបម្រើ ឬសម្រេចនូវអ្វីដែលមនុស្សអាចធ្វើបានពីកំណើត ហើយផ្ទុយទៅវិញ បែរជាប្រព្រឹត្តឱ្យតែរួចពីដៃ នោះពួកគេបានបាត់បង់មុខងារដែលភាវៈដែលព្រះបានបង្កើត គួរតែមានហើយ។ មនុស្សបែបនេះ គេហៅថា “មនុស្សធុនកណ្ដាល”។ ពួកគេគឺជាសំរាមដែលគ្មានបានការ។ មនុស្សបែបនេះ តើសមនឹងហៅថាជាភាវៈដែលព្រះបានបង្កើតតាមន័យពិតប្រាកដបានទេ? តើពួកគេមិនមែនជារបស់រលួយដែលចាំងចែងតែខាងក្រៅ ប៉ុន្តែពុកផុយខាងក្នុងទេឬ? ... នៅពេលដែលមនុស្សបរាជ័យមិនអាចបំពេញភារកិច្ចរបស់ពួកគេ ពួកគេគួរតែមានអារម្មណ៍ខុស និងជំពាក់គុណ។ ពួកគេគប្បីស្អប់ភាពទន់ខ្សោយ និងភាពគ្មានបានការរបស់ពួកគេ ទង្វើបះបោរ និងសេចក្ដីពុករលួយរបស់ពួកគេ ហើយលើសពីនេះទៅទៀត ពួកគេគប្បីថ្វាយអ្វីៗគ្រប់យ៉ាងដល់ព្រះជាម្ចាស់ សូម្បីតែជីវិតរបស់ពួកគេក៏ដោយ។ មានតែពេលនោះទេ ទើបពួកគេជាភាវៈដែលព្រះបានបង្កើត ដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែមនុស្សបែបនេះទេ ដែលស័ក្តិសមនឹងរីករាយនឹងព្រះពរ និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ ព្រមទាំងត្រូវបានទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍។ ហើយចុះតើភាគច្រើននៃអ្នករាល់គ្នាវិញយ៉ាងម៉េចដែរ? តើអ្នករាល់គ្នាប្រព្រឹត្តចំពោះព្រះជាម្ចាស់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាយ៉ាងដូចម្ដេច? តើអ្នករាល់គ្នាបានបំពេញភារកិច្ចរបស់អ្នករាល់គ្នានៅចំពោះទ្រង់យ៉ាងដូចម្ដេច? តើអ្នករាល់គ្នាបានធ្វើអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាអាចធ្វើបានដែរឬទេ សូម្បីតែត្រូវលះបង់ជីវិតរបស់អ្នករាល់គ្នាផ្ទាល់ក៏ដោយនោះ? តើអ្នករាល់គ្នាបានលះបង់អ្វីខ្លះ? តើអ្នករាល់គ្នាមិនបានទទួលយ៉ាងច្រើនពីខ្ញុំទេឬ? តើអ្នករាល់គ្នាអាចញែកដឹងបានដែរឬទេ? តើអ្នករាល់គ្នាមានភាពស្មោះត្រង់ចំពោះខ្ញុំកម្រិតណា? តើអ្នករាល់គ្នាបានបម្រើខ្ញុំយ៉ាងដូចម្ដេច? ចុះតើអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នា និងបានធ្វើសម្រាប់អ្នករាល់គ្នាវិញយ៉ាងម៉េចដែរ? តើអ្នករាល់គ្នាបានថ្លឹងថ្លែងពីការណ៍ទាំងអស់នេះដែរឬទេ? តើអ្នករាល់គ្នាសុទ្ធតែបានវិនិច្ឆ័យ និងប្រៀបធៀបការណ៍នេះជាមួយនឹងមនសិការដ៏តិចតួចដែលអ្នករាល់គ្នាមាននៅក្នុងខ្លួនដែរឬទេ? តើពាក្យសម្ដី និងសកម្មភាពរបស់អ្នករាល់គ្នាស័ក្តិសមនឹងនរណាទៅ? តើវាអាចដែរឬទេថា ការលះបង់ដ៏តូចតាចបែបនេះរបស់អ្នករាល់គ្នា ស័ក្តិសមនឹងអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នា? ខ្ញុំបានលះបង់អស់ពីចិត្តចំពោះអ្នករាល់គ្នា ដោយគ្មានការលាក់លៀមសូម្បីតែបន្តិច ប៉ុន្តែអ្នករាល់គ្នាបែរជាមានចេតនាទុច្ចរិត និងធ្វើមិនអស់ពីចិត្តចំពោះខ្ញុំទៅវិញ។ នោះគឺជាភារកិច្ចដែលអ្នករាល់គ្នាបានបំពេញ ជាមុខងារដ៏តិចតួចដែលអ្នករាល់គ្នាបានបម្រើ។ តើវាមិនមែនបែបនេះទេឬអី? តើអ្នករាល់គ្នាមិនដឹងថា អ្នករាល់គ្នាមិនបានបំពេញភារកិច្ចទាល់តែសោះក្នុងនាមជាភាវៈដែលព្រះបានបង្កើតទេឬ? តើអ្នករាល់គ្នាម្ដេចនឹងអាចត្រូវបានចាត់ទុកថាជាភាវៈដែលព្រះបានបង្កើតទៅ? តើអ្នករាល់គ្នាមិនច្បាស់អំពីអ្វីដែលអ្នករាល់គ្នាកំពុងបង្ហាញចេញ និងកំពុងសម្ដែងចេញទេឬ? អ្នករាល់គ្នាមិនបានបំពេញភារកិច្ចរបស់ខ្លួនឡើយ ប៉ុន្តែអ្នករាល់គ្នាព្យាយាមចង់បាននូវការអត់ឱន និងព្រះគុណដ៏ច្រើនសន្ធឹកសន្ធាប់របស់ព្រះជាម្ចាស់។ ព្រះគុណបែបនេះមិនបានរៀបចំសម្រាប់អ្នកដែលគ្មានតម្លៃ និងថោកទាប ដូចជាអ្នករាល់គ្នានោះទេ ប៉ុន្តែគឺសម្រាប់អស់អ្នកណាដែលមិនស្នើសុំអ្វីសោះ និងជាអ្នកដែលលះបង់ដោយរីករាយ។ មនុស្សដូចជាអ្នករាល់គ្នានេះ មនុស្សធុនកណ្ដាលបែបនេះ មិនស័ក្ដិសមទទួលបានព្រះគុណនៃស្ថានសួគ៌សូម្បីណាមួយឡើយ។ មានតែទុក្ខលំបាក និងការដាក់ទោសមិនចេះចប់មិនចេះហើយប៉ុណ្ណោះ ដែលនឹងអមដំណើរជីវិតរបស់អ្នករាល់គ្នា! ប្រសិនបើអ្នករាល់គ្នា មិនអាចស្មោះស្ម័គ្រចំពោះខ្ញុំបានទេ នោះវាសនារបស់អ្នករាល់គ្នានឹងត្រូវជាវាសនាមួយដែលរងទុក្ខវេទនា។ ប្រសិនបើអ្នករាល់គ្នាមិនអាចទទួលខុសត្រូវចំពោះព្រះបន្ទូលរបស់ខ្ញុំ និងកិច្ចការរបស់ខ្ញុំបានទេ នោះលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាលទ្ធផលនៃការដាក់ទោស។ គ្រប់ព្រះគុណ ព្រះពរ និងជីវិតដ៏អស្ចារ្យនៃនគរព្រះ គឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងអ្នករាល់គ្នាឡើយ។ នេះគឺជាចុងបញ្ចប់ដែលអ្នករាល់គ្នាសមនឹងជួប និងជាលទ្ធផលនៃការប្រព្រឹត្តរបស់អ្នករាល់គ្នាផ្ទាល់» («ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលប្រឈមមុខនឹងព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង។ កាលពីមុន ខ្ញុំតែងតែគិតថា ការខ្ជិលបន្តិចបន្តួច និងការលះបង់តិចតួចនៅក្នុងភារកិច្ចរបស់ខ្ញុំ វាមិនមែនជាបញ្ហាធំដុំនោះទេ ប៉ុន្តែបន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំទើបតែដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ការបំពេញភារកិច្ចរបស់ខ្លួនឱ្យអស់ពីសមត្ថភាព និងមានការចុះចូល ព្រមទាំងភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះជាម្ចាស់ គឺជាអត្ថន័យ និងតម្លៃនៃជីវិតរបស់ភាវៈដែលព្រះបានបង្កើត។ ប្រសិនបើភារកិច្ចរបស់នរណាម្នាក់តែងតែត្រូវបានបំពេញឱ្យតែរួចពីដៃ ហើយសូម្បីតែការទទួលខុសត្រូវដែលពួកគេគួរមាន ក៏ពួកគេមិនអាចបំពេញបានផងនោះ នោះមនុស្សបែបនេះគឺមិនស័ក្តិសមនឹងត្រូវបានគេហៅថាមនុស្ស ឬភាវៈដែលព្រះបានបង្កើតឡើយ។ ដោយឆ្លុះបញ្ចាំងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត និងភ័យខ្លាចយ៉ាងខ្លាំង។ ពេលគិតទៅ ខ្ញុំបានឃើញថា ទោះបីជាសំបកក្រៅ ខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ប៉ុន្តែនៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំគ្មានបន្ទុក ឬស្មារតីទទួលខុសត្រូវឡើយ ហើយខ្ញុំតែងតែមានអារម្មណ៍ថារឿងទាំងនេះគឺជារឿងគួរឱ្យធុញ និងហត់នឿយ។ ខ្ញុំតែងតែដដែលចំពោះកិច្ចការដែលគួរតែត្រូវបានតាមដាន និងបញ្ហាដែលគួរតែត្រូវបានដោះស្រាយ ហើយសូម្បីតែពេលដែលខ្ញុំសាកសួរអំពីវា ក៏ខ្ញុំគ្រាន់តែធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយខ្លាចថា ប្រសិនបើខ្ញុំពិនិត្យមើលកាន់តែជ្រៅ ហើយរកឃើញបញ្ហា ខ្ញុំនឹងត្រូវចំណាយពេលគិតច្រើន ដើម្បីដោះស្រាយវា។ ដើម្បីចង់បានតែការសម្ងំយកសុខក្នុងភាពស្រណុកស្រួលខាងសាច់ឈាម ខ្ញុំបានព្រងើយកន្តើយចំពោះបញ្ហានៅក្នុងកិច្ចការដោយចេតនា និងធ្វើជាមើលមិនឃើញ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រសិទ្ធភាពនៃការងារ។ ខ្ញុំបានឃើញថា នៅក្នុងគ្រប់កិច្ចការដែលខ្ញុំបានធ្វើ ខ្ញុំតែងតែធ្វើលំៗ គេចវេសពីកិច្ចការ និងប្រព្រឹត្តទៅក្នុងលក្ខណៈឱ្យតែរួចពីដៃ។ តើខ្ញុំមានភាពស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ត្រង់ណាទៅ? តើខ្ញុំកំពុងតែបំពេញភារកិច្ចត្រង់ណាទៅ? ខ្ញុំច្បាស់ជាប្រភេទមនុស្សគ្មានប្រយោជន៍ដែលព្រះជាម្ចាស់លាតត្រដាងថា «ចាំងចែងតែខាងក្រៅ ប៉ុន្តែពុកផុយខាងក្នុង» មែន! ដើម្បីសង្គ្រោះមនុស្សជាតិដែលពុករលួយ ខ្ញុំបានគិតអំពីរបៀបដែលព្រះជាម្ចាស់ ទ្រង់បានស៊ូទ្រាំនឹងការអាម៉ាស់ និងការរងទុក្ខយ៉ាងខ្លាំង ដោយយកកំណើតជាមនុស្សដើម្បីលេចមក និងធ្វើការ។ ទោះបីជាទ្រង់ត្រូវបានតាមធ្វើទុក្ខបុកម្នេញ និងតាមប្រមាញ់យ៉ាងឆ្កួតលីលាពីសំណាក់បក្សកុម្មុយនីស្តចិនដ៏អាក្រក់ ព្រមទាំងត្រូវបានពិភពសាសនាទាស់ទទឹង និងថ្កោលទោសក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ឡើយ ដោយបន្តសម្ដែងចេញនូវសេចក្ដីពិត ដើម្បីស្រោចស្រព ចិញ្ចឹមបីបាច់ និងផ្គត់ផ្គង់ដល់មនុស្ស។ ដោយខ្លាចថា យើងប្រហែលជាមិនយល់ ព្រះជាម្ចាស់តែងតែមានបន្ទូលដោយអត់ធ្មត់ និងលម្អិត ដោយប្រើពាក្យប្រៀបធៀប ឧទាហរណ៍ និងទស្សនៈផ្សេងៗ ដើម្បីឱ្យយើងអាចយល់សេចក្ដីពិតបានយ៉ាងឆាប់រហ័ស និងទទួលបានការផ្លាស់ប្ដូរនិស្ស័យ។ ព្រះជាម្ចាស់បានលះបង់អស់ពីព្រះហឫទ័យចំពោះកិច្ចការសង្គ្រោះមនុស្សជាតិរបស់ទ្រង់ ហើយទ្រង់បានលះបង់គ្រប់យ៉ាង ប៉ុន្តែរូបខ្ញុំ ដែលទទួលបានសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ បែរជាគ្មានភាពស្មោះស្ម័គ្រណាមួយដើម្បីតបស្នងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឡើយ ហើយខ្ញុំមិនអាចសូម្បីបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត តើខ្ញុំអាចអះអាងថាខ្លួនមានភាពជាមនុស្សយ៉ាងដូចម្តេចទៅ? បន្ទាប់មក ខ្ញុំបានគិតដល់លោកណូអេ ដែលបន្ទាប់ពីទទួលបានព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ បានធ្វើកិច្ចការសាងសង់ទូកធំដោយមិនគិតពីការនឿយហត់។ ទោះបីជាគម្រោងនេះលំបាកស្មុគស្មាញ ឬមានឧបសគ្គច្រើនប៉ុនណាក៏ដោយ ក៏គាត់នៅតែបន្តធ្វើរហូតដល់រយៈពេល ១២០ឆ្នាំ ទាល់តែទូកធំនោះបានសាងសង់រួចរាល់។ ខ្ញុំបានមើលទៅលើចរិតលក្ខណៈរបស់លោកណូអេ និងភាពស្មោះត្រង់ ព្រមទាំងការចុះចូលរបស់គាត់ចំពោះព្រះជាម្ចាស់ ហើយខ្ញុំបានឃើញថា គាត់គឺជាមនុស្សដែលមានភាពជាមនុស្ស និងវិចារណញ្ញាណ ភាវៈដែលព្រះបានបង្កើតពិតប្រាកដ និងជាមនុស្សដែលស័ក្តិសមនឹងទទួលបានការទុកចិត្តពីព្រះជាម្ចាស់។ ពេលប្រៀបធៀបទៅ ខ្ញុំបានឃើញថា ខ្ញុំខ្វះសូម្បីតែកម្រិតមូលដ្ឋានបំផុតនៃភាពជាមនុស្សធម្មតា។ ខ្ញុំមិនអាចសូម្បីតែធ្វើអ្វីដែលមនសិការរបស់ខ្ញុំប្រាប់ឱ្យធ្វើ ហើយខ្ញុំពិតជាមិនស័ក្តិសមនឹងត្រូវបានគេហៅថាមនុស្សមែន! ប្រសិនបើអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ច នៅតែមិនព្រមកែប្រែទេនោះ តើខ្ញុំនឹងមិនត្រូវព្រះជាម្ចាស់បើកសម្ដែង និងជម្រុះចោលទេឬ? ដោយគិតអំពីរឿងនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច និងស្តាយក្រោយ ព្រមទាំងមានអារម្មណ៍ខុសបន្តិចផងដែរ ហើយដូច្នេះ ខ្ញុំក៏បានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្ងៀមស្ងាត់ និងប្តេជ្ញានៅក្នុងចិត្តថា ពេលបំពេញភារកិច្ចរបស់ខ្ញុំទៅថ្ងៃមុខ ខ្ញុំប្រាកដជានឹងបះបោរទាស់នឹងសាច់ឈាម ហើយប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។

ក្រោយពីមានបទពិសោធន៍នេះមក ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំបានល្អប្រសើរជាងមុន។ រៀងរាល់ថ្ងៃ ក្រៅពីការធ្វើវីដេអូ ខ្ញុំក៏ឧស្សាហ៍ពិនិត្យមើលពីរបៀបដែលបងប្អូនប្រុសស្រីរបស់ខ្ញុំកំពុងបំពេញភារកិច្ចរបស់ពួកគេផងដែរ ហើយរាល់ពេលដែលពួកគេមានការលំបាក ឬបញ្ហា ខ្ញុំតែងតែប្រកបគ្នាពីដំណោះស្រាយជាមួយពួកគេ។ ទោះបីជាការបំពេញភារកិច្ចតាមរបៀបនេះ ទាមទារឱ្យខ្ញុំខ្វល់ខ្វាយច្រើនជាងមុនបន្តិចក៏ដោយ ប៉ុន្តែខ្ញុំមានអារម្មណ៍សុខសាន្ត និងស្ងប់ចិត្ត ពេលដឹងថា ខ្ញុំកំពុងបំពេញភារកិច្ចអស់ពីសមត្ថភាពរបស់ខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែមិនសូវមានការយល់ដឹងអំពីសារជាតិធម្មជាតិរបស់ខ្ញុំ មួយរយៈក្រោយមក ខ្ញុំក៏បានធ្លាក់ចូលទៅក្នុងសភាពនៃការប្រាថ្នាចង់បានភាពស្រណុកសុខស្រួលទៅវិញ។

ដោយសារតែទំហំនៃកិច្ចការធ្វើវីដេអូមានការកើនឡើង មានកិច្ចការជាច្រើនដែលត្រូវចាត់ចែងស្ទើរតែរាល់ថ្ងៃ ហើយវីដេអូខ្លះចាំបាច់ត្រូវបញ្ចប់ក្នុងរយៈពេលកំណត់មួយ។ វីដេអូខ្លះមានតម្រូវការបច្ចេកទេសខ្ពស់ជាងមុន ដែលទាមទារឱ្យមានការគិត និងការពិចារណាយ៉ាងហ្មត់ចត់។ ដំបូងឡើយ ខ្ញុំអាចព្យាយាមអស់ពីសមត្ថភាពដើម្បីបញ្ចប់គ្រប់កិច្ចការទាំងអស់ ប៉ុន្តែមួយរយៈក្រោយមក ខ្ញុំចាប់ផ្តើមរអ៊ូរទាំក្នុងចិត្ត ដោយគិតថា៖ «រាល់ថ្ងៃមានកិច្ចការច្រើនណាស់ តើពេលណាទើបវាថយចុះទៅ? ប្រសិនបើកិច្ចការថយចុះបន្តិច ខ្ញុំប្រហែលជាមិនសូវតានតឹងទេ ហើយសាច់ឈាមរបស់ខ្ញុំក៏នឹងបានស្រួលជាងនេះដែរ»។ ខ្ញុំចាំបានថា មានពេលមួយ មានបងស្រីម្នាក់បានផ្ញើវីដេអូជាងដប់មកឱ្យខ្ញុំក្នុងពេលតែមួយ ដោយប្រាប់ឱ្យខ្ញុំពិនិត្យមើលវាឱ្យហើយក្នុងរយៈពេលពីរថ្ងៃ។ ខ្ញុំមានអារម្មណ៍ទាស់ទទឹងបន្តិច ដោយគិតថា៖ «តើខ្ញុំពិតជាអាចពិនិត្យមើលវីដេអូទាំងអស់នេះ ក្នុងរយៈពេលពីរថ្ងៃបានមែនទេ? តើវាមិនត្រូវទាមទារឱ្យធ្វើការថែមម៉ោងទេឬ?» ទោះបីជាសំបកក្រៅខ្ញុំមិនបាននិយាយអ្វីក៏ដោយ ក៏ខ្ញុំនៅតែបន្តរអ៊ូរទាំក្នុងចិត្តដដែល។ ក្រោយមក ខ្ញុំបានដឹងថា សភាពរបស់ខ្ញុំមិនត្រឹមត្រូវទេ ហើយខ្ញុំដឹងថា ស្ថានភាពនេះគឺជារឿងដែលខ្ញុំត្រូវតែរៀនសូត្រតាមរយៈ។ ប៉ុន្មានថ្ងៃបន្ទាប់ ជាញឹកញាប់ ខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯងថា៖ «ហេតុអ្វីបានជាខ្ញុំតែងតែចង់ផ្គាប់ចិត្តខាងសាច់ឈាមរបស់ខ្លួន ពេលដែលទំហំកិច្ចការនៃភារកិច្ចរបស់ខ្ញុំកើនឡើងដូច្នេះ? តើមានអ្វីកំពុងតែគ្រប់គ្រងខ្ញុំឱ្យប្រាកដទៅ?» នៅក្នុងការស្វែងរករបស់ខ្ញុំ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនវគ្គ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដូច្នេះ តើភាពពិសពុលរបស់សាតាំងជាអ្វី? តើពួកវាអាចសម្ដែងចេញមកដោយរបៀបណា? ឧទាហរណ៍ ប្រសិនបើអ្នកសួរថា៖ “តើមនុស្សគួររស់នៅយ៉ាងដូចម្ដេច? តើមនុស្សគួររស់នៅដើម្បីអ្វី?” មនុស្សគ្រប់គ្នានឹងឆ្លើយថា៖ “មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់”។ គ្រាន់តែឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហានេះ។ ទស្សនវិជ្ជា និងតក្កវិជ្ជារបស់សាតាំង បានក្លាយជាជីវិតរបស់មនុស្សទៅហើយ។ មិនថាមនុស្សដេញតាមអ្វីនោះទេ តាមពិតគឺពួកគេដេញតាមវាដើម្បីខ្លួនឯង ដូច្នេះហើយ មនុស្សសុទ្ធតែរស់នៅដើម្បីខ្លួនឯង។ “មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់” នេះគឺជាទស្សនវិជ្ជាជីវិតរបស់មនុស្ស ហើយវាក៏តំណាងឱ្យធម្មជាតិរបស់មនុស្សផងដែរ។ ពាក្យសម្ដីទាំងអស់នេះ បានក្លាយជាធម្មជាតិរបស់មនុស្សជាតិពុករលួយរួចស្រេចទៅហើយ ហើយពាក្យទាំងនេះគឺជារូបភាពពិតប្រាកដនៃធម្មជាតិបែបសាតាំងរបស់មនុស្សជាតិពុករលួយ។ ធម្មជាតិបែបសាតាំងនេះ បានក្លាយជាគ្រឹះទាំងស្រុងសម្រាប់អត្ថិភាពរបស់មនុស្សជាតិពុករលួយ។ មនុស្សជាតិពុករលួយបានរស់នៅផ្អែកលើភាពពិសពុលរបស់សាតាំងនេះអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ មកទល់នឹងពេលបច្ចុប្បន្ននេះ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ទាក់ទងនឹងសាច់ឈាម អ្នកប្រព្រឹត្តចំពោះវាកាន់តែល្អ វានឹងកាន់តែលោភលន់។ ជារឿងត្រឹមត្រូវហើយដែលសាច់ឈាមត្រូវស៊ូទ្រាំនឹងការរងទុក្ខបន្តិចបន្តួច ហើយនៅពេលដែលវាស៊ូទ្រាំ នោះវាងាយនឹងដើរលើផ្លូវត្រូវ និងយកចិត្តទុកដាក់ចំពោះកិច្ចការដ៏ត្រឹមត្រូវរបស់ខ្លួន។ ប្រសិនបើមនុស្សម្នាក់ធំធាត់ឡើងក្នុងមជ្ឈដ្ឋានគ្រួសារដ៏ល្អមួយ តែងតែទទួលបានភាពស្រណុកសុខស្រួល និងមិនដែលរងទុក្ខច្រើនទេ នោះគេនឹងក្លាយជាទន់ខ្សោយ មិនអាចទ្រាំទ្របានសូម្បីតែការរងទុក្ខបន្តិចបន្តួច។ វាជារឿងលំបាកសម្រាប់មនុស្សបែបនេះក្នុងការសម្រេចបានអ្វីមួយ ហើយទីបំផុតពួកគេថែមទាំងអាចនឹងមិនសម្រេចបានអ្វីទាល់តែសោះ។ វាក៏ជារឿងពិបាកផងដែរសម្រាប់មនុស្សបែបនេះ ក្នុងការទទួលបានសេចក្ដីពិតនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ប្រសិនបើពួកគេជួបប្រទះនឹងមហន្តរាយធម្មជាតិ ឬមហន្តរាយដែលបង្កឡើងដោយមនុស្ស ពួកគេនឹងបន្ទោសស្ថានសួគ៌ និងមនុស្សគ្រប់គ្នា លើកលែងតែខ្លួនឯង ពួកគេនឹងរអ៊ូរទាំអំពីព្រះជាម្ចាស់ និងបដិសេធទ្រង់ ហើយក្លាយជាមនុស្សដែលគ្មានសតិ និងគ្មានវិចារណញ្ញាណ។ ពេលវេលាយូរៗទៅ ពួកគេនឹងកាន់តែទាបថោកទៅៗតែប៉ុណ្ណោះ។ តើមានឧទាហរណ៍ជាច្រើនអំពីរឿងនេះដែរឬទេ? អ្នកអាចមើលឃើញថា នៅក្នុងពិភពដែលមិនជឿ មានអ្នកចម្រៀង និងតារាភាពយន្តជាច្រើន ដែលមានសមត្ថភាពគួរសមក្នុងការស៊ូទ្រាំនឹងទុក្ខលំបាក និងបានលះបង់ខ្លួនឯងចំពោះការងាររបស់ពួកគេ មុនពេលពួកគេក្លាយជាមនុស្សល្បីល្បាញ។ ប៉ុន្តែនៅពេលពួកគេទទួលបានកេរ្តិ៍ឈ្មោះ និងចាប់ផ្ដើមរកលុយបានច្រើន ពួកគេមិនដើរលើផ្លូវត្រូវឡើយ។ អ្នកខ្លះក្នុងចំណោមពួកគេប្រើប្រាស់គ្រឿងញៀន អ្នកខ្លះទៀតធ្វើអត្តឃាត ហើយពួកគេឆាប់ស្លាប់លឿនជាងការរំពឹងទុក។ តើអ្វីដែលបណ្ដាលឱ្យរឿងនេះកើតឡើង? ការសប្បាយខាងសម្ភារៈរបស់ពួកគេគឺហួសហេតុពេក ពួកគេមានភាពស្រណុកសុខស្រួលពេក ហើយពួកគេមិនដឹងពីរបៀបទទួលបានការសប្បាយកាន់តែខ្លាំង ឬភាពរំភើបកាន់តែខ្លាំងនោះទេ។ អ្នកខ្លះក្នុងចំណោមពួកគេងាកទៅរកគ្រឿងញៀន ដើម្បីស្វែងរកកម្រិតកាន់តែខ្ពស់នៃភាពរំភើប និងការសប្បាយ ហើយបន្ទាប់ពីប្រើប្រាស់វាអស់រយៈពេលយូរ ពួកគេមិនអាចផ្ដាច់វាបានឡើយ។ អ្នកខ្លះស្លាប់ដោយសារការប្រើប្រាស់គ្រឿងញៀនហួសកម្រិត ហើយអ្នកខ្លះទៀត ដោយមិនដឹងពីរបៀបរំដោះខ្លួនចេញពីវា ទីបំផុតក៏ធ្វើអត្តឃាតតែម្ដង។ មានឧទាហរណ៍ជាច្រើនបែបនេះ។ មិនថាអ្នកហូបចុកបានល្អកម្រិតណា ស្លៀកពាក់បានល្អកម្រិតណា ផ្ទះរបស់អ្នកស្អាតកម្រិតណា អ្នកសោយសុខនឹងខ្លួនឯងកម្រិតណា ឬជីវិតរបស់អ្នកស្រណុកសុខស្រួលកម្រិតណានោះទេ ហើយមិនថាបំណងប្រាថ្នារបស់អ្នកត្រូវបានបំពេញយ៉ាងពេញលេញកម្រិតណានោះទេ ក៏នៅទីបំផុត វាគឺជាភាពទទេសូន្យនៅពីលើភាពទទេសូន្យ ហើយលទ្ធផលគឺសេចក្ដីហិនវិនាស។ តើសុភមង្គលដែលអ្នកគ្មានជំនឿដេញតាមនោះ ជាសុភមង្គលពិតមែនទេ? តាមពិតទៅ នោះមិនមែនជាសុភមង្គលឡើយ។ វាគឺជាការស្រមើស្រមៃរបស់មនុស្ស វាគឺជាផ្លូវនៃសេចក្ដីទាបថោក ហើយវាគឺជាផ្លូវដែលធ្វើឱ្យមនុស្សក្លាយជាទាបថោក។ អ្វីដែលហៅថាសុភមង្គលដែលមនុស្សដេញតាមនោះ គឺជាការក្លែងក្លាយ។ តាមពិតវាគឺជាការរងទុក្ខ។ នោះមិនមែនជាគោលដៅដែលមនុស្សគួរដេញតាមឡើយ ហើយវាក៏មិនមែនជាគុណតម្លៃនៃការរស់នៅដែរ។ ផ្លូវ និងវិធីសាស្ត្រមួយចំនួនដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ គឺពាក់ព័ន្ធនឹងការធ្វើឱ្យពួកគេយកការបំពេញចិត្តខាងសាច់ឈាម និងការសោយសុខនឹងតណ្ហា ធ្វើជាគោលដៅរបស់ពួកគេ។ តាមរយៈមធ្យោបាយនេះ សាតាំងធ្វើឱ្យមនុស្សស្ពឹកស្រពន់ ល្បួងមនុស្ស និងធ្វើឱ្យមនុស្សពុករលួយ ដោយធ្វើឱ្យពួកគេមានអារម្មណ៍ហាក់ដូចជានោះគឺជាសុភមង្គល ហើយដឹកនាំពួកគេឱ្យដេញតាមគោលដៅនោះ។ មនុស្សជឿថា ការទទួលបានរឿងរ៉ាវទាំងនោះ គឺជាការទទួលបានសុភមង្គល ដូច្នេះពួកគេធ្វើអស់ពីសមត្ថភាពដើម្បីឆ្ពោះទៅរកការដេញតាមគោលដៅនោះ។ បន្ទាប់មក ក្រោយពីពួកគេទទួលបានវា អ្វីដែលពួកគេមានអារម្មណ៍គឺមិនមែនជាសុភមង្គលទេ តែផ្ទុយទៅវិញ គឺជាភាពទទេសូន្យ និងការឈឺចាប់។ ការណ៍នេះបញ្ជាក់ថា វាមិនមែនជាផ្លូវត្រូវឡើយ វាគឺជាផ្លូវឆ្ពោះទៅរកសេចក្ដីស្លាប់» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ដោយឆ្លុះបញ្ចាំងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ការដេញតាមសេចក្តីសប្បាយខាងសាច់ឈាម គឺជាមធ្យោបាយរបស់សាតាំងក្នុងការធ្វើឱ្យមនុស្សពុករលួយ។ សាតាំងប្រើប្រាស់ទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ និងសេចក្ដីខុសឆ្គងផ្សេងៗ ដើម្បីបំភាន់ និងធ្វើឱ្យមនុស្សពុករលួយ ដូចជា «មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់» «ជីវិតខ្លីណាស់ ដូច្នេះត្រូវសប្បាយពេលដែលនៅអាចសប្បាយបាន» និង «មានស្រាថ្ងៃនេះ ត្រូវផឹកថ្ងៃនេះ» ដែលធ្វើឱ្យមនុស្សរស់នៅតាមគំនិតទាំងនេះ និងធ្វើឱ្យពួកគេចាត់ទុកការដេញតាមសេចក្តីសប្បាយខាងសាច់ឈាម ជាអត្ថន័យ និងតម្លៃនៃជីវិត ព្រមទាំងជាគោលដៅនៃជីវិត។ នេះធ្វើឱ្យមនុស្សដេញតាមភាពស្រណុកសុខស្រួល និងសេចក្តីសប្បាយខាងសាច់ឈាម ហើយធ្វើឱ្យពួកគេកាន់តែពុករលួយ និងថោកទាបទៅៗ ព្រមទាំងបាត់បង់លក្ខណៈជាមនុស្ស។ ខ្ញុំបានគិតថា ទោះបីជាខ្ញុំជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំក៏ដោយ ហើយខ្ញុំមិនដូចអ្នកមិនជឿ ដែលដេញតាមការស៊ីផឹក ការសប្បាយ និងបណ្តោយតាមសាច់ឈាមរបស់ពួកគេនោះទេ ប៉ុន្តែភាពពិសពុល ទស្សនវិជ្ជា និងច្បាប់របស់សាតាំង នៅតែចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់ខ្ញុំ ហើយគំនិត និងទស្សនៈរបស់ខ្ញុំ គឺដូចគ្នាទៅនឹងអ្នកគ្មានជំនឿដែរ។ ខ្ញុំតែងតែគិតថា ភាពស្រណុកសុខស្រួល និងការសប្បាយខាងរូបកាយ គឺមានន័យស្មើនឹងសុភមង្គល ហើយខ្ញុំមិនចង់រងទុក្ខ ឬលះបង់នៅក្នុងកិច្ចការអ្វីដែលខ្ញុំបានធ្វើឡើយ។ ជួនកាល នៅពេលដែលមានរឿងជាច្រើនត្រូវខ្វល់ខ្វាយនៅក្នុងភារកិច្ចរបស់ខ្ញុំ ឬកិច្ចការកាន់តែរវល់ ខ្ញុំចង់រកពេលសម្រាក ហើយមិនចង់ធ្វើឱ្យខ្លួនឯងហត់នឿយខ្លាំងពេកនោះទេ។ ខ្ញុំថែមទាំងមិនបានពិនិត្យមើលឱ្យបានដិតដល់ ឬដោះស្រាយបញ្ហាដែលស្តែងចេញច្បាស់ៗនៅក្នុងកិច្ចការផង ដោយទុកភារកិច្ចរបស់ខ្ញុំចោលមួយឡែក។ ជាលទ្ធផល ខ្ញុំបានពន្យារវឌ្ឈនភាពកិច្ចការដោយមិនដឹងខ្លួន។ នេះពិតជាគ្រោះថ្នាក់ណាស់! ពេលគិតត្រឡប់ទៅកាលដែលខ្ញុំកំពុងរស់នៅក្នុងសភាពនៃការសម្ងំយកសុខក្នុងភាពស្រណុកស្រួល ខ្ញុំមិនបានគិតពីរបៀបបំពេញភារកិច្ចរបស់ខ្ញុំ ឬរបៀបផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ ហើយនៅពេលមានរឿងអ្វីកើតឡើង គំនិតដំបូងរបស់ខ្ញុំគឺតែងតែគិត ថាតើរូបកាយរបស់ខ្ញុំនឹងត្រូវរងទុក្ខ ឬហត់នឿយដែរយ៉ាងណា។ វាពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមមែន ហើយខ្ញុំគ្មានមនសិការ ឬវិចារណញ្ញាណទាល់តែសោះ។ ជួនកាល សូម្បីតែពេលដែលខ្ញុំដឹងថា ខ្ញុំគួរតែគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ដោយ ខ្ញុំឃើញថា ខ្លួនឯងតែងតែត្រូវសាច់ឈាមគ្រប់គ្រង ហើយមិនព្រមរងទុក្ខ ឬលះបង់ឡើយ។ នៅក្នុងជម្រៅចិត្ត ខ្ញុំមានអារម្មណ៍ទាស់ទទឹង និងមិនពេញចិត្តយ៉ាងខ្លាំងចំពោះសេចក្តីពិត និងរបស់វិជ្ជមាន ហើយនៅពេលនិយាយដល់កិច្ចការដែលខ្ញុំត្រូវធ្វើ ខ្ញុំតែងតែព្យាយាមរកលេសដើម្បីគេចវេសពីវា។ ដោយធ្វើបែបនេះ រូបកាយរបស់ខ្ញុំនឹងទទួលបានភាពស្រណុកសុខស្រួល ហើយមិនរងទុក្ខ ប៉ុន្តែនៅទីបំផុត ខ្ញុំនឹងមិនទទួលបានសេចក្តីពិតណាមួយឡើយ។ តើខ្ញុំមិនកំពុងតែបំផ្លាញខ្លួនឯងទាំងស្រុងទេឬ? ពេលគិតអំពីរឿងនេះ ខ្ញុំចាប់ផ្តើមទទួលបានការយល់ដឹងបន្តិចបន្តួចអំពីផលវិបាកដ៏គ្រោះថ្នាក់នៃការសម្ងំយកសុខក្នុងភាពស្រណុកស្រួល។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «មនុស្សដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ បំពេញភារកិច្ចរបស់ពួកគេដោយស្ម័គ្រចិត្ត ដោយមិនគិតគូរពីផលចំណេញ និងការខាតបង់ផ្ទាល់ខ្លួនឡើយ។ មិនថាអ្នកជាមនុស្សដែលដេញតាមសេចក្ដីពិតឬអត់នោះទេ អ្នកត្រូវតែពឹងអាងលើមនសិការ និងវិចារណញ្ញាណរបស់អ្នក ហើយខិតខំប្រឹងប្រែងឱ្យពិតប្រាកដ នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក។ តើការខិតខំប្រឹងប្រែងឱ្យពិតប្រាកដមានន័យដូចម្ដេច? ប្រសិនបើអ្នកគ្រាន់តែស្កប់ស្កល់នឹងការខិតខំប្រឹងប្រែងបន្តិចបន្តួច និងរងទុក្ខខាងសាច់ឈាមបន្តិចបន្តួច ប៉ុន្តែអ្នកមិនមានភាពហ្មត់ចត់ទាល់តែសោះ ហើយមិនស្វែងរកគោលការណ៍សេចក្ដីពិតនៅក្នុងការបំពេញភារកិច្ចរបស់អ្នក នោះការណ៍នេះគ្មានអ្វីក្រៅពីការធ្វើឱ្យតែរួចពីដៃនោះទេ វាមិនមែនជាការខិតខំប្រឹងប្រែងពិតប្រាកដឡើយ។ គន្លឹះនៃការខិតខំប្រឹងប្រែងឱ្យពិតប្រាកដ គឺការដាក់ចិត្តរបស់អ្នកទៅក្នុងកិច្ចការនោះ ការកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ការចេះគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការខ្លាចក្រែងយ៉ាងខ្លាំងក្នុងការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងធ្វើឱ្យព្រះជាម្ចាស់ឈឺព្រះហឫទ័យ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការរងទុក្ខលំបាកណាមួយ ដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ និងផ្គាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមានចិត្តដែលស្រឡាញ់ព្រះជាម្ចាស់នេះ អ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានល្អ។ ប្រសិនបើគ្មានការកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកទេ អ្នកនឹងគ្មានស្មារតីទទួលបន្ទុក ឬការទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់អ្នកឡើយ ហើយជៀសមិនផុតពីការធ្វើឱ្យតែរួចពីដៃ និងធ្វើឱ្យតែល្អមើល ដោយមិនបង្កើតឱ្យមានលទ្ធផលពិតប្រាកដណាមួយឡើយ ដែលនេះមិនមែនជាការបំពេញភារកិច្ចទេ។ ប្រសិនបើអ្នកពិតជាមានស្មារតីទទួលបន្ទុក ហើយជឿថា ការបំពេញភារកិច្ចរបស់អ្នក គឺជាការអនុវត្តការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក ថាអ្នកនឹងក្លាយជាសត្វតិរច្ឆាន ហើយមិនសមនឹងរស់នៅឡើយ ប្រសិនបើអ្នកមិនបំពេញភារកិច្ចរបស់អ្នក ហើយថាអ្នកអាចមានមនសិការស្អាតស្អំ និងស័ក្តិសមនឹងត្រូវបានហៅថាមនុស្ស លុះត្រាតែអ្នកបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ប្រសិនបើអ្នកមានស្មារតីទទួលបន្ទុកនេះនៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក នោះអ្នកនឹងអាចធ្វើអ្វីៗគ្រប់យ៉ាងដោយយកចិត្តទុកដាក់ ស្វែងរកសេចក្ដីពិត និងធ្វើកិច្ចការស្របតាមគោលការណ៍ ព្រមទាំងបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ និងផ្គាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់។ អ្នកនឹងស័ក្តិសមនឹងបេសកកម្មដែលព្រះជាម្ចាស់បានប្រទានដល់អ្នក ហើយស័ក្តិសមនឹងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានលះបង់ដើម្បីអ្នក និងការរំពឹងទុករបស់ទ្រង់ចំពោះអ្នក។ នេះទើបហៅថាការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ។ ... យ៉ាងហោចណាស់ មនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាមនុស្សស្មោះត្រង់។ ពួកគេគឺជាមនុស្សដែលគួរឱ្យទុកចិត្តបាននៅក្នុងភារកិច្ចរបស់ពួកគេ ជាអ្នកដែលអាចទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេដោយស្មោះស្ម័គ្រ។ ប្រសិនបើមនុស្សមិនមានសេចក្ដីជំនឿពិត មនសិការ និងវិចារណញ្ញាណទេ ហើយប្រសិនបើពួកគេមិនមានដួងចិត្តដែលកោតខ្លាច និងចុះចូលនឹងព្រះជាម្ចាស់ទេ នោះពួកគេមិនស័ក្តិសមនឹងបំពេញភារកិច្ចឡើយ។ ទោះបីជាពួកគេបំពេញភារកិច្ចរបស់ពួកគេក៏ដោយ ក៏ពួកគេធ្វើឱ្យតែរួចពីដៃក្នុងពេលកំពុងធ្វើភារកិច្ចនោះដែរ។ ពួកគេគឺជាអ្នកធ្វើការដោយកម្លាំង ជាមនុស្សដែលមិនទាន់ប្រែចិត្តយ៉ាងពិតប្រាកដ។ អ្នកធ្វើការដោយកម្លាំងបែបនេះ មិនយូរមិនឆាប់នឹងត្រូវជម្រុះចោល។ មានតែអ្នកធ្វើការដោយកម្លាំងដែលស្មោះត្រង់ប៉ុណ្ណោះ ទើបនឹងអាចរស់រានមានជីវិត។ ទោះបីជាអ្នកធ្វើការដោយកម្លាំងដែលស្មោះត្រង់មិនមានតថភាពនៃសេចក្ដីពិតក៏ដោយ ក៏ពួកគេមានមនសិការ និងវិចារណញ្ញាណ ពួកគេអាចបំពេញភារកិច្ចរបស់ពួកគេដោយស្មោះសរ ហើយព្រះជាម្ចាស់អនុញ្ញាតឱ្យពួកគេរស់រានមានជីវិត។ អស់អ្នកដែលមានតថភាពនៃសេចក្ដីពិត ហើយដែលអាចធ្វើបន្ទាល់យ៉ាងកងរំពងថ្វាយព្រះជាម្ចាស់ ជារាស្ត្ររបស់ទ្រង់ ក៏នឹងរស់រានមានជីវិត និងត្រូវបាននាំចូលទៅក្នុងនគររបស់ទ្រង់ផងដែរ» («ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ យ៉ាងហោចណាស់ មនុស្សត្រូវមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មានតែមនុស្សស្មោះត្រង់ដែលបំពេញភារកិច្ចរបស់ពួកគេដោយស្មោះស្ម័គ្រប៉ុណ្ណោះ ទើបជាមនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ពិតប្រាកដ។ មនុស្សបែបនេះមានស្មារតីទទួលខុសត្រូវចំពោះកិច្ចការរបស់ពួកគេ ហើយគួរឱ្យទុកចិត្ត។ ពួកគេមិនស្កប់ចិត្តត្រឹមតែធ្វើការបន្លំភ្នែក ឬធ្វើការឱ្យតែរួចពីដៃនោះទេ។ ផ្ទុយទៅវិញ ពួកគេស្ម័គ្រចិត្តរងទុក្ខ និងលះបង់ដើម្បីបំពេញភារកិច្ចរបស់ពួកគេ ដោយធ្វើវាដោយឧស្សាហ៍ព្យាយាម និងរហូតដល់ទីបញ្ចប់។ នេះទើបជាការបំពេញភារកិច្ចពិតប្រាកដ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរកឃើញផ្លូវនៃការអនុវត្ត។ ខ្ញុំត្រូវតែប្រព្រឹត្តិចំពោះភារកិច្ចរបស់ខ្ញុំដោយចិត្តស្មោះត្រង់។ នៅពេលដែលខ្ញុំចង់ធ្វើការលំៗ គេចវេសពីកិច្ចការ និងសម្ងំយកសុខក្នុងភាពស្រណុកស្រួលខណៈពេលបំពេញភារកិច្ចរបស់ខ្លួន ខ្ញុំត្រូវតែបះបោរទាស់នឹងសាច់ឈាមរបស់ខ្ញុំ ដាក់ចិត្តដាក់កាយលើគ្រប់កិច្ចការដែលពាក់ព័ន្ធនឹងភារកិច្ចរបស់ខ្ញុំ ធ្វើឱ្យបានហ្មត់ចត់ និងបំពេញការទទួលខុសត្រូវរបស់ខ្ញុំ។ មានតែការធ្វើបែបនេះទេ ទើបខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ដូច្នេះ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់ ពេលបំពេញភារកិច្ចរបស់ទូលបង្គំ ទូលបង្គំតែងតែផ្គាប់ចិត្តខាងសាច់ឈាម មិនបានបំពេញភារកិច្ចរបស់ទូលបង្គំឡើយ ហើយទូលបង្គំមិនបានធ្វើតាមបំណងព្រះហឫទ័យទ្រង់ទេ។ ឥឡូវនេះ ទូលបង្គំស្ម័គ្រប្រែចិត្តចំពោះទ្រង់ និងទទួលយកការពិនិត្យពិច័យរបស់ទ្រង់។ ទូលបង្គំនឹងអនុវត្តក្នុងការធ្វើឱ្យបានហ្មត់ចត់ និងទទួលខុសត្រូវក្នុងការបញ្ចប់គ្រប់កិច្ចការ ហើយទូលបង្គំនឹងបំពេញភារកិច្ចដែលទូលបង្គំគួរធ្វើ»។

បន្ទាប់ពីនោះមក ពេលបំពេញភារកិច្ច ខ្ញុំបានផ្តោតលើការអនុវត្ត និងចូលទៅក្នុងតាមរបៀបនេះ។ ខ្ញុំចាំបានថា មានពេលមួយ បងប្អូនប្រុសស្រីបានផ្ញើវីដេអូចំនួនពីរមកឱ្យខ្ញុំ ដែលចាំបាច់ត្រូវពិនិត្យមើលជាបន្ទាន់។ វីដេអូមួយក្នុងចំណោមនោះមានបញ្ហាជាច្រើន ហើយទាមទារពេលវេលា និងកិច្ចប្រឹងប្រែងច្រើនក្នុងការពិនិត្យមើល ហើយខ្ញុំក៏ចេះតែរអ៊ូរទាំម្តងទៀត។ ប៉ុន្តែនៅចំណុចនេះ ខ្ញុំបានដឹងថា ខ្ញុំកំពុងតែគិតគូរដល់សាច់ឈាមរបស់ខ្ញុំ ដូច្នេះ ខ្ញុំប្រញាប់អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងបះបោរទាស់នឹងខ្លួនឯង។ ខ្ញុំបាននឹកឃើញដល់អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «បច្ចុប្បន្ននេះ មិនសូវមានឱកាសច្រើនក្នុងការបំពេញភារកិច្ចទេ ដូច្នេះអ្នកត្រូវតែចាប់យកឱកាសទាំងនោះនៅពេលអ្នកអាចធ្វើបាន។ គឺនៅពេលប្រឈមមុខនឹងភារកិច្ចនេះហើយ ដែលអ្នកត្រូវតែខិតខំប្រឹងប្រែងឱ្យពិតប្រាកដ នោះគឺជាពេលដែលអ្នកត្រូវតែថ្វាយខ្លួនអ្នក និងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ហើយជាពេលដែលអ្នកត្រូវបង់តម្លៃ។ ចូរកុំលាក់ទុកអ្វីទាំងអស់ កុំមានល្បិចកល កុំទុកចន្លោះប្រហោង ឬទុកផ្លូវក្រោយសម្រាប់ខ្លួនឯងឱ្យសោះ។ ប្រសិនបើអ្នកទុកចន្លោះប្រហោង លេងល្បិច ឬក្រឡេចក្រឡុច និងខ្ជិលច្រអូស នោះអ្នកប្រាកដជាធ្វើការងារមិនបានល្អឡើយ» («ច្រកចូលទៅក្នុងជីវិតចាប់ផ្តើមដោយការបំពេញភារកិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ កិច្ចការបន្ទាន់មួយបានធ្លាក់មកលើខ្ញុំ ហើយនេះគឺជាពេលដែលខ្ញុំត្រូវបះបោរទាស់នឹងសាច់ឈាមរបស់ខ្ញុំ និងលះបង់។ ខ្ញុំគួរតែទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ បញ្ចប់កិច្ចការនេះយ៉ាងហ្មត់ចត់ និងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងបំពេញការទទួលខុសត្រូវរបស់ខ្ញុំ ព្រោះមានតែការធ្វើបែបនេះទេ ទើបស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំបានប្រញាប់បញ្ចប់ការពិនិត្យមើលវីដេអូនោះ ហើយបន្ទាប់មក ខ្ញុំក៏ចាត់ចែងកិច្ចការផ្សេងៗទៀត។ ក្រោយមក នៅពេលដែលខ្ញុំជួបប្រទះស្ថានភាពស្រដៀងគ្នានឹងពេលមុនៗ ខ្ញុំតែងតែធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់ដោយដឹងខ្លួន ហើយចាត់ទុកភារកិច្ចរបស់ខ្ញុំជារឿងសំខាន់បំផុត។ តាមរយៈការអនុវត្តបែបនេះ ចិត្តរបស់ខ្ញុំមានអារម្មណ៍សុខសាន្ត ហើយភារកិច្ចរបស់ខ្ញុំមានន័យជាងមុនឆ្ងាយណាស់។

តាមរយៈការឆ្លងកាត់បទពិសោធន៍ក្នុងកាលៈទេសៈទាំងនេះ នៅទីបំផុត ខ្ញុំអាចមើលឃើញពីគ្រោះថ្នាក់ និងផលវិបាកនៃការសម្ងំយកសុខក្នុងភាពស្រណុកស្រួល។ ហើយខ្ញុំក៏បានដឹងដែរថា ពេលបំពេញភារកិច្ច មានតែការមានស្មារតីនៃបន្ទុកពិតប្រាកដ និងស្ម័គ្រចិត្តរងទុក្ខ និងលះបង់ប៉ុណ្ណោះ ទើបម្នាក់ៗអាចបំពេញការទទួលខុសត្រូវ និងភារកិច្ចរបស់ខ្លួនបាន។

ខាង​ដើម៖  ៤១. ការស្វែងរកផ្លូវដើម្បីដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ

បន្ទាប់៖  ៦៧. ការលះបង់ទ្រព្យសម្បត្តិ៖ ដំណើរជីវិតផ្ទាល់ខ្លួន

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

Connect with us on Messenger